ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ផឹកស្រា​ច្រើន​ប្រឈម​បញ្ហា​អ្វីខ្លះ?

4 ឆ្នាំ មុន

សូម​បង្ហាញ​អ្នក​ពី​គ្រោះថ្នាក់​ដែល​បុរស​អាច​នឹង​ជួប​ពេល​ដែល​ញ៉ាំ​ស្រា​ច្រើន ។ 1.​ដំបូង​ថ្លើម​អ្នក​នឹង​អាច​រង​គ្រោះ​មុនគេ ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​ស្រា​នោះ​អាច​ធ្វើ​ឲ្យ​ថ្លើម​អ្នក​ងាយ​កើត​កោសិកា​មហារីក​ណាស់​។ ដូចនេះ​ពេល​ដែល​អ្នក​ពិសា​ក្នុង​រយៈពេល​យូរ ថ្លើម​អ្នក​នឹង​ខូច បន្តិច​ម្តង​ៗ​ដោយ​មិនដឹង​ខ្លួន​។ 2.​បន្ទាប់​មក ស្ពែម៉ាតូសូអ៊ីត​របស់​អ្នក​នឹង​ចាប់ផ្តើម​ធ្លាក់​ចុះ ហើយ​បើ​ធ្ងន់…

សូម​បង្ហាញ​អ្នក​ពី​គ្រោះថ្នាក់​ដែល​បុរស​អាច​នឹង​ជួប​ពេល​ដែល​ញ៉ាំ​ស្រា​ច្រើន ។

1.​ដំបូង​ថ្លើម​អ្នក​នឹង​អាច​រង​គ្រោះ​មុនគេ ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​ស្រា​នោះ​អាច​ធ្វើ​ឲ្យ​ថ្លើម​អ្នក​ងាយ​កើត​កោសិកា​មហារីក​ណាស់​។ ដូចនេះ​ពេល​ដែល​អ្នក​ពិសា​ក្នុង​រយៈពេល​យូរ ថ្លើម​អ្នក​នឹង​ខូច បន្តិច​ម្តង​ៗ​ដោយ​មិនដឹង​ខ្លួន​។

2.​បន្ទាប់​មក ស្ពែម៉ាតូសូអ៊ីត​របស់​អ្នក​នឹង​ចាប់ផ្តើម​ធ្លាក់​ចុះ ហើយ​បើ​ធ្ងន់ វា​នឹង​ងាប់​អស់ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​មានកូន​ដូច​ជា​អ្នក​ដទៃ​ឡើយ​។ ទោះបីជា​មាន ក៏​កូន​មាន​ប្រាជ្ញា​មិនសូវ​ឆ្លាត​ដែរ ។

3.​បន្ទាប់​មក​ទៀត​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​របស់​អ្នក ដោយ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ចេញ​ឈាម រលាក​ក្រពះ និង​អាការ​ដទៃ​ទៀត ។ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ។

4.​ចុង​ក្រោយ អ្នក​នឹង​ងាយ​ជួបនឹង​គ្រោះថ្នាក់​ក្រោយ​ពេល​ដែល​ពិសា​ស្រា​រួច ព្រោះ​អ្នក​បាន​បាត់បង់​សតិ​ក្រោយ​ពេល​ស្រវឹង ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ចរាចរ​ជា​ខ្លាំង ។ ដូចនេះ​ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​សុខភាព​អ្នក​ទ្រុឌទ្រោម ឬ​មិន​ចង់​បាត់បង់​ជីវិត អ្នក​គួរតែ​តម​ក្នុង​ការ​ញ៉ាំ​ស្រា (ប្រភព​ពី​៖ Health.com.kh ) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ