ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ផ្តើម​ចេញពី​រឿង​អ្វី​! ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា​បែកផ្សែង​ផ្អើល​ផ្លូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​មាន​នរណា​ម្នាក់​ដឹង​ថា​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ ស្រាប់តែ​ប្តី​ប្រពន្ធ​២​នាក់​ឈ្លោះប្រកែក​គ្នា និង​ប្រវាយប្រតប់​គ្នា​ពេញ​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មក​ជួយ​ធ្វើការ​សម្របសម្រួល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​២២១…

រាជធានី​ភ្នំពេញ ៖ មិន​មាន​នរណា​ម្នាក់​ដឹង​ថា​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ ស្រាប់តែ​ប្តី​ប្រពន្ធ​២​នាក់​ឈ្លោះប្រកែក​គ្នា និង​ប្រវាយប្រតប់​គ្នា​ពេញ​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មក​ជួយ​ធ្វើការ​សម្របសម្រួល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​២២១ នៅ​ចំណុច​ក្បែរ​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មិន​មាន​នរណា​ម្នាក់​ដឹង​ថា​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ តែ​គេ​ឃើញ​ប្តី​ប្រពន្ធ​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​បុរស​ជា​ប្តី​ស្រវឹងស្រា ហើយ​ក៏​មិនដឹង​ថា​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ​នោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ស៊េរី​ចាស់​មកពីណា​នោះ​ទេ​បានជា​មក​ឈប់​ម៉ូតូ​នៅ​ចំណុច​កើតហេតុ​ខាងលើ ហើយ​បាន​ឈ្លោះប្រកែក​គ្នា និង​ស្រែក​ជេរ​គ្នា​ឮ​ៗ​ធ្វើ​ផ្អើល​ដល់​គេ​ផ្អើល​ឯង រួច​ប្រវាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ ក៏​មាន​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​បាន​មក​ដល់ និង​ជួយ​ធ្វើការ​សម្របសម្រួល​អោយ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ដោយ​បុរស​ជា​ប្តី​ដែល​ស្រវឹង​ជោក​មិន​ព្រមទៅ ក៏​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ស្រែក​ជេរ​ខ្លាំង​ៗ​ទើប​ព្រមទៅ ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ដឹក​ប្តី​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ