ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឆ្មក់​ចូល​បន្ទប់​ជួល​មួយ​កន្លែង​បាន​មិន​ស្ទើរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដូនពេញ​បាន​ចាប់​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ក្រោយ​ពី​បាន​ធ្វើការ​ឆ្មក់​ចូល​ឆែកឆេ​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ដោយ​បាន​រក​ឃើញ​ថ្នាំ​ញៀន​រហូត​ដល់​ចំនួន​១២៤ កញ្ចប់ (២​កញ្ចប់​ធំ​) រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ប្រតិបត្តិការ​បង្ក្រាប​នេះ​ដែរ​បាន​ធ្វើ​ឡើង…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដូនពេញ​បាន​ចាប់​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ក្រោយ​ពី​បាន​ធ្វើការ​ឆ្មក់​ចូល​ឆែកឆេ​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ដោយ​បាន​រក​ឃើញ​ថ្នាំ​ញៀន​រហូត​ដល់​ចំនួន​១២៤ កញ្ចប់ (២​កញ្ចប់​ធំ​) រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ប្រតិបត្តិការ​បង្ក្រាប​នេះ​ដែរ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០២ ខែ ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​គ្មាន​លេខ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុង​តំបន់​មិន​រៀបរយ​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង R6 ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជនសង្ស័យ​ដែល​បាន​ចាប់​ឃាត់ខ្លួន​មានឈ្មោះ លឹ​ម រតនា ហៅ​អា​ពេជ្រ អាយុ​២០​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ និង​បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​គ្មាន​លេខ​មួយ​កន្លែង​ខាងលើ ។ ប្រតិបត្តិការ​ប​ង្ក្រា​គ្រឿងញៀន​នេះ​ដែរ​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​មាន​សម្ថ​កិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​ខណ្ឌចំការមន​បាន​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ លុះ​មក​ដល់​ថ្ងៃនេះ​ដែរ​ទើប​កម្លាំង​របស់​លោក​ចុះ​ការ​បង្ក្រាប និង​ឆែកឆេ​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ជនសង្ស័យ​ម្នាក់​ខាងលើ ។

តាម​ប្រភព​ដដែល​ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​កម្លាំង​របស់​លោក​បាន​រក​ឃើញ​ថ្នាំ​ញៀន​សរុប​ចំនួន ១២៤​កញ្ចប់ ក្នុង​មាន​២​ក្ច​ប់​ធំ​ផង​ដែរ ជញ្ជីង​ថ្លឹង​ចំនួន ២​គ្រឿង ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន ៤​ដើម ថង់​ប្លា​ស្ទិ​ក​ប្រើ​សម្រាប់​ច្រក​ចែកចាយ​មួយ​ចំនួន រួម​ទាំង​ឧបករណ៍​ប្រើប្រាស់​មួយ​កំ​ប្លេ​ទៀង​ផង​ដែរ ។

ក្រោយ​កម្លាំង​មាន​សមត្ថកិច្ច​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ប​គ្រឿងញៀន​នៅ​ចំណុច​បន្ទប់​ជួល​ខាងលើ​រួច​ហើយ បុរស​ជា​ជនសង្ស័យ​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ម្នាក់​ខាងលើ រួម​ទាំង​ថ្នាំ​ញៀន​ចំនួន ១២៤​កញ្ចប់ (​ក្នុង​នោះ​មាន ២​កញ្ចប់​ធំ​) ជញ្ជីង​ថ្លឹង​ចំនួន ២​ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន ៤​ដើម រួម​ទាំង​វត្ថុ​តាង​ជា​ច្រើន​មុខ​ទៀត​ដែល​ជា​វត្ថុ​តាង​ក៏​បាន​ធ្វើការ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ