ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ថ្ងៃ​១​ឧសភា​ប្រឆាំង​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន

4 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ពលរដ្ឋ​ហ្វ៊ី​លី​ពី​ន​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​១ ​ឧសភា ​បាន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ប្រទេស ដើម្បី​បរិហារ​នយោបាយ​សេដ្ឋកិច្ច​និង​សង្គមកិច្ច របស់​ប្រធានាធិបតី​លោក​RODRIGO DUTERTE នា​ឱកាស​បុណ្យ​ការងារ​។…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ពលរដ្ឋ​ហ្វ៊ី​លី​ពី​ន​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​១ ​ឧសភា ​បាន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ប្រទេស ដើម្បី​បរិហារ​នយោបាយ​សេដ្ឋកិច្ច​និង​សង្គមកិច្ច របស់​ប្រធានាធិបតី​លោក​RODRIGO DUTERTE នា​ឱកាស​បុណ្យ​ការងារ​។

នៅ​ក្រុង​ម៉ានីល​បាតុករ​ប្រមាណ​ជា​៨.២០០​នាក់ បាន​លើក​ទង់ជាតិ​ហើយ​ដើរ​ហែ​ក្បួន​នៅ​ក្បែរ​វិមាន​ប្រធានាធិបតី រួច​ដុត​រូបសំណាក​ប្រធានាធិបតី​និង​ដុត​ទង់​ជាត់​ចិន​និង​អា​មេ​រិ​ក​។ បាតុករ​ម្នាក់​និយាយ​ថា យើង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ប្រាក់បៀវត្ស ដោយ​ត្រឹមត្រូវ​និង​គ្រប់គ្រាន់ មិន​ត្រឹមតែ​ដល់​បុគ្គលិក​សិក្សា​ប៉ុណ្ណោះ​ទេ តែ​ដល់​គ្រប់​ពលករ​របស់​ប្រទេស​។

យោង​តាម​ប៉ូលិស​ថា​បាតុកម្ម​ទាំងនោះ​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី​និង​រៀបរយ​។ ហ្វ៊ី​លី​ពី​ន​ជួប​ប្រទះ​នឹង​កំណើនសេដ្ឋកិច្ច​លើស​ពី​៦% ប៉ុន្តែ​ជិត​១​ភាគ​៤​នៃ​ប្រជាជន​ប្រទេស​នោះ​ដែល​មាន​១០៦​លាន​នាក់ រស់នៅ​ក្នុង​ភាព​ក្រីក្រ​។

ពួក​បាតុករ​បាន​បរិហារ​ជា​ពិសេស​ថា លោក​RODRIGO DUTERTE​ពុំ​ចាត់ការ​ឡើយ​ប្រឆាំង​បណ្ដា​និយោជក​ដែល​រំលោភ​បំពាន លើ​បណ្ដា​កុងត្រា​រយៈពេល​ខ្លី ទោះបី​មានការ​សន្យា​របស់​លោក ពេល​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១៦​ក្ដី​។ បណ្ដា​និយោជិត​ទទួល​បាន​អត្ថប្រយោជន​និង​កិច្ច​ការពារ​តិច ជាមួយ​កុងត្រា​ប្រភេទ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ