ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបមន្ត​​រយៈពេល៤​ថ្ងៃ សម្រក​ជាតិ​ខ្លាញ់

4 ឆ្នាំ មុន

ការ​ចង់​ស្កម គឺជា​រឿង​មួយ​ដែល​ស្ត្រី​គ្រប់​រូប​តែងតែ​ប្រាថ្នា ព្រោះថា​រាង​ស្គម​នឹង​ជួយ​ឲ្យ​ពួក​គេ​សប្បាយចិត្ត និង​ស្រស់​ស្អាត​។ ដូច្នេះ​ដើម្បី​សម្រេច​បាន​នូវ​ក្តី​ស្រមៃ​បែប​នេះ ពួក​គេ​តែងតែ​ប្រើ​វិធី​បង្អត់អាហារ និង​ព្យាយាម​ទិញ​ផលិតផល​សម្រក​ទម្ងន់​ដែល​មាន​តម្លៃ​ថ្លៃ​។ យ៉ាងណាមិញ យើង​មាន​រូបមន្ត​សម្រក​ទម្ងន់​មួយ​ប្រភេទ​ដែល​អាច​និយាយ​បាន​ថា​មាន​ប្រយោជន៍​ដែរ​ក្នុង​ការ​រំលាយ​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន​។ គ្រឿងផ្សំ​…

ការ​ចង់​ស្កម គឺជា​រឿង​មួយ​ដែល​ស្ត្រី​គ្រប់​រូប​តែងតែ​ប្រាថ្នា ព្រោះថា​រាង​ស្គម​នឹង​ជួយ​ឲ្យ​ពួក​គេ​សប្បាយចិត្ត និង​ស្រស់​ស្អាត​។ ដូច្នេះ​ដើម្បី​សម្រេច​បាន​នូវ​ក្តី​ស្រមៃ​បែប​នេះ ពួក​គេ​តែងតែ​ប្រើ​វិធី​បង្អត់អាហារ និង​ព្យាយាម​ទិញ​ផលិតផល​សម្រក​ទម្ងន់​ដែល​មាន​តម្លៃ​ថ្លៃ​។ យ៉ាងណាមិញ យើង​មាន​រូបមន្ត​សម្រក​ទម្ងន់​មួយ​ប្រភេទ​ដែល​អាច​និយាយ​បាន​ថា​មាន​ប្រយោជន៍​ដែរ​ក្នុង​ការ​រំលាយ​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន​។

គ្រឿងផ្សំ​ ៖ ទឹក​ស្អាត ៨​ពែង, ខ្ញី​ម៉ត់ មួយ​ស្លាបព្រា​បាយ, ត្រសក់​ចិតជា​ស្លាយ​ៗ​ចំនួន​មួយ​ផ្លែ, ក្រូចឆ្មា​ចិតជា​ស្លាយ​ៗ​មួយ​ផ្លែ និង​ ជី​ង្កា​ម​កន្លះ​កូនចាន​ចង្កឹះ។

វិធីធ្វើ ៖ ចូរ​លាង​គ្រឿងផ្សំ​ទាំងអស់​ចូល​ក្នុង​សូរ​ទឹក​មួយ ហើយ​ទុក​ចោល​មួយ​យប់​ក្នុង​ទូរ​ទឹក​ករ​ហូត​ដល់ ២​ថ្ងៃ​។ នៅ​ថ្ងៃ​បន្ទាប់​អ្នក​អាច​ញ៉ាំ​វា​យ៉ាង​ហោច​ណាស់​កន្លះ​កែវ​មុន​ពេល​ញ៉ាំ​អាហារ​ម្តង​ៗ​។ ចូរ​ធ្វើ​បែប​នេះ​រយៈពេល ៤​ថ្ងៃ​។ ភេសជ្ជៈ​មួយ​នេះ​តែ​មួយ​មុខ​ទំនងជា​មិនសូវ​មាន​ប្រសិទ្ធភាព​ឡើយ​បើសិនជា​មិន​មាន​ការ​គ្រប់គ្រង​របប​អាហារ​ត្រឹមត្រូវ​ដែរ​នោះ​។

ចំណាំ​៖ មុន​អ្នក​សាកល្បង​ធ្វើ​វិធី​មួយ​នេះ អ្នក​គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន​ថា តើ​សុខភាព​អ្នក​អំណោយផល​ដល់​ការ​ធ្វើ​បែប​នេះ​ឬ​អត់ ដើម្បី​ចៀសវាង​បញ្ហា​កើត​មាន​ផ្សេង​ៗ៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ