ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​បុរសឯក នារី​ឯក វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៩ ដែល​ឈ្នះ​ដាច់​គេ

4 ឆ្នាំ មុន
  • ភ្នំពេញ

បុរសឯក និង​នារី​ឯក វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៩ បាន​រក​ឃើញ​។ តំណែង​បុរសឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៩ បាន​ទៅ​កម្មករ​មក​ពី​ខេត្តតាកែវ ខណៈ​ដែល​តំណែង​នារី​ឯក​បាន​ទៅ​កម្មការិនី​មក​ពី​ខេត្តកំពង់ស្ពឺ​។ ការ​ប្រកួត​បុរស​នារី​ឯក​វាយ​ន​ភណ្ឌ​លើក​ទី​៥ កាលពី​ថ្ងៃ​ទី​១ ឧសភា…

បុរសឯក និង​នារី​ឯក វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៩ បាន​រក​ឃើញ​។ តំណែង​បុរសឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៩ បាន​ទៅ​កម្មករ​មក​ពី​ខេត្តតាកែវ ខណៈ​ដែល​តំណែង​នារី​ឯក​បាន​ទៅ​កម្មការិនី​មក​ពី​ខេត្តកំពង់ស្ពឺ​។ ការ​ប្រកួត​បុរស​នារី​ឯក​វាយ​ន​ភណ្ឌ​លើក​ទី​៥ កាលពី​ថ្ងៃ​ទី​១ ឧសភា នៅ​ស្ទី​ឌី​យោ​ទូរទស្សន៍​បាយ័ន​។ នៅ​ក្នុង​ការ​ប្រកួត​នៅ​ក្នុង​យប់ នោះ បេ​ក្ខ​នារី យ៉ុ​ន កាន់​ទី​ម៉ា កម្មការិនី​កាត់ដេរ​មក​ពី​ខេត្ត កំពង់ស្ពឺ ពាក់​ស្លាក​លេខ​២ និង​លោក លឿង វិសាល កម្មករ​កាត់ដេរ​មក​ពី​ខេត្តតាកែវ ពាក់​ស្លាក​លេខ​៨ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​។

បេ​ក្ខ​នារី សុ​ន ស្រី​ពៅ មក​ពី​ខេត្តស្វាយរៀង និង​បេក្ខជន សុខ មនោ​ចិន មក​ពី​ខេត្តបន្ទាយមានជ័យ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ និង​បេ​ក្ខ​នារី លី ណៃ​ហា៑ង មក​ពី​ភ្នំពេញ និង​បេក្ខជន រ​ដ្ឋា ថៃ​លី មក​ពី​កំពង់ចាម ទទួល​ចំណាត់ថ្នាក់​លេខ​៣ ដោយ​ម្នាក់​ៗ​ទទួល​បាន​ម៉ូតូ​ម្នាក់​១​គ្រឿង និង​ប្រាក់​រង្វាន់​ខុស​ៗ​គ្នា​៥​លាន ៤​លាន និង​៣​លាន​រៀល​។

ក្រៅពី​ចាប់អារម្មណ៍​ការ​ប្រកួត​របស់​បេក្ខជន និង​បេ​ក្ខ​នារី ដែល​សុទ្ធសឹងតែ​ជា​តំណាង​ឱ្យ​រោងចក្រ​កាត់ដេរ​នានា នៅ​ក្នុង​វេទិកា​ក៏​មានការ​ចាប់អារម្មណ៍​លើ​សិល្បករ​មួយ​ក្រុម ដែល​ពួតដៃ​គ្រង ឈុត​បែប​ខ្មែរ គឺ​ហូល​ផាមួង និង​អាវ​.​ក​ត្រង់​ជាដើម ហើយ​រំលេច​ក្រ​ម៉ា​ខ្មែរ​យ៉ាង​ស្រុះដៃ​គ្នា​ផង​ដែរ​។

នេះ​ជា​ការ​បង្ហាញ​ទម្រង់​វប្បធម៌​បុរាណ​មួយ​របស់​តារា​សិល្បៈ ដែល​ជា​ការ​លើកកម្ពស់​ចំពោះ សំលៀក​បំពាក់​ដែល​ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​របស់​ខ្មែរ​ផង និង​ដើម្បី​រួម​គ្នា​លើក​ស្ទួយ​ឱ្យ​ក្រ​ម៉ា​ខ្មែរ កាន់តែ​មានការ​ទទួលស្គាល់​ក្នុង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ