ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ណ៎​! សុទ្ធតែ​សិស្សសាលា​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​ជនសង្ស័យ​៥​នាក់ យក​ទៅ​សួរនាំ បន្ទាប់​ពី​ឃើញ​សមត្ថកិច្ច​នាំ​គ្នា​រត់​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​ជនសង្ស័យ​៥​នាក់ យក​ទៅ​សួរនាំ បន្ទាប់​ពី​ឃើញ​សមត្ថកិច្ច​នាំ​គ្នា​រត់​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ម្តុំ​ថ្នល់​រថភ្លើង ភូមិ​អង្គ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១​ឈ្មោះ​សួន បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​២​ឈ្មោះ​ភា​ជ គឹ​មហា​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ខណ្ឌ​ពោធិ៍​សែន​ជ័យ រស់នៅ​ភូមិ​តា​កេ សង្កាត់
កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​៣ ឈ្មោះ​សុវណ្ណ គិរី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​៤ ឈ្មោះ សាត សុទ្ធិ​គុណ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ព្រៃ​បឹង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​៥​ឈ្មោះ គុណ វិ​ច្ឆិ​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ខ្លា​កូន ឃុំ​ខ្លា​កូន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​ចេញ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​កើតហេតុ​ខាងលើ​បន្ទាប់​មក​ដោយ​ឃើញ​ជនសង្ស័យ​មួយ​ក្រុម​ខាងលើ​បាន​អង្គុយ​ម្តុំ​គ្នា​ពេល​ឃើញ​សមត្ថកិច្ច​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​បិទ​ភ្លើង​ជិះ​រត់​ធ្វើ​ឲ្យ​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មានការ​សង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​ឃាត់​បាន​ជនសង្ស័យ​ចំនួន​៥​នាក់ ដើម្បី​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​នាំ​មក​សាកសួរ ដោយ​ជនសង្ស័យ​ខាងលើ​ចំនួន ៤​នាក់​ក្នុង​៥​នាក់​ខាងលើ​បាន​សារភាព​ថា ពួក​គាត់​ពិតជា​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដ​មែន ។

ក្រោយ​ពេល​កើតហេតុ​បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​បញ្ជូន​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ