ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជីក​ស្រះ​​លើ​ទួល​បុរាណ ​​ត្រូវព្រមាន​​ប្តឹង​ទៅ​តុលាការ​…

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ការ​ជីក​ស្រះ​លើ​ទួល​បុរាណមួយ​កន្លែង បាន​ត្រូវ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​កាលពីដើម​ស​ប្តា​ហ៍​នេះ ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា ទួលបុរាណ​នេះ​មាន​ក្នុង​បញ្ជីសារពើភ័ណ្ឌ ឬ​មាន​ក្នុង​ផែនទី​របស់​ក្រសួង​ពិត​មែន​​ដែរ​ឬទេ ? បើសិន​មាន​មែន មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​តាម​ផ្លូវច្បាប់…

ខេត្តកំពង់ឆ្នាំង ៖ ការ​ជីក​ស្រះ​លើ​ទួល​បុរាណមួយ​កន្លែង បាន​ត្រូវ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​កាលពីដើម​ស​ប្តា​ហ៍​នេះ ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា ទួលបុរាណ​នេះ​មាន​ក្នុង​បញ្ជីសារពើភ័ណ្ឌ ឬ​មាន​ក្នុង​ផែនទី​របស់​ក្រសួង​ពិត​មែន​​ដែរ​ឬទេ ?

បើសិន​មាន​មែន មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​តាម​ផ្លូវច្បាប់ មិន​ទុក​ឱ្យ​អ្នក​ដែល​រំលោភ​រួចខ្លួន​ឡើយ​។ ទួល​បុរាណ​ដែល​ត្រូវ​បាន​គេ​លួច​ជីក​ស្រះ​នោះ ជា​ជើង​ទួល​ប្រាសាទ​សន្ធប់​ចំណុច​ទួល​តា​អុង ស្ថិត​ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំ ពង់​លែង ប៉ុន្តែ​គ្មាន​រូបរាង​ប្រាសាទ​នៅ​សល់​ទេ គឺ​នៅ​សល់​តែ​ថ្ម​ប្រាសាទ​២-៣​ដុំ​នៅ​លើ​ដី​ប៉ុណ្ណោះ ។

លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត មាន​ប្រសាសន៍​ថា ពិតជា​មានការ​ជីក​ស្រះ​លើ​ទួល​ខាងលើ​មែន ហើយ​បើ​ទួលនេះ​ជា​ទួល​បុរាណ​ពិតមែន មន្ទីរ​ជំនាញ​នឹង​រៀបចំ​ឯកសារ​ប្តឹង​អ្នក​ប្រព្រឹត្ត​បទល្មើស​ទៅ​តាម​ផ្លូវច្បាប់ ។ មូលហេតុ​ដែល​លោក​និយាយ​បែប​នេះ ដោយសារ​ទួល​នេះ​វា​បាន​រាប​ស្ទើរ​ក្លាយជា​ដីស្រែ​ទៅ​ហើយ ។ ម្យ៉ាងវិញទៀត ក្រោយ​ពី​ពិនិត្យ​និង​វាស់វែង​ហើយ លោក​នឹង​ដកឃ្លា​មក​ស្រាវជ្រាវ​សិន​ថា តើ​ជា​ទួល​បុរាណ​មាន​ក្នុង​បញ្ជីសារពើភ័ណ្ឌ ឬ​មាន​ក្នុង​ផែនទី​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដែរ​ឬទេ? ហើយ​បើ​មាន​មែន លោក​នឹង​រៀបចំ​ឯកសារ​ដាក់​ប្តឹង​ទៅ​តុលាការ​តាម​ផ្លូវច្បាប់ ។

ទោះជា​យ៉ាងនេះ​ក្តី​លោក​បញ្ជាក់​ថា ចំពោះ​ទីទួល​មួយ​នេះ ពិតជា​ទីទួល​ប្រាសាទ​ចាស់​ដែល​ត្រូវ​បាន​រង​ការ​បំផ្លាញ​កាល​ក្នុង​សម័យ​សង្គ្រាម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​និង​១៩៨០ ដែល​មក​ដល់​ពេល​នេះ​បាន​បាត់​រូបរាង​អស់ហើយ នៅ​សល់​តែ​ថ្មភក់ និង​ថ្មបាយក្រៀម​តិចតួច និង​ខ្លះ​កប់​ក្នុង​ដី​តែ​ប៉ុណ្ណោះ ។ តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​ឃុំ​ច្រ​ណូ​កបាន​ប្រាប់​មន្ត្រី​ជំនាញ​ថា បទល្មើស​លួច​ជីក​ស្រះ​នេះ បាន​កើតឡើង​ក្នុង​អំឡុង​ក្រោយ​បុណ្យចូលឆ្នាំ​ថ្មី​៣-៤​ថ្ងៃ ដោយ​គ្មាន​ការ​សុំ​ច្បាប់ទម្លាប់​ពី​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ឡើយ ។

ហេតុនេះ​ហើយ អាជ្ញាធរ​ឃុំ សំណូមពរ​ដល់​មន្ត្រី​ជំនាញ សូម​ដាក់​ពាក្យ​ប្តឹង​ជន​ប្រព្រឹត្ត​បទល្មើស​ជីក​ស្រះ​លើ​ទួល​បុរាណ​នេះ​ឱ្យ​បាន​ខ្លាំងក្លា​បំផុត ។ ក្រោយ​ការ​វាស់វែង មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ឃើញ​ថា បទល្មើស​ជីក​យក​អាចម៍ដី និង​បង្កើត​ជា​ស្រះ​នៅ​មិន​ឆ្ងាយ​ពី​ជើង​ប្រាសាទ​សន្ធប់​នេះ មាន​ទទឹង​១០​ម៉ែត្រ បណ្ដោយ​៣១,៥​ម៉ែត្រ និង​ជម្រៅ​៣,៥​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ