ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រច័ណ្ឌប្រពន្ធ ប៉ងធ្វើអត្តឃា.ត…ប៊ិះស្លា.ប់​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់ដំបង ​៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ដោយសារ​ភ្លើង​ប្រច័ណ្ឌ​ប្រពន្ធ​​ ធ្វើ​ឱ្យ​បុរសម្នាក់​បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ខ្លួនឯង តែ​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា នៅ​ភូមិ​ប្រឡាយ​១៨ ឃុំ​ស្តុក​ប្រវឹក…

ខេត្ត​បាត់ដំបង ​៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ដោយសារ​ភ្លើង​ប្រច័ណ្ឌ​ប្រពន្ធ​​ ធ្វើ​ឱ្យ​បុរសម្នាក់​បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ខ្លួនឯង តែ​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា នៅ​ភូមិ​ប្រឡាយ​១៨ ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​។

តាម​ប្រភពពី​សមត្ថកិច្ច​បាន​​ឱ្យ​ដឹង​ថា បុរស​ខាងលើ​ឈ្មោះ​ហ៊ុត ហេង អាយុ​៥៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ចំណុច​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​។ ​​ជនរងគ្រោះ​បាន​ផឹកថ្នាំ​កណ្តុរ​ដើម្បី​បញ្ចប់ជីវិត​ និង​បញ្ចប់​បញ្ហា​គ្រប់យ៉ាង​ដែល​កំពុង​កើត​មាននៅ​ក្នុង​ចិត្ត​ និង​នៅ​ក្នុង​គ្រួសារ​។ ប៉ុន្តែ​ការ​ធ្វើ​អត្តឃាត​តាម​រយៈ​​ការ​ផឹកថ្នាំ​កណ្ដុរ​នេះ​មិន​បាន​ស្លាប់​ដូច​បំណង​នោះ​ទេ​។ នេះ​បើ​តាម​​ប្រភពព័ត៌មានពី​សមត្ថកិច្ច ដោយសារ​តែ​ក្រុម​គ្រួសារ​ដឹងទាន់ ​ហើយ​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​ភ្លាម​ៗ​។

ពាក់ព័ន្ធ​នឹង​ការ​ចង់​សម្លាប់​ខ្លួន​របស់​បុរស​ខាងលើនេះ បើ​តាម​ព័ត៌មាន​បឋម​ដែល​សមត្ថកិច្ច​បាន​ស្រង់​សំដី​ពី​សាច់ញាតិ​​បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​បុរស​​ខាងលើ​នេះ​​ប៉ង​ធ្វើ​អត្តឃាត គឺ​ទំនង​អាច​ពាក់ព័ន្ធ​នឹង​ភ្លើង​ប្រច័ណ្ឌ​ប្រពន្ធ​ ប៉ុន្តែទោះបី​​យ៉ាងណា ​នេះ​គ្រាន់តែ​ព័ត៌មាន​បឋម​តែ​ប៉ុណ្ណោះ រីឯ​រឿង​ពិត​បែប​ណា​នោះ មាន​តែ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទេ ទើប​ដឹង​ច្បាស់​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែត​កោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ