ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាន​ប្រកួត​យូរ ម្ចាស់​ពាន ឆៃ សា​រ៉ា ត្រូវ​គេ​ដាក់​ឱ្យ​ប្រកួត​ជាមួយ​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​កាលពី​មួយ​រយៈ​មុន គ្មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ណា​ម្នាក់​មិន​ស្គាល់​កីឡាករ ឆៃ សា​រ៉ា នោះ​ទេ ដោយសារ​តែ​លើក​មានឱកាស​ក្លាយជា​ម្ចាស់​ជើងឯក ម្ចាស់​ខ្សែ​ក្រ​វ៉ា​ត់​នៅ​ក្នុង​ការ​ប្រកួត​មួយ ហើយ​ក៏​ក្លាយជា​កីឡាករ​ឡើង​កូដ​មួយ​ខ្យល់​។…

រាជធានីភ្នំពេញ ៖ ​កាលពី​មួយ​រយៈ​មុន គ្មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ណា​ម្នាក់​មិន​ស្គាល់​កីឡាករ ឆៃ សា​រ៉ា នោះ​ទេ ដោយសារ​តែ​លើក​មានឱកាស​ក្លាយជា​ម្ចាស់​ជើងឯក ម្ចាស់​ខ្សែ​ក្រ​វ៉ា​ត់​នៅ​ក្នុង​ការ​ប្រកួត​មួយ ហើយ​ក៏​ក្លាយជា​កីឡាករ​ឡើង​កូដ​មួយ​ខ្យល់​។

ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ គេ​កត់​សម្គាល់ថា ឆៃ សា​រ៉ា បាត់​មុខ ទើប​ម្នាក់​ៗ​មានការ​ភ្ញាក់ផ្អើល នៅ​ពេល​ឃើញ​ឈ្មោះ​លោក​ត្រលប់​មក​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ក្នុង​ការ​ប្រកួត​ជើងឯក TV5 Boxing Knock Out Series By K-Cement រដូវ​កាល​ទី​៥​ថ្មី​។

លោក សេង ក​ដិ​កា បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា ដ្បិតថា​គេ​ខាន​ប្រកួត​យូរ ប៉ុន្តែ​លោក​ជឿជាក់​លើ​សមត្ថភាព​កីឡាករ​រូប​នេះ ទើប​ដាក់​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Chhaok Chhai ដែល​ជា​ជើង​ខ្លាំង​ម្នាក់​។

ការ​ប្រកួត​ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង​៦​ល្ងាច​ក្នុង​ស​ប្ដា​ហ៍​នេះ លោក​បាន​កំណត់​ឱ្យ​កីឡាករ​កម្ពុជា​ហ្វឹកហាត់​១​ស​ប្ដា​ហ៍ មុន​ពេល​ផ្គូរ​ផ្គង ទើប​លោក​យល់​សមាសភាព​របស់​កីឡាករ​កម្ពុជា និង​ថៃ​ដែល​ត្រូវ​ប៉ះ​គ្នា ពិតជា​ល្អមើល​។

ដោយឡែក​សម្រាប់​គូប្រកួត​ដែល​ប្រកួត​ជម្រុះ​ដណ្ដើម​យក​កៅអី​២​នាក់​ក្នុង​ស​ប្ដា​ហ៍​នេះ ក៏​ពិសេស​ណាស់​ដែរ ដោយសារ​តែ​ដល់​វគ្គ​អ្នក​ឈ្នះ​ទាំង​១៦​រូប​ក្នុង​ជុំ​ទី​១ ត្រូវ​ជម្រុះ​គ្នា​ឱ្យ​ហាលអាវ យក​តែ​កៅអី​៨​នាក់​ទៅ​វគ្គ​បន្ត ក្នុង​ស​ប្ដា​ហ៍​ដំបូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ