ចប​សំណ​ប់​ចិត្ដ


បទ​ពាក្យ ប្រាំពីរ (​សូត្រ​បែប​ទំនួញ កំសត់ )
១- ដង​ធ្នង់​ក្រឡាញ់​ចាញ់​ដៃខ្លា​ ​សិត​យ៉ាង​សង្ហា​រលោង​យង់
ត្បូង​មាន​ចង្កំ​មៀន​ទ្រើសទ្រង់​ ​ ​ដួងចិត្ដ​ដិត​លង់​ចប​សំណ​ប់ ។
២- ផ្លែ​ឡើង​សរ​ស្ងាច​ដូច​គេ​ខាត់​ ​កាប់​គាស់​កាយ​កាត់​បាន​គ្រប់សព្វ
ប្ដេជ្ញា ប្ដេជ្ញា​ទាំង​ថ្ងៃ​យប់​ ​ ​ ​ព្រលឹម​ព្រលប់ កាប់​គាស់​កាយ ។
៣- លើក​ភ្លឺ បិទ​ទប់ ទំនប់​អាង​ ​ ​​ប្ដេជ្ញា​គ្រប់យ៉ាង​មិន​ហ៊ាន​ណាយ
ម្ចាស់​ពោះ​ក្រហេត​ព្រោះ​អត់បាយ​ ​នៅ​កាប់​គាស់​កាយ​ព្រោះ​ចប​មាំ ។
៤- ចប​រឹង​មាំ​ពិតតែ​ម្ចាស់​ស្គម​ ​ ​កន្ទ្រើង​ស្រ​ម៉ូ​ម​គេ​អោយ​ទ្រាំ
លោត​ផ្លោះ​អស្ចារ្យ​សូត្រ​អោយ​ចាំ​ ​ម្ចាស់​មិន​សកម្ម​ច្បាស់​ស្នូល​ដី ។
៥- ចប​អើយ អើយ​ចប ឆែប​បាក់​ទៅ​ ​ ​ម្ដេច​ឯង​រឹង​នៅ មាំ​ធ្វើ​អ្វី
ព្រោះ​អី​ម្ចាស់​ឯង​ខ្សោះ​ជើងដៃ​ ​ ​នៅ​រឹង​ធ្វើ​អ្វី ម្ដេច​មិន​បាក់ ។
៦- ថ្ងៃមួយ​ដាច់​ចិត្ដ​គាស់​តំឡូង​ ​ ​​ឈ្លប​ឃើញ​បាញ់​ផូង​ឈាម​ម្ចាស់​ធ្លាក់
ប្រឡាក់​ដងចប​ម្ចាស់​ស្លាប់​ជាក់​ ​ ​ឈ្លប​លៃលក​ដាក់​រក​ម្ចាស់​ថ្មី ។
៧- ឈ្លប​អោយ​ម្ចាស់​ថ្មី​ជីករណ្ដៅ​ ​ ​​អូស​កប់​ភ្លាម​ទៅ​ទុក​ធ្វើ​អី
ចប​អើយ អើយ​ចប​មិន​ចេះ​ស្ដី​ ​ ​តែ​ចិត្ដភក្ដី​កាយ​ដី​កប់​ម្ចាស់ ។

០៨ សីហា ២០០៨
សិរី​សោភ័ណ ១២​:៥២ យប់
ឃុ​ត ណា​រិ​ន​កាន់​បូ
​ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ