ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កាត់ទោស​ប្រហារជីវិត​ជនជាតិ​កា​ណា​ដា​ម្នាក់

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ តុលាការ​ចិន​កាលពី​ថ្ងៃ​ទី​៣០​មេ​សា បាន​កាត់ទោស​ប្រហារជីវិត​ជនជាតិ​កា​ណា​ដា​ម្នាក់ ពី​បទ​ផលិត​និង​រត់ពន្ធ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ខណៈ​កំពុង​មាន​ភាព​តានតឹង​រវាង​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​អូ​តា​វា ចាប់តាំងពី​ការ​ចាប់ខ្លួន​នាយិកា​ហិរញ្ញវត្ថុ របស់​ក្រុមហ៊ុន​តេ​ឡេ​កូ​ម​យក្ស​ចិន HUAWEI​នៅ​កា​ណា​ដា​មក​។ ទោស​ប្រហារជីវិត​ត្រូវ​បាន​ប្រកាស​ប្រឆាំង​ជន​ឈ្មោះ​FAN…

ប្រទេស​ចិន ៖ តុលាការ​ចិន​កាលពី​ថ្ងៃ​ទី​៣០​មេ​សា បាន​កាត់ទោស​ប្រហារជីវិត​ជនជាតិ​កា​ណា​ដា​ម្នាក់ ពី​បទ​ផលិត​និង​រត់ពន្ធ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ខណៈ​កំពុង​មាន​ភាព​តានតឹង​រវាង​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​អូ​តា​វា ចាប់តាំងពី​ការ​ចាប់ខ្លួន​នាយិកា​ហិរញ្ញវត្ថុ របស់​ក្រុមហ៊ុន​តេ​ឡេ​កូ​ម​យក្ស​ចិន HUAWEI​នៅ​កា​ណា​ដា​មក​។

ទោស​ប្រហារជីវិត​ត្រូវ​បាន​ប្រកាស​ប្រឆាំង​ជន​ឈ្មោះ​FAN WEI ចាត់ទុកជា​អ្នក​ទទួលខុសត្រូវ​ម្នាក់ នៃ​ការ​រត់ពន្ធ​គ្រឿងញៀន ព្រមទាំង​ជន​ឈ្មោះ​WU ZIPING​ដែល​ពុំ​បញ្ជាក់​ពី​សញ្ជាតិ ដោយ​តុលាការក្រុង​JIANGMEN រួច​ភេទ​របស់​គេ​ក៏​ពុំ​និយាយ​ដែរ​។

រដ្ឋមន្ត្រី​ការ​បរទេស​កា​ណា​ដា​លោកស្រី​CHRYSTIA FREELAND ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា លោកស្រី​ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការ​កាត់ទោស​នោះ​។ លោកស្រី​បាន​បរិហារ​ចំពោះ​ការ​ប្រើ​ទោស​ប្រហារជីវិត ដែល​លោកស្រី​ចាត់ទុកជា​ទោស​អមនុស្សធម៌​មួយ​។

ក្នុង​សេចក្ដី​ប្រកាស​ដាច់​ដោយឡែក​ពី​គ្នា ក្រសួងការបរទេស​កា​ណា​ដា​និយាយ​ថា បណ្ដា​តំណាង​របស់​កា​ណា​ដា​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន ហើយ​ពួក​គេ​បាន​ស្នើ​ឲ្យ​ចិន​ផ្ដល់​ការ​អភ័យទោស​ដល់​លោក​FAN WEI​។

តុលាការ​ចិន​នោះ​ក៏​កាត់ទោស​មនុស្ស​៩​នាក់​ទៀត ក្នុង​នោះ​មាន​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​និង​ជនជាតិ​មិ​ុ​ក​សិ​ុ​ក​៤​នាក់ ដែល​ទោស​ពួក​គេ​ពុំ​ត្រូវ​បាន​បញ្ជាក់​តែបើ​តាម​គេ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទាំងនោះ ៥​នាក់​ត្រូវ​ទទួលទោស​ជាប់គុក​អស់​មួយ​ជីវិត ហើយ​៤​នាក់​ទៀត​ក៏​ជាប់គុក​ដែរ​។ ជន​រង​ការ​កាត់ទោស​ទាំង​១១​នាក់​នោះ អាច​ធ្វើការ​តវ៉ា​ទៅ​សាលាឧទ្ធរណ៍​។ លោក​FAN WEI​ជា​ជនជាតិ​កា​ណា​ដា​ទី​២​ទទួល​ការ​កាត់ទោស​ប្រហារជីវិត​នៅ​ចិន ពី​បទ​រត់ពន្ធ​គ្រឿងញៀន​នា​ឆ្នាំ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ