ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​មាន​សវ​នាការ​តាម​រយៈ​អន​ឡាញ​លើ​សំណុំរឿង​នីមួយ​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ទិស​នៅ​ពេល​ខាង​មុខ នៅ​តាម​តុលាការ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​ភាព​ជឿនលឿន​ក្នុង​ការ​បើក​អង្ក​សវនាការ​លើ​សំណុំរឿង​នីមួយ​ៗ​តាម​រយៈ​អន​ឡាញ ។ លោក​ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​រវាង​លោកស្រី រ៉ូ​ណា​ស្មី​ត ជាមួយ​លោក​អង្គ​វង្ស…

រាជធានី​ភ្នំពេញ ៖ ជា​ទិស​នៅ​ពេល​ខាង​មុខ នៅ​តាម​តុលាការ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​ភាព​ជឿនលឿន​ក្នុង​ការ​បើក​អង្ក​សវនាការ​លើ​សំណុំរឿង​នីមួយ​ៗ​តាម​រយៈ​អន​ឡាញ ។ លោក​ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​រវាង​លោកស្រី រ៉ូ​ណា​ស្មី​ត ជាមួយ​លោក​អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នា​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​ថា ជា​ទិស​ដៅ​វែង​ឆ្ងាយ​គ្រប់​ស្ថាប័ន​តុលាការ​ទាំងអស់​នឹង​ធ្វើ​សវនាការ​តាម​រយៈ​អន​ឡាន​ដូច​បណ្តា​ប្រទេស​ជឿនលឿន​លើ​សកលលោក ។

លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​តម្លាភាព និង​គុណភាព​លើ​សំណុំរឿង​នីមួយ​ៗ ។ ពាក់ព័ន្ធ​តម្លាភាព និង​គុណភាព​នៅ​តុលាការ​វិញ​លោក​ជិន ម៉ា​លី​ន ក៏​បាន​លើក​ឡើង​ថា ក្រសួង បាន​កំណត់​ឲ្យ​មានការ​បង្ហាញ​នូវ​ព័ត៌មាន​ផ្សេង​ៗ​នៅ​តាម​តុលាការ​ជា​សាធារណៈ រួម​ទាំង​មាន​តម្លៃ​នៃ​សេវា​នីមួយ​ៗ​កម្មវិធី​សវនាការ​ក៏​បាន​បិទ​ជា​សាធារណៈ និង​ប្រកាស​តាម​ផេ​ក​របស់​តុ លា​ការ​នីមួយ​ៗ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ជ្រាប ។

ចំពោះ​គុណភាព​តុលាការ​ផ្នែក​សេវា​វិញ​អ្នកនាំពាក្យ​ក្រសួង​ក៏​បាន​អះអាង​ថា ក៏​មាន​កែទម្រង់​ដោយ​ធ្វើ​ទំនើប​កម្ម​ផ្នែក​រដ្ឋបាល​តុលាការ ដោយ​ការ​បញ្ចុះ​បញ្ជី​សំណុំរឿង និង​ការ​គ្រប់​គ្រង់​សំណុំរឿង​បាន​ធ្វើ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ដោយ​ប្រើ​កុំព្យូទ័រ​ទាំងអស់ ។ លោក​បញ្ជាក់​ថា​«​យើង​បាន​បញ្ចប់​ការ​ចុះ​ប​ញ្ចី​សំណុំរឿង និង​ការ​គ្រប់គ្រង​សំណុំរឿង​ព្រហ្មទណ្ឌ យើង​បាន​ដាក់​បញ្ចប់​នៅ​តុលាការ​ចំនូ​ន​១៨​ហើយ ។ ហើយ​នៅ​ឆ្នាំ​២០១៩​នេះ យើង​នឹង​ដាក់​នៅ​គ្រប់​តុលាការ​នៅ​គ្រប់​រាជធានី​ខេត្ត​ទាំងអស់ ។

មាន​ន័យ​ការ​ចុះបញ្ជី​សំណុំរឿង​ការ​គ្រប់គ្រង​សំណុំរឿង​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​ទាំងអស់​»​។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា ជា​ទិស​ដៅ​នៅ​ពេល​ខាង​មុខ ដើម្បី​ឲ្យ​ប្រព័ន្ធ​តុលាការ​មាន​តម្លាភាព​យុត្តិធម៌​ក្រសួងយុត្តិធម៌​នឹង​រៀបចំ​ឲ្យ​បច្ចេកវិទ្យា​ដោយនៅ​ពេល​បើក​សវនាការ នឹង​ធ្វើ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ទាំងអស់ ។ លោក​បាន​គូសបញ្ជាក់​ទៀត​ថា «​ជា​ទិស​ដៅ​នៅ​ថ្ងៃ​មុខ​យើង​នឹង​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្ន​ង​ដំណើរការ​របស់​តុលាការ​នីមួយ​ៗ​រួមការ​ចុះបញ្ជី​សំណុំរឿង​តាម​ប្រព័ន្ធ​អេ​ឡិ​ត​ត្រូ​និ​ច ការ​គ្រប់គ្រង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​ការ​បើក​សវនាការ​តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​តែ​ម្តង​ពោល គឺ​តាម​រយៈ​អន​ឡាញ​ទាំងអស់​» ។

លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ គឺជា​គោលការណ៍​វែង​ឆ្ងាយ​ដែល​បច្ចុប្បន្ន​នេះ​ប្រទេស​មានការ​អភិវឌ្ឍន៍​ជឿនលឿន​ដូច​ជា ប្រទេស​សង្ហា​បុរី (​សាំ​ហ្គា​ពួ​) បាន​កំពុង​អនុវត្ត ។ ក្នុង​នោះ​សម្រាប់​សវនាការ​ភាគី​ពាក់ព័ន្ធ​មិន​ចាំបាច់​ចូលខ្លួន​ក្នុង​បន្ទប់​សវនាការ​នោះ​ទេ គឺ​បើក​អន​ឡាញ​ដោយ​ចៅក្រម​នៅ​បន្ទប់​មួយ​សាក្សី មេធាវី នៅ​កន្លែង​ផ្សេង​គ្នា ប៉ុន្តែ​ធ្វើ​តាម​ខន​ហ្វើ​រិ​ន (​អន​ឡាញ​) ជួប​គ្នា​នៅ​ក្នុង​សវនាការ ។ យ៉ាងណា​ក្តី​អ្នកនាំពាក្យ​ក៏​បាន​អះអាង​ថា សម្រាប់​គម្រោង​នេះ​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ក្នុង​រយៈពេល​តែ​មួយ​បាន​នោះ​ទេ ព្រោះថា ធនធាន​មាន​កំណត់ រួម​ទាំង​ធនធានមនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ និង​ជំនាញ ។

តាម​រយៈ​លោក​ជិន ម៉ា​លី​ន បាន​អះអាង​ថា ក្នុង​ជំនួប​នោះ​ត្រូវ​បាន​លោក ស្រី​រ៉ូ​ណា​ស្មី​ត បាន​វាយតម្លៃ​ខ្ពស់​ពី​ការ​រីក​ចម្រើន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទំនើប​កម្ម​ផ្នែក​សេវា ការ​គ្រប់​គ្រង់​សំណុំរឿង និង​ការ​ផ្សព្វផ្សាយ​សេវា​…៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ