ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ញ៉ាំ​បាយ​ហើយ ចេះ​តែ​ងងុយ​ដេក គួរ​ធ្វើ​ម៉េច​ទៅ?

4 ឆ្នាំ មុន

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ជួយ​អ្នក​មិន​ឲ្យ​ងងុយគេង​ក្រោយ​ពេល​ដែល​ពិសា​របាយ​រួច​។ តើ​មាន​អ្វី​ខ្លះទៅ? ១-នៅ​ពេល​ដែល​អ្នក​បរិភោគ​បាយ អ្នក​មិន​គួរ​ញ៉ាំ​ឆ្អែត​ពេក​ទេ ព្រោះ​បើ​ឆ្អែត​ពេក អាច​ធ្វើ​ឲ្យ​អ្នក​ងងុយគេង​ភ្លាម​ក្រោយ​បរិភោគ​បាយ​រួច​។ ជា​ពិសេស អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ទាប…

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ជួយ​អ្នក​មិន​ឲ្យ​ងងុយគេង​ក្រោយ​ពេល​ដែល​ពិសា​របាយ​រួច​។ តើ​មាន​អ្វី​ខ្លះទៅ?

១-នៅ​ពេល​ដែល​អ្នក​បរិភោគ​បាយ អ្នក​មិន​គួរ​ញ៉ាំ​ឆ្អែត​ពេក​ទេ ព្រោះ​បើ​ឆ្អែត​ពេក អាច​ធ្វើ​ឲ្យ​អ្នក​ងងុយគេង​ភ្លាម​ក្រោយ​បរិភោគ​បាយ​រួច​។ ជា​ពិសេស អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ទាប ទើប​មិន​ធ្វើ​ឲ្យ​អ្នក​ងងុយគេង​។

២-មុន​ពេល​ដែល​អ្នក​ពិសា​របាយ អ្នក​គួរតែ​ញ៉ាំ​ទឹក​ចំនួន​កន្លះ​កែវ ហើយ​ទំពារ​ឲ្យ​ម៉ត់ និង​យឺត​ៗ ទើប​ធ្វើ​ឲ្យ​ក្រពះ​អ្នក​រំលាយ​អាហារ​បាន​ល្អ​។ នៅ​ពេល​ដែល​អ្នក​ធ្វើ​បែប​នេះ អ្នក​នឹង​មិន​ពិសារ​អាហារ​ច្រើន​ហួស​កម្រិត​ឡើយ​។

៣-ចុង​ក្រោយ អ្នក​គួរតែ​ដកដង្ហើម​វែង​ៗ ហើយ​ធ្វើ​ចលនា​ខ្លះ ទើប​អាច​កាត់​បន្ថយ​ការ​ងងុយគេង​របស់​អ្នក​។ ប៉ុន្តែ​បើ​អ្នក​មិន​អាច​ទប់​អារម្មណ៍​ងងុយគេង​នេះ​ទេ អ្នក​អាច​គេង​កន្លះ​ម៉ោង​បាន ដើម្បី​បំបាត់​ការ​ងងុយ​គេង​របស់​អ្នក​។ ដូចនេះ អ្នក​អាច​ប្រើ​វិធី​ទាំងនេះ ដើម្បី​ធ្វើ​ឲ្យ​អ្នក​នៅ​តែ​ស្វាង​ក្រោយ​ពេល​ដែល​បរិភោគ​បាយ​រួច​៕ (​រ​ភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ