ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាល់​អ្នកគាំទ្រ​បែក​មាត់​ថ្ងៃមុន​…Neymar អាច​រួចខ្លួន​ឬ​អត់?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បារាំង Neymar Jr. ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំងក្លា ក្រោយ​ពី​ដាល់​អ្នកគាំទ្រ​ម្នាក់​បែក​មាត់ និង ហូរ​ឈាម​ច្រមុះ​។…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បារាំង Neymar Jr. ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំងក្លា ក្រោយ​ពី​ដាល់​អ្នកគាំទ្រ​ម្នាក់​បែក​មាត់ និង ហូរ​ឈាម​ច្រមុះ​។

ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន French Cup កាលពី​ថ្ងៃ​សៅរ៍ រវាង PSG និង Stade Rennais ក្រុម​ខាង Neymar បាន​ចាញ់​ការ​ប្រកួត ដែល​បាន​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​មានការ​ខឹង​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​។ ពេល​នោះ Neymar បាន​ដើរ​កាត់​ក្រុម​អ្នក​ទស្សនា ហើយ​និយាយ​គ្នា​ជាមួយនឹង​បុរស​ម្នាក់​មួ​យស​ន្ធុះ មុន​ពេល​ដាល់​មួយ​ដៃ​ចាំ​មាត់ ហើយ​ដើរ​ចេញ​ទៅ​។

តាម​ព័ត៌មាន AFP បានឱ្យ​ដឹង​ថា នេះ​មក​ពី Neymar ត្រូវ​បាន​ឌឺដង​ដោយ​បុរស​ម្នាក់​នោះ​ថា ជា​កីឡាករ​មិន​អាច​ជួយ​ក្រុម​បាន និង​ប្រាប់​ឱ្យទៅ​លេង​បាល់​ម្តងទៀត​ឱ្យ​ស្ទាត់ ។ ក្រោយ​ពី​បាន​ដាល់​រួច​ហើយ មតិ​អ្នក​រិះគន់​ជា​ច្រើន​បាន​ជះ​មក​លើ Neymar ថា​មិន​សាក​សម ។ Neymar បាន​សារភាព​កំហុស​របស់​ខ្លួន​ថា គ្មាន​នរណា​អាច​នៅ​ដដែល​ៗ​បាន​ទេ ។

លោក Thomas Tuchel បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ៖«​វា​ពិតជា​មិន​អាច​ធ្វើ​បែប​នេះ​បាន​ទេ ។ វា​ពិតជា​ពិបាក​នឹង​ទទួល​ណាស់​ក្រោយ​ពេល​ចាញ់​ការ​ប្រកួត ។ វា​ពិតជា​ពិបាក​សម្រាប់​ខ្ញុំ និង សម្រាប់​អ្នក​ទាំងអស់​គ្នា ។ យើង​ត្រូវ​តែ​ទទួលយក​លទ្ធផល ។ ប្រសិនបើ​យើង​ចាញ់ យើង​ត្រូវ​បង្ហាញ​ការ​គោរព​ខ្លះ ។ យើង​មិន​ត្រូវ​បង្កជម្លោះ​ដល់​អ្នក​ទស្សនា​បែប​នេះ​ទេ​»​។

Neymar នឹង​ត្រូវ​ទៅ​ស្តាប់​ការ​សម្រេច​របស់​ក្រុម​វិន័យ FFF ដើម្បី​ដឹង​ថា​នឹង​ត្រូវ​ទទួល​ការ​ពិន័យ​កម្រិត​ណា ។ គេ​នៅ​មិន​ទាន់​សម្រេច​ជា​ផ្លូវការ​នៅឡើយ​ទេ​តែ​គេ​ដឹង​ថា អាច​នឹង​ត្រូវ​ហាម​មិន​ឱ្យ​ចូល​ប្រកួត​៥​ដង សម្រាប់​ការ​ដាល់​អ្នក​ទស្សនា​ថ្ងៃមុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ