ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាបាល​ភ្នែក​ស្ងួត​ឆាប់រហ័ស​បែប​ធម្មជាតិ

4 ឆ្នាំ មុន

ជំងឺ​ភ្នែក​ស្ងួត គឺ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ ។ ជំងឺ​នេះ​កើតឡើង​នៅ​ពេល​ក្រពេញ​ទឹកភ្នែក​មិន​បាន​ផលិត​ទឹកភ្នែក​គ្រប់គ្រាន់ ដើម្បី​ចិញ្ចឹម​កញ្ចក់ភ្នែក ។ ស្ថានភាព​នេះ​អាច​នាំ​ឲ្យ​មានការ​ឈឺចាប់​, មិន​ស្រួល​ក្នុង​ភ្នែក​, ភ្នែក​ឡើង​ក្រហម​, ហើម​,…

ជំងឺ​ភ្នែក​ស្ងួត គឺ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ ។ ជំងឺ​នេះ​កើតឡើង​នៅ​ពេល​ក្រពេញ​ទឹកភ្នែក​មិន​បាន​ផលិត​ទឹកភ្នែក​គ្រប់គ្រាន់ ដើម្បី​ចិញ្ចឹម​កញ្ចក់ភ្នែក ។ ស្ថានភាព​នេះ​អាច​នាំ​ឲ្យ​មានការ​ឈឺចាប់​, មិន​ស្រួល​ក្នុង​ភ្នែក​, ភ្នែក​ឡើង​ក្រហម​, ហើម​, រលាក​ក្រហាយ និង​ស្ងួត ។ សូម​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ ងាយ​ៗ ដោះស្រាយ​បញ្ហា​ភ្នែក​ស្ងួត​បាន​យ៉ាង​ឆាប់រហ័ស ៖

១. ត្រសក់ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់​ត្រសក់​ជា​បន្ទះ ឬ ចំណិត​ៗ ហើយ​ដាក់​បិទ​លើ​ភ្នែក​ជា​ការ​ស្រេច ។ អនុវត្ត​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ពី​២ ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ ។

២.​បន្ថែម​អាស៊ីត​ខ្លាញ់​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖ ការ​បន្ថែម​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ និង​អូ​មេ​ហ្គា ៦ ទៅ​ក្នុង​របប​អាហារ គឺ​អាច​ជួយ​សម្រាល ក៏​ដូច​ជា​ព្យាបាល​អាការ​នៃ​ជំងឺ​ភ្នែក​ស្ងួត​បាន​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​។ អាស៊ីត​ខ្លាញ់​ល្អ​ទាំង​២​នេះ​មាននៅ​ក្នុង​អាហារ​ដូច​ជា ត្រី​សាល​ម៉ុ​ន​, ត្រី​សា​ឌី​ន​, គ្រាប់​ធញ្ញជាតិ​, ប្រេង​បន្លែ និង​មាន​ជា​លក្ខណៈ​ថ្នាំ​គ្រាប់ ។

៣. ប្រេង​អូ​លីវ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្តក់​ប្រេង​អូ​លីវ​ប៉ុន្មាន​តំណក់​លើ​ចុង​ម្រាមដៃ រួច​ឈ្លី​ម៉ាស្សា​ថ្នម​ៗ​លើ​ត្របកភ្នែក និង​អនុញ្ញាត​ឲ្យ​ជាតិ​ប្រេង​ជ្រាប​ចូល​ក្នុង​ស្បែក​ភ្នែក​ជា​ការ​ស្រេច ។

៤. រក្សា​សំណើម​ក្នុង​រាង​កាយ ៖ គ្រប់​ផ្នែក​ទាំងអស់​នៃ​រាង​កាយ រួម​ទាំង​ភ្នែក គឺ​ត្រូវការ​ទឹក ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ ។ ការ​ទទួលទាន​ទឹកបាន​គ្រប់គ្រាន់​នឹង​ជួយ​រក្សា​បាន​នូវ​ជាតិ​សំណើម​ដល់​គ្រប់​ផ្នែក​នៃ​រាង​កាយ ។ ចូរ​ទទួលទាន​ទឹក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ពី​៨ ទៅ​១០​កែវ ក្នុង​មួយ​ថ្ងៃ​។ ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​ទឹក​ធម្មតា​ទេ​នោះ អ្នក​អាច​ទទួលទាន​ភេសជ្ជៈ​ដទៃ​ទៀត​ដែល​គ្មាន​ជាតិ​កាហ្វេ​អុី​ន ឬ​ជាតិ​អាល់កុល​។ ព្យាយាម​ទទួលទាន​អាហារ​មួយ​ចំនួន​ដែល​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​ទឹក​ដូច​ជា ឪឡឹក និង​ត្រសក់ ជាដើម ។ វិធី​មួយ​ដើម្បី​ដឹង​ថា​តើ​អ្នក​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ ឬ​យ៉ាងណា ចូរ​ពិនិត្យ​មើល​ទឹកនោម​របស់​អ្នក ។

ប្រសិនបើ​វា​មាន​ពណ៌​លឿង​ស្រាល ឬ​គ្មាន​ពណ៌ អ្នក​ទំនងជា​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់​ហើយ ។

៥. កុំ​ភ្លេច​ព្រិច​ភ្នែក ៖ ការ​សម្លឹង​មើល​កញ្ចក់​កុំព្យូទ័រ​, ទូរស័ព្ទ ឬ​ទូរទស្សន៍ ជា​ញឹកញយ​កាត់​បន្ថយ​ចំនួន​នៃ​ការ​ព្រិច​ភ្នែក​របស់​អ្នក ។ ដូច្នេះ​ព្យាយាម​ឧស្សាហ៍​ព្រិច​ភ្នែក នៅ​ពេល​អ្នក​សម្លឹង​មើល​អេ​ក្រង់​ទាំងនោះ ដើម្បី​ចៀសវាង​បញ្ហា​ស្ងួត​ភ្នែក ។ កុំ​ភ្លេច​បន្ថយ​ពន្លឺ​គ្រឿង​អេ​ឡិច​ត្រូ​និក​ប្រភេទ​នេះ​ត្រឹម​កម្រិត​ស្រាល​មួយ​ផង និង​កុំ​ប្រឹង​បើកភ្នែក​ខំ​សម្លឹង​ពេក វិធី​នេះ​ជួយ​កាត់​បន្ថយ​ការ​ហៀរ​ទឹកភ្នែក ៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ