ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ចម្លើយ​សារភាព​ហួសចិត្ត​…​ដូរ​ស្លាក​លេខ​ម៉ូតូ​បាន​១​ថ្ងៃ​សមត្ថកិច្ច​ឆ្មក់​ក្រសោប​ជាប់​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពួកក្មេង​ទំនើង​ចំនួន​២​នាក់ ក្នុង​ចំណោម​បក្សពួក​៣​នាក់ ដែល​បែកគំនិត​ស្ទាក់​កាប់​ប្លន់​យក​ម៉ូតូ​តាម​ដងផ្លូវ​ទាំង​កណ្តាល​ថ្ងៃ​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ផ្នែក​បង្ការ បង្ក្រាប​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​សង្កែ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែឧសភា នៅ​ចំណុច​ភូមិ​បល្ល័ង្ក សង្កាត់​អូរ​ម៉ា​ល់…

ខេត្តបាត់ដំបង ៖ ពួកក្មេង​ទំនើង​ចំនួន​២​នាក់ ក្នុង​ចំណោម​បក្សពួក​៣​នាក់ ដែល​បែកគំនិត​ស្ទាក់​កាប់​ប្លន់​យក​ម៉ូតូ​តាម​ដងផ្លូវ​ទាំង​កណ្តាល​ថ្ងៃ​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ផ្នែក​បង្ការ បង្ក្រាប​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​សង្កែ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែឧសភា នៅ​ចំណុច​ភូមិ​បល្ល័ង្ក សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ក្រោយ​ពី​ក្រុម​នេះ​ធ្វើ​សកម្មភាព​បាន​មួយ​ថ្ងៃ ។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​លោក​ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​មាន​១- ឈ្មោះ ភ័​ណ្ឌ សុភា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ព្រីង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង និង​២- ឈ្មោះ ផា​ន់ សង្វា​ពេជ្រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ផ្កាស្លា សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង រីឯ​បក្សពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន ។

លោក​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​០២​នាក់​រួម និង​បក្សពួក​ម្នាក់​ទៀត (​រត់គេច​ខ្លួន​បាត់​) ត្រូវ​បាន​សង្ស័យ​ថា បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ស្ទាក់​កាប់​ជន​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ហុ​ន កា​នឿ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អូរ​គគី ឃុំ​អូរ​ដា ស្រុក​កំ​រៀង ដើម្បី​«​ប្លន់​»​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ូ​ស៊ូ​គី​និ​ច សេរី​ឆ្នាំ​២០១៨ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1JS-0748 កាលពី​វេលា​ម៉ោងជាង​១​រសៀល ថ្ងៃ​ទី​០១ ខែឧសភា ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ធ្វើ​ដំណើ​តាម​ផ្លូវ​ដល់​ត្រង់​ចំណុច​ភូមិ​តា​កុក ឃុំ​ន​រា ស្រុក​សង្កែ ។

លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ​លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​របស់​លោក​តាម​ស៊ើបអង្កេត​លើ​មុខសញ្ញា​ក្រុម​ជនសង្ស័យ​យ៉ាង​ដុតដៃដុតជើង​បំផុត​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​បាន​២​នាក់ រីឯ​ម្នាក់​កំពុង​រត់គេច​ខ្លួន​។​ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ​ជន​ទំនើង​ដែល​បែកគំនិត​ធ្វើ​ចោរ​ស្ទាក់​ប្លន់​អ្នកដំណើ​តាម​ដងផ្លូវ​នេះ​បាន​សារភាព​ថា ពួក​ខ្លួន​មាន​គ្នា​៣​នាក់ ហើយ​ពិតជា​បាន​ស្ទាក់​កាប់​ជន​រង​គ្រោះ​ខាងលើ ដើម្បី​ប្លន់​យក​ម៉ូតូ​នោះ​មែន​។ ជន​អន្ធពាល​ទាំង​២​នាក់​នេះ​បាន​និយាយ​បន្ត​ថា ក្រោយ​ពី​ពួក​ខ្លួន​ប្លន់​បាន​សម្រេច ពួក​ខ្លួន​ក៏​បាន​ជិះ​ម៉ូតូ​នោះ​យក​ទៅ​ប្តូរ​ស្លាក​លេខ​នៅផ្ទះ​បក្សពួក​នៅ​កន្លែង​ចាប់ខ្លួន​ខាងលើ តែ​ទើបបាន​មួយ​ថ្ងៃ​ក៏​សមត្ថកិច្ច​ឆ្មក់​ទៅ​ក្រសោប​ជាប់​តែ​ម្ដង ។ នៅ​ពេល​សួរ​ថា តើ​ហេតុ​អ្វី​ត្រូវ​ប្ដូរ​ស្លាក​លេខ​.​? ក្រុម​ជនពាល​នេះ​បាន​ផ្ដល់​ចម្លើយ​យ៉ាង​ខ្លី​ដែល​ធ្វើ​ឲ្យ​ភ័យ​ស្រឡាំងកាំង​យ៉ាង​ដូច្នេះ​ថា «​ពួក​ខ្លួន​ប្ដូរ​ស្លាក ដើម្បី​ងាយស្រួល​ជិះ​ធ្វើ​សកម្មភាព​បទល្មើស​ទៀត​» ។

នៅ​ក្នុង​សកម្មភាព​ប្លន់​នេះ បើ​តាម​លោក​ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​និយាយ​ថា នៅ​ក្នុង​ហេតុការណ៍​កាប់​ប្លន់​យក​ម៉ូតូ​នោះ​ជន​រង​គ្រោះ​មិន​មាន​របួស​ស្នាម​ទេ ។ ព្រោះ​ពេល​នោះ​ជន​រង​គ្រោះ​បាន​ផ្ដូ​ល​ម៉ូតូ​រត់​ទើប​ក្រុម​ជនល្មើស​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ទៅ ។ លោកនាយ​ការិយាល័យ​រូប​នេះ​បាន​បញ្ជាក់​ដែរ​ថា បើ​តាម​ការ​ស្រាវជ្រាវ​កន្លង​មក​ក្រុម​ជន​ដៃដល់​ទាំងនេះ គឺជា​មុខសញ្ញា​ក្រុម​ក្មេង​ទំនើង​តែ​ពួក​នេះ​បាន​បែកគំនិត​ធ្វើ​ចោរឆក់​ចោរប្លន់​ម្ដង ។

ទោះ​យ៉ាងណា​លោក​ថា ជាមួយនឹង​ការ​ចាប់ខ្លួន​នេះ​កម្លាំង​ជំនាញ​ដកហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង ពី​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។ ពេល​នេះ​លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​សង្កែ​ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ