ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹងអត់​! នាយ​តាក់​ស៊ីមក​មើល​ប្រដាល់​រាល់​​ស​ប្ដា​ហ៍​ដោយសារ​អ្វី ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយ​តាក់​ស៊ី​តារា​កំប្លែង​ដ៏​ល្បី​ប្រចាំ​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ​ត្រូវ​បាន​គេ​ឃើញ​មក​​ទស្សនា​កីឡាប្រដាល់​នៅ​សង្វៀន​ទូរទស្សន៍​ដែល​លោក​បម្រើ​ការ​ឱ្យ​ស្ទើរតែ​រៀង​រាល់​ស​ប្ដា​ហ៍ ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​និង​មាន​ច​ម្ង​ល់​នោះ​គឺ​លោក​តែង​បញ្ចេញ​កាយវិការ​ទៅ​តាម​ចង្វាក់​នៃ​ការ​វាយ​របស់​កីឡា​​ករ​នៅ​លើ​សង្វៀន​ហាក់ដូចជា​លោក​ចូល​តួ​ជា​កីឡាករ​ពិត​ៗ​ដោយ​មិនដឹង​ខ្លួន ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ឃើញ​​មិន​អាច​ទប់​សំណើច​បាន​ឡើយ ។ តាម​ប្រភព​ព័ត៌មាន បានជា​នាយ​តាក់​ស៊ី​ចូល​ចិត្ត​កីឡាប្រដាល់​ខ្លាំង​បែប​នេះ​ដោយសារ​តែ​លោក​ក៏​ជា​អតីត​កីឡាករ​គុន​ខ្មែរ​មួយ​រូប​តាំងពី​ជំនាន់​កីឡាករ​ឡឹ​ក វិបុល…

រាជធានី​ភ្នំពេញ ៖ នាយ​តាក់​ស៊ី​តារា​កំប្លែង​ដ៏​ល្បី​ប្រចាំ​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ​ត្រូវ​បាន​គេ​ឃើញ​មក​​ទស្សនា​កីឡាប្រដាល់​នៅ​សង្វៀន​ទូរទស្សន៍​ដែល​លោក​បម្រើ​ការ​ឱ្យ​ស្ទើរតែ​រៀង​រាល់​ស​ប្ដា​ហ៍ ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​និង​មាន​ច​ម្ង​ល់​នោះ​គឺ​លោក​តែង​បញ្ចេញ​កាយវិការ​ទៅ​តាម​ចង្វាក់​នៃ​ការ​វាយ​របស់​កីឡា​​ករ​នៅ​លើ​សង្វៀន​ហាក់ដូចជា​លោក​ចូល​តួ​ជា​កីឡាករ​ពិត​ៗ​ដោយ​មិនដឹង​ខ្លួន ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ឃើញ​​មិន​អាច​ទប់​សំណើច​បាន​ឡើយ ។

តាម​ប្រភព​ព័ត៌មាន បានជា​នាយ​តាក់​ស៊ី​ចូល​ចិត្ត​កីឡាប្រដាល់​ខ្លាំង​បែប​នេះ​ដោយសារ​តែ​លោក​ក៏​ជា​អតីត​កីឡាករ​គុន​ខ្មែរ​មួយ​រូប​តាំងពី​ជំនាន់​កីឡាករ​ឡឹ​ក វិបុល និង​ជ័យ កុសល ជាដើម​។ តារា​កំប្លែង​ដែល​ត្រៀម​បោះបង់​អាជីព​ទៅ​បួស​រូប​នេះ​បាន​ប្រាប់​គេហទំព័រ​កីឡា​ក្នុង​ស្រុក​មួយ​ថា ដោយសារ​ស្រឡាញ់ កាល​នៅ ​ក្មេង​លោក​បាន​ចូល​ហ្វឹកហាត់​ប្រដាល់​ជាមួយ​លោកគ្រូ​ជ័យ ប៊ុ​ន​ឈឿ ជា​ព្រឹទ្ធាចារ្យ​គុន​ខ្មែរ ដែល​បាន​ទទួលមរណភាព​កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ ។

កាលនោះ​ប្រដាល់​មិន​ទាន់​មាន​ការ​ផ្សព្វផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ទេ​ដោយ​លោក​ចូល​ប្រកួត​តាម​ការ​រៀបចំ​តាម​វត្ត ឬ​កម្មវិធី​ផ្សេង​ៗ​តាម​ខេត្ត​តែ​ប៉ុណ្ណោះ​ដោយ​ដាក់​ឈ្មោះ​ខ្លួនឯង​ថា ឡុ​ង វិ​រៈ​។ លោក​បន្ត​ថា លោក​ឡើង​សង្វៀន​បាន​ប្រហែល​ជាង​២០​ដង​ដែរ​ដោយ​មាន​ចាញ់​មាន​ឈ្នះ ហើយ​ក្រោយមក​ក៏​ឈប់
វិញ​ដោយសារ​គ្រួសារ​មិន​គាំទ្រ​ឱ្យធ្វើ​ជា​អ្នក​ប្រដាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ