ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ភ្នំពេញ​! អ្នកបើកបរ ម៉ូតូ​កង់​៣​ឥណ្ឌា​ជិត​១៥០០ នាក់​ប្រឡង​ជាប់​យក​ប័ណ្ណបើកបរ​ក្នុង​ចំណោម ៥៤០០​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​កត់សម្គាល់​ឃើញ​ថា​កន្លង​មក​បងប្អូន​ប្រកប​អាជីវកម្ម​ដឹក​ជ​ញ្ជួ​ន​អ្នកដំណើរ​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​អ្នកបើកប​ករ​ត្រីចក្រយានយន្ត (​ម៉ូតូរ​ម៉ក់ ឬ​ម៉ូតូ​កង់​៣​ឥណ្ឌា​) ទាំង​អ្នក​បំពាក់​បច្ចេកវិទ្យា App ដើម្បី​ឲ្យ​ភ្ញៀវ​កក់​ហៅ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​អ្នកបើកបរ​ដឹក​ភ្ញៀវ​ដោយ​មិន​មាន​បំពាក់…

រាជធានី​ភ្នំពេញ ៖ ដោយ​កត់សម្គាល់​ឃើញ​ថា​កន្លង​មក​បងប្អូន​ប្រកប​អាជីវកម្ម​ដឹក​ជ​ញ្ជួ​ន​អ្នកដំណើរ​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​អ្នកបើកប​ករ​ត្រីចក្រយានយន្ត (​ម៉ូតូរ​ម៉ក់ ឬ​ម៉ូតូ​កង់​៣​ឥណ្ឌា​) ទាំង​អ្នក​បំពាក់​បច្ចេកវិទ្យា App ដើម្បី​ឲ្យ​ភ្ញៀវ​កក់​ហៅ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​អ្នកបើកបរ​ដឹក​ភ្ញៀវ​ដោយ​មិន​មាន​បំពាក់ App ភាគច្រើន​បើកបរ​យានយន្ត​លើ​ដងផ្លូវ​ដោយ​ពុំ​មាន​ប័ណ្ណបើកបរ​យានយន្ត​ត្រឹមត្រូវ សាលា​រាជធានី​ភ្នំពេញ​បាន​ចាត់​ឲ្យ​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​រាជធានី​ភ្នំពេញ រៀបចំ​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរ​ផ្លូវគោក​រយៈពេល ២ ខែ​គិត​ចាប់ពី​ខែមីនា កន្លង​ទៅ​ដោយ​ចែក​ចេញ​ជា ៩ វគ្គ​បណ្តុះបណ្តាល ។

ចាប់ពី​ដើមខែ មីនា ដល់​ខែមេសា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​ការ​បណ្តុះបណ្តាល​ច្បាប់​ចរាចរ​ផ្លូវគោក​រៀបចំ​បាន​ចំនួន​សរុប ៨ វគ្គ​ដែល​មាន​សិក្ខាកាម​ជា​អ្នកបើកបរ​ត្រីចក្រយានយន្ត​សរុប ៥៨៧៩ នាក់ ដែល​ក្នុង​នោះ​គឺ​មាន​សិក្ខាកាម​ជា​អ្នកបើកបរ​ម៉ូតូ​កង់​៣​ឥណ្ឌា​ចំនួន ២៨៥១ នាក់​បាន​ដាក់​ពាក្យ​ប្រឡង​យក​ប័ណ្ណបើកបរ ក៏​ប៉ុន្តែ​គឺ​មាន​ចំនួន​តែ ១៤៩៥ នាក់​ប្រឡង «​ជាប់​»​ជា​ស្ថាពរ ខណៈ​អ្នក​ប្រឡង​ធ្លាក់​មាន​ចំនួន ១២៤៥ នាក់ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់ លោក ឡូ​វ នី​កូវ​ឌ្ឍ​នា ប្រធាន​អង្គភាព​ផ្តល់​ប​ណ្ណ័​បើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​នា​ថ្ងៃ​ទី ០១ ខែឧសភា ឆ្នាំ​២០១៩ ។

យ៉ាងណាមិញ លោក ឡូ​វ នី​កូវ​ឌ្ឍ​នា បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ការ​សម្រេច​របស់​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ឲ្យ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ច្បាប់​ចរាចរណ៍​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ឲ្យ​បងប្អូន​រត់​ម៉ូតូ​កង់​៣​ឥណ្ឌា​ចេះ​ច្បាប់​ចរាចរណ៍​និង​ត្រូវ​ប្រឡង​ឲ្យ​ជាប់​ដើម្បី​ទទួល​បាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ក្នុង​ន័យ​ចូលរួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ ដែល​ការ​បណ្តុះបណ្តាល​កន្លង​មក​រៀបចំ​ធ្វើ​រៀងរាល់ថ្ងៃ​សៅរ៍​ពេញ​មួយ​ថ្ងៃ ។ ប្រធាន​អង្គភាព​ផ្តល់​ប​ណ្ណ័​បើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក នៃ​មន្ទីរ​សា​ធារ ណ​ការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជាក់​ថា​ការ​បណ្តុះបណ្តាល​គឺជា​ធ្វើ​ឡើង​ដោយ​ឥត​គិតថ្លៃ តែ​សិក្ខាកាម​ដែល​ជា​ម្ចាស់​ម៉ូតូ​កង់​៣​ឥណ្ឌា ដែល​ដាក់​ពាក្យ​ប្រឡង​គឺ​ត្រូវ​បង់ថ្លៃ​សេវា​រដ្ឋ សរុប​ចំនួន ៤ ម៉ឺន​រៀល (​គឺ​ប្រឡង​ទាំង​ដៃចង្កូត​និង​ទ្រឹស្តី ចំនួន ៣​ម៉ឺន​រៀល និង​ពិនិត្យ​សុខភាព ១​ម៉ឺន​រៀល​) ។

លោក ឡូ​វ នី​កូវ​ឌ្ឍ​នា មាន​ប្រសាសន៍​បញ្ជាក់​ថា «​ចំពោះ​បងប្អូន​មាន​បណ្ណ​បើក បរ​ឡាន​ផ្សេង​ៗ ក៏​ត្រូវ​តែ​មក​ប្រឡង​យក​ប័ណ្ណបើកបរ​ម៉ូតូ​កង់​៣​ឥណ្ឌា​ផង​ដែរ មិន​អាច​ប្រើ ប្រាស់​ប័ណ្ណបើកបរ​រថយន្ត មក​បើកបរ​ម៉ូតូ​កង់​៣​ឥណ្ឌា​ដើម្បី​ដឹក​ភ្ញៀវ​បាន​នោះ​ទេ​។ ដូច្នេះ អ្នកមាន​ប័ណ្ណបើកបរ​រថយន្ត​ហ្នឹង ក៏​ប្រឡង​បាន​ដែរ​» ។ តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​សាធារណការ​នឹង​ដឹក​ជ​ញ្ជួ​ន​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង ផង​ដែរ​ថា ថ្មី​ៗ​នេះ​ក្រសួង​គ្រោង​បើក​វគ្គប​ណ្តុះ បណ្តាល​ចំនួន ៣ ខែ​ផ្សេង​ទៀត​ដល់​អ្នក​រកស៊ី​បើក​ម៉ូតូ​កង់​៣​ឥណ្ឌា​និង​ម៉ូតូរ​ម៉ក (​ដែល​ខ្មែរ​យើង​និយម​ហៅ​ថា​កង់​៣​ខ្មែរ​) ទូ​ទាំង​ប្រទេស​អ​ញ្ចឹ​ង​អាច​នឹង​ចាប់ផ្តើម​ក្នុង​ពាក់​កណ្តាលខែ ៥ ទៅ គឺ​ធ្វើ​ទូ​ទាំង​ប្រទេស​តែ​ម្តង ។

សូម​រម្លឹក​ថា​កន្លង​មក​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​របស់​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោល​នៅ​ពី​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៩ ធ្លាប់​បាន​បញ្ជាក់​ថា​ក្រសួង​សម្រេច​ទុក​ពេល​៣​ខែ​ឱ្យ អ្នក​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី​ទាំងអស់​ចូល​ទៅ​រៀន និង​ប្រឡង​យក​ប័ណ្ណបើកបរ​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឲ្យ​ដឹង​នា​ពេល​នោះ​ថា អ្នក​រត់​ម៉ូតូឌុប​ប្រមាណ​ជា ៩៨​ភាគរយ មិន​ទាន់​មាន​ប័ណ្ណបើកបរ​នៅឡើយ​នោះ​ទេ​។ លោក​បាន​អះអាង​ថា ការ​ចាត់វិធានការ​បង្ខំ​ឱ្យ​អ្នក​រត់​ម៉ូតូ​កង់​បី​ទៅ​រៀន​ច្បាប់​ចរាចរណ៍ និង​ប្រឡង​យក​ប័ណ្ណបើកបរ​នេះ ក្នុង​គោលបំណង​រួមចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ និង​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ដែល​បណ្តាល​មក​ពី​ការ​មិន​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ក្នុង​ពេល​បើកបរ​របស់​ពួក​គេ ។

ជាក់ស្តែង​បងប្រុស​ជិន សុភាព ដែល​ជា​អ្នក​ដឹក​ភ្ញៀវ​តាម​រយៈ​ម៉ូតូរ​ម៉ក់​ខ្មែរ (​កង់​បី​ខ្មែរ​) នៅ​ម្តុំ​ផ្សារ​ទូល​ទំពូង ទទួលស្គាល់​ថា​រូប​លោក​ពុំ​ទាន់​មាន​ប័ណ្ណបើកបរ​ពិតមែន ខណៈ​ដែល​ភាគច្រើន​ភ្ញៀវ​ដែល​លោក​ដឹក​ជ​ញ្ជួ​ន ភាគច្រើន​ជា​ភ្ញៀវ​បរទេស​ដែល​ស្នាក់​ប្រទេស​កម្ពុជា​និង​ភ្ញៀវ​ទេសចរ ។ «​ការ​ពិត​ទៅ​ខ្ញុំ​ពិតជា​មិន​មាន​ប័ណ្ណបើកបរ​មែន ប៉ុន្តែ​ខ្ញុំ​ក៏​មានការ​ប្រុង​ប្រយ័ត្ន​ដែរ ពេល​ដឹក​ភ្ញៀវ​បរទេស ហើយ​ខ្ញុំ​ជឿជាក់​ថា​ភាគច្រើន​អ្នក​ប្រកបរ​បរដូច​ខ្ញុំ​គឺ​គ្មាន​ប័ណ្ណបើកបរ​ទេ ព្រោះ​យល់​ថា​ទាល់តែ​បើកឡាន​តូច ឬ​ឡាន​ធំ​ទើប​តម្រូវ​ឲ្យ​មាន​ប័ណ្ណបើកបរ​»​។ ម្ចាស់​ម៉ូតូរ​ម៉ក​ខាងលើ​បញ្ជាក់ ។ លោក​បាន​បន្ថែម​ថា​លោក​ពេញចិត្ត​ទៅ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​និង​ប្រឡង​យក​ប័ណ្ណបើកបរ នា​ពេល​ខាងមុខ ។

ចំណែក​ម្ចាស់​កង់​បី​ឥណ្ឌា​មួយ​រូប​ឈ្មោះ រ៉ូ នី ក៏​បាន​លើក​ជា​សំនួរ​ទៅ​កាន់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ផង​ដែរ​ថា​តើ​វគ្គ​ទី ៩​នឹង​ចាប់ផ្តើម​ពេល​ណា​ដោយសារ​តែ​គាត់​ទើបតែ​មក​ពី​ខេត្ត មិន​បានដឹង​ព័ត៌មានច្បាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ