ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​កង្វល់​ទៀត​ហើយ មាន​តែ Pickup មួយ​នេះ អ្នក​ចង់ទៅ​ណា​ក៏​បាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ថា​សម្រាប់​ការងារ ឬ​ដំណើរ​កម្សាន្ត​នោះ​ទេ Ford Ranger អាច​នាំ​លោក​អ្នក​ទៅ​គ្រប់​ទីកន្លែង ។ ថ្មី​ៗ​នេះ យើង​សង្កេត​ឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ មិន​ថា​សម្រាប់​ការងារ ឬ​ដំណើរ​កម្សាន្ត​នោះ​ទេ Ford Ranger អាច​នាំ​លោក​អ្នក​ទៅ​គ្រប់​ទីកន្លែង ។

ថ្មី​ៗ​នេះ យើង​សង្កេត​ឃើញ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង តម្រូវការ​រថយន្ត Pickup កំពុង​ទទួល​បាន​ប្រជាប្រិយភាព​គួរ​ឲ្យ​កត់សំគាល់​។ ដោយឡែក​នៅ​សហរដ្ឋអាមេរិក​ឯនោះ​វិញ រថយន្ត Pickup កំពុង​លក់ដាច់​បំផុត និង​បាន​ទាញ​យក​ចំណែក​ទីផ្សារ​មួយ​ចំនួន​ពី​ទីផ្សារ​រថយន្ត​ប្រណីត​នៅ​ក្នុង​ប្រទេស ហើយ​បាន​ក្លាយទៅជា​ជម្រើស​រថយន្ត​មួយ​សម្រាប់​តារា​ល្បី​ៗ​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ​។

ក្នុង​ពេល​ដែល​អាជីវកម្ម​របស់​អ្នកមាន​តម្រូវការ​ក្នុង​ការ​ដឹក​សណ្ដោង​ធ្ងន់​ៗ និង​បើកបរ​នៅ​លើ​ផ្លូវ​មាន​ឧបសគ្គ​ច្រើន​ជាដើម រថយន្ត Ford Ranger បាន​វិវត្តន៍​ខ្លួន​ទៅ​ជា​រថយន្ត​ទំនើប​ទាន់សម័យ ដែល​អាច​ផ្ដល់​ជូន​លោក​អ្នក​ទាំង​ផាសុកភាព និង​បច្ចេកវិទ្យា​ទំនើប​ដូច​ទៅ​នឹង​រថយន្ត​គ្រួសារ​ដទៃ​ទៀត​ដែរ ប៉ុន្តែ​វា​បាន​បន្ថែម​ជាមួយនឹង​មុខងារ​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​រថយន្ត Ford Ranger ក្លាយទៅជា​រថយន្ត​ដែល​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​គ្រប់​តម្រូវការ​ដូច​ជា​ការ​ដឹក​សណ្ដោង ការ​ធ្វើ​អាជីវកម្ម ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ និង​តម្រូវការ​ផ្សេង​ៗ​ទៀត​។ មិន​ថា សម្រាប់​ប្រកប​អាជីវកម្ម ឬ​ដំណើរ​កម្សាន្ត​នោះ​ទេ រថយន្ត Pickup មួយ​នេះ​អាច​ផ្ដល់​ឲ្យ​អ្នក​គ្រប់យ៉ាង​ដែល​អ្នក​ត្រូវការ​។

លោក Gary Boes ប្រធាន​ផ្នែក​ផលិតផល​សហគ្រាស និង​រថយន្ត Trucks ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច បាន​មាន​ប្រសាសន៍​ថា «​យើង​បានឃើញ​និន្នាការ​ដូច​គ្នា​កើតឡើង​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក គឺ​អតិថិ​ជន​របស់ Ford ពេញចិត្ត​នូវ​ភាពល្អ​ឥត​ខ្ចោះ និង​សមត្ថភាព​របស់ Ford Ranger ដែល​ជា​រថយន្ត​សម្រាប់​​ធ្វើការ និង​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ធន់​រឹង​មាំ និង​ទាន់​សម័យ» ។

នេះ​គឺជា​មូលហេតុ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​រថយន្ត Ford Ranger គឺជា​រថយន្ត​ដ៏​ល្អ​ឥត​ខ្ចោះ​អាច​សម្រប​ទៅ​តាម​គ្រប់​តម្រូវការ​របស់​អ្នក ៖

ផ្ដល់​ភាពរឹងមាំ​ពេល​ដែល​អ្នក​ត្រូវការ
​ជាមួយនឹង​សមត្ថភាព​នៃ​ការ​ដឹក​បាន​រហូត​ដល់ 1.3 តោន និង​សណ្ដោង​បាន 3,500 kg អ្នក​អាច​ដឹក​ម៉ាស៊ីន​ក៏​បាន ឬ​ដឹក​របស់​ធ្ងន់​ៗ​ដូច​ជា​ឧបករណ៍​បោះជំរុំ​ជាដើម​។ ដោយសារ​ទ្វារ​ខាងក្រោយ​របស់ Ford Ranger បាន​បំពាក់​ដោយ​បូម​ធ្វើ​ឲ្យ​ការ​លើកដាក់​ឥ​វ៉ា​ន់​ផ្នែក​ខាងក្រោយ​លែង​លំបាក​ទៀត​ហើយ​។

កាន់តែ​ងាយស្រួល​ជាមួយនឹង​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត ដែល​ធ្វើ​ឲ្យ​ការ​ឡើង​ចំណោត​កាន់តែ​មាន​សុវត្ថិភាព មិន​ខ្លាច​រអិល​ថយក្រោយ​មក​ប៉ះ​រថយន្ត ឬ​ឧបសគ្គ​នៅ​ខាងក្រោយ​។

ទំនើប និង​ជា​ជម្រើស​ដ៍​ឆ្លាត​វៃ
ពេល​លោក​អ្នក​ត្រូវការ​រថយន្ត​ដែល​អាច​បើក​កាត់​ខ្សាច់ ទឹក និង​សម្រាប់​បើកបរ​ក្នុង​ក្រុង Ford Ranger អាច​ផ្ដល់​ឲ្យ​អ្នក​គ្រប់យ៉ាង ទាំង​រូបរាង និង​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុង​រថយន្ត​តែ​មួយ​។

Ford Ranger មិន​ត្រឹមតែ​មាន​ផ្នែក​ខាងក្រៅ​រចនា​យ៉ាង​ស្រស់​ស្អាត​នោះ​ទេ រថយន្ត​នេះ​ក៏​បាន​ភា្ជ​ប់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​ផង​ដែរ ដូច​ជា​បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី ដែល​អាច​បញ្ជា​ដោយ​សម្លេង​ទៅ​លើ​ការ​ហៅ​ចេញ ការ​ស្ដាប់​តន្ត្រី និង​ការ​កម្សាន្ត​ផ្សេង​ៗ ការ​ប្រើ​GPS ដើម្បី​ស្វែង​ទីតាំង​ណាមួយ​ជាដើម ដោយ​ពុំ​ចាំបាច់​ដក​ដៃ​ចេញពី​ចង្កូត ដើម្បី​រក្សា​សុវត្ថិភាព​ពេល​កំពុង​បើកបរ​។

ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់ ឬ​ការ​ប៉ះទង្គិច​នៅ​លើ​ផ្លូវ Ford Ranger បាន​បំពាក់​ជាមួយនឹង​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្តិ (Pre-Collision Assist With Pedestrian Detection and Autonomous Emergency Braking) ។ ប្រព័ន្ធ​ទាំង​ពីរ​នេះ ប្រើ​រ៉ា​ដា និង​កា​ម៉េ​រា​ខាង​មុខ​ដើម្បី​ចាប់​ឧបសគ្គ​ដូច​ជា​រថយន្ត​ខាង​មុខ ឬ​អ្នក​ថ្មើរជើង​កំពុង​ឆ្លងផ្លូវ​ខាង​មុខ បន្ទាប់​មក​វា​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នកបើកបរ ក្នុង​ករណី​អ្នកបើកបរ​នៅ​តែ​មិន​ឆ្លើយ​តប នោះ​រថយន្ត​នឹង​ធ្វើការ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្តិ​។

ដូចនេះ​រថយន្ត Ford Ranger គឺជា​ជម្រើស​រថយន្ត​ដ៏​ល្អ​បំផុត​សម្រាប់​លោក​អ្នក មិន​ថា​សម្រាប់​ធ្វើការ​ប្រកប​អាជីវកម្ម ធ្វើ​ចំការ ឬ​សម្រាប់​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​នោះ​ទេ ព្រោះ​រថយន្ត​នេះ​បំពាក់​ទៅ​ដោយ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​ៗ​ជា​ច្រើន​ដែល​អាច​បត់បែន​គ្រប់​កាលៈទេសៈ និង​គ្រប់​ស្ថានភាព​ផ្លូវ​ទាំងអស់​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ