ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​ខ្យល់​កន្ដ្រាក់​វាយប្រហារ​ឃុំ​៣​ក្នុងស្រុក​ពួក

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៩ មាន​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឃុំ​ចំនួន​៣ ក្នុង​នោះ​រួម​មាន ឃុំ​ពួក…

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៩ មាន​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឃុំ​ចំនួន​៣ ក្នុង​នោះ​រួម​មាន ឃុំ​ពួក ឃុំ​ខ្នាត ឃុំ​សំរោង​យា បណ្ដាល​ឱ្យ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ និង​ប៉ើង​ដំបូល តែ​មិន​បណ្តាល​ឱ្យ​មនុស្ស ឬ​សត្វ​រង​របួស​នោះ​ឡើយ​។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​ស្រុក​ពួក បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២​ខែឧសភា ឆ្នាំ​២០១៩ នេះ​ថា នៅ​ស្រុក​ពួក​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​ខ្យល់​កន្ត្រាក់​ធ្វើ​ឱ្យ​ប៉ះពាល់​ឃុំ​ចំនួន​៣ បណ្ដាល​ឱ្យ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ និង​ប៉ើង​ដំបូល ក្នុង​នោះ​រួម​មាន​១- ឃុំ​ពួក​រលំ​ផ្ទះ ចំនួន​២​ខ្នង និង​ប៉ើង​ដំបូលផ្ទះ​ចំនួន​៩​ខ្នង​២-​ឃុំ​ខ្នាត របើក​ដំបូលផ្ទះ​ចំនួន​៧​ខ្នង និង​រលំ​ផ្ទះ​ចំនួន​២​ខ្នង និង​៣-​ឃុំ​សំរោង​យា របើក​ដំបូលផ្ទះ​ចំនួន​៥​ខ្នង​។ ប៉ុន្តែ​ក្នុង​ហេតុការណ៍​មាន​ខ្យល់​កន្ត្រាក់​ខាងលើ មិនបណ្តាល​ឱ្យ​មនុស្ស ឬ​សត្វរងរបួស​ឡើយ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ