ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ចិត្រ​បុរី​ធ្វើ​ទីងមោង​ដាក់​មុខ​ផ្ទះ ដើម្បី​អ្វី ?

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រូបសំណាក​ទីងមោង​ធ្វើ​ពី​ចំបើង និង​កែ​ច្នៃ​ពី​ឧប្បករណ៍ ផ្សេង​ៗ​ទម្រង់​ជា​មនុស្ស​ត្រូវ​អ្នក​ភូមិ​រស់នៅ​ភូមិ​គោ​លាប់ ស្រុក​ចិត្រ​បុរី ដាក់​ពីមុខ​របង​ខាង​មុខ​ផ្ទះ រៀង​ៗ​ខ្លួន ។ អ្នក​ភូមិ​ធ្វើ​បែប​នេះ​បន្ទាប់​ពី​មាន​មនុស្ស​ប្រុស…

ខេត្តក្រចេះ ៖ រូបសំណាក​ទីងមោង​ធ្វើ​ពី​ចំបើង និង​កែ​ច្នៃ​ពី​ឧប្បករណ៍ ផ្សេង​ៗ​ទម្រង់​ជា​មនុស្ស​ត្រូវ​អ្នក​ភូមិ​រស់នៅ​ភូមិ​គោ​លាប់ ស្រុក​ចិត្រ​បុរី ដាក់​ពីមុខ​របង​ខាង​មុខ​ផ្ទះ រៀង​ៗ​ខ្លួន ។ អ្នក​ភូមិ​ធ្វើ​បែប​នេះ​បន្ទាប់​ពី​មាន​មនុស្ស​ប្រុស ស្រី​ក្មេង​ចាស់​ជា​ច្រើន​នាក់​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​គ្នា​ក្នុង​អំឡុង​ប៉ុន្មាន​ខែ​មកនេះ ពោល​គឺ​ចាប់ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​មក ។

អ្នក​ភូមិ​និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ពួក​គាត់​បាន​នាំ​ធ្វើ​គ្នា​រូប​ទីងមោង​ចង​ដាក់​តាម​របង​ផ្ទះ និង​រៀង​រាល់ពេល​ព្រលប់​នាំ​គ្នា​ដុត​ភ្នក់ភ្លើង​នៅ​ចំ​ច្រកចូល​ពីមុខ​ផ្ទះ គឺជា​កិច្ច​ធ្វើ​ឡើង តាម​ជំនឿ​ពី​បុរាណ ។ ជំនឿ​នេះ​ត្រូវ​ពួក​គាត់​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បណ្តេញ​ខ្មោច ព្រាយ បិសាច និង​អំពើ​ឧបទ្រពចង្រៃ​ចេញពី​ក្នុងភូមិ ខណៈ​សព្វថ្ងៃ​មាន​អ្នក​នៅ​ក្នុងភូមិ ក្មេង ចាស់​ប្រុស​ស្រី កំពុង​តែ​ជួប​បញ្ហា​សុខ​សភាព ដូច​ជា​ជម្ងឺ​រាករូស ក្អួតចង្អោរ និង​ក្តៅខ្លួន ។

ស្ត្រី​វ័យ​ចំណាស់​មួយ​រូប​រស់នៅ​ក្នុងភូមិ​គោ​លាប់ ដែល​មុខ​ផ្ទះ​មាន​ចង​រូប​ទីង​ដែរ​នោះ បាន​រៀបរាប់​ឲ្យ​ដឹង​ថា «​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​មាន​អ្នក​រស់នៅ​ក្នុងភូមិ​ជា​ច្រើន​នាក់ មិន​ថា​ក្មេង ឬ​ចាស់ បាន​ធ្លាក់ខ្លួន​ឈឺ​ដោយ​ជំងឺរាក និង​ក្អួត ។ អ្នក​ភូមិ​មិន​បាន​គិត​ពី​បញ្ហា​សុខភាព​អនាម័យ​ក្នុង​ការ​រស់នៅ​នោះ​ទេ ដោយ​គិត​លើ​ជំនឿ​អ​រូបិយ​ថា ក្នុងភូមិ​កំពុង​តែ​កើត​មាន​ជម្ងឺ​អាសន្នរោគ ។

បន្ទាប់​ពី​អ្នក​ភូមិ​បាន​ជួប​បញ្ហា​សុខភាព​បែប​នេះ ពួក​កាត់​ជា​អ្នក​ក៏​ចាប់ផ្តើម​អនុវត្ត​នូវ​ជំនឿ នេះ​ឡើង ។ ការ​អនុវត្ត​នេះ​អាច​កាត់​បន្ថយ​បាន​ខ្លះ​នូវ​ប្រភេទ​ជំងឺ​អាសន្នរោគ តែ​ក៏​ត្រូវ​នាំ​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែរ »​។

តប​ទៅ​នឹង​ការ​អនុវត្ត​បែប​អរូបី​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​ឈ្នាង សុ​វត្ថា បាន​ថ្លែង​អំពាវនាវ​ឲ្យ​ពលរដ្ឋ ដែល​ជួប​បញ្ហា​សុខភាព​កើត​មាន​ជំងឺរាក​ក្អួត នៅ​ក្នុងភូមិ​ត្រូវ​ប្រញាប់​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ឲ្យ​ទាន់​ពេលវេលា ។

លោក​ឈ្នាង សុ​វត្ថា ថ្លែង​ថា «​កន្លង​មកនេះ​មុន​រដូវប្រាំង​មន្ទីរ​បាន​ចាត់​ឲ្យ​សហគមន៍​ចុះ​ផ្សព្វផ្សាយ​ធ្វើការ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ពួក​គាត់​យល់​ដឹង​ពី​ការ​ថែទាំ​សុខភាព និង​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ពី​សុខ​ភាព​នា​រដូវប្រាំង​ក្តៅ​ខ្លាំង​នេះ ។ ជំងឺរាក ក្អួតចង្អោរ គឺ​ងាយ​នឹង​កើត​មាន​ទៅ​លើ​ពលរដ្ឋ​នា​រដូវក្តៅ ខណៈ​ការ​ហូប​ចុក​របស់​ពួក​គាត់​មិន​ស្អាត ទទួលទាន​ឆៅ និង​អាហារ​ជូរ​ផ្អូម​ជាដើម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ