ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាសប្រាក់​ជូន​ដំណើរ​យើង​ទៅ​កាន់​ភព​ខាង​មុខ​មិន​បាន​ទេ

4 ឆ្នាំ មុន

ទ្រព្យធន​ទាំងឡាយ ដែល​បុគ្គល​ខំ​ស្វែង​រកបាន​មក​សមប្រកប​តាម​សេចក្តី​ប្រាថ្នា​ហើយ ជា​ផល​ជា​កម្រៃ ជា​គុណ​ឲ្យ​កើត​សេចក្តី​សុខកាយ​សប្បាយចិត្ត ឃើញ​យ៉ាង​ច្បាស់​ក្នុង​បច្ចុប្បន្ន ឬ ក្នុង​វេលា​ដែល​កំពុង​មានជីវិត​រស់នៅ ។ តែ​សម្បត្តិ​ទាំងនេះ​លុះដល់​ពេល​ស្លាប់​ទៅ យក​ទៅ​ជាមួយ​មិន​បាន​ទេ…

ទ្រព្យធន​ទាំងឡាយ ដែល​បុគ្គល​ខំ​ស្វែង​រកបាន​មក​សមប្រកប​តាម​សេចក្តី​ប្រាថ្នា​ហើយ ជា​ផល​ជា​កម្រៃ ជា​គុណ​ឲ្យ​កើត​សេចក្តី​សុខកាយ​សប្បាយចិត្ត ឃើញ​យ៉ាង​ច្បាស់​ក្នុង​បច្ចុប្បន្ន ឬ ក្នុង​វេលា​ដែល​កំពុង​មានជីវិត​រស់នៅ ។

តែ​សម្បត្តិ​ទាំងនេះ​លុះដល់​ពេល​ស្លាប់​ទៅ យក​ទៅ​ជាមួយ​មិន​បាន​ទេ ហើយ​សម្បត្តិ​ទាំង​អស់នោះ​មិន​អាច​ជូន​ដំណើរ​យើង​ទៅ​បាន​ឡើយ ។ នេះ​ហៅ​ថា​ទិដ្ឋធម្មិក​ត្ថៈ ប្រយោជន៍ គឺ​ប្រយោជន៍​ក្នុង​ពេល​បច្ចុប្បន្ន​, ប្រយោជន៍​ក្នុង​លោក​នេះ ឬថា​ជា​ប្រយោជន៍​ទាន់​ភ្នែក​ដូច្នេះ​វិញ​ក៏​បាន ។

ចំណែក​សេចក្តីសុខ​មួយទៀត​ជា​សុខ​ដែល​ប្រាសចាក​ភ្លើង​ទុក្ខ គឺ​ជាតិ ជរា ព្យាធិ មរណៈ និង​ភ្លើង​កិលេស មាន​រាគៈ ទោសៈ មោហៈ ជា​សុខ​ដ៏​ប្រណីត សុខ​ដ៏​ស្ងប់ ជា​ឯកន្តបរមសុខ ឥត​មាន​សេចក្តី​ទុក្ខ​នៅ​លាយឡំ យ៉ាងនេះ​ហៅ​ថា បរមត្ថ​ប​យោជនៈ គឺ​ប្រយោជន៍​ដ៏​ប្រសើរ​ឧត្តម​បំផុត​ពោល​គឺ​ព្រះ​និព្វាន ។

សុខ​បច្ចុប្បន្ន​ជា​សុខ​មិន​អស់​មិន​ហើយ​នៅឡើយ​ទេ ព្រោះ​ជាប់​ទៅ​ដោយ​សេចក្តី​ទុក្ខ ចំណែក​សុខ​ក្នុង​បរលោក​ទើប​ជា​សុខ​ដ៏​ឧត្តម ។