ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រុយ​កម្ពុជា និង​ថៃ​នឹង​សម្រេច​មហិច្ឆតា​ពាណិជ្ជកម្ម​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ

4 ឆ្នាំ មុន

ធនាគារ​បាងកក​បានអោយ​ដឹង​ថា ពាណិជ្ជកម្ម​កម្ពុជា និង​ថៃ​មាន​ទំហំ​ជា​ទឹកប្រាក់​ចំនួន ៧៧០០​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៨ ដោយ​កើនឡើង​៣៥​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​មួយ​របស់​ទស្សនាវដ្តី Nikkei…

ធនាគារ​បាងកក​បានអោយ​ដឹង​ថា ពាណិជ្ជកម្ម​កម្ពុជា និង​ថៃ​មាន​ទំហំ​ជា​ទឹកប្រាក់​ចំនួន ៧៧០០​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៨ ដោយ​កើនឡើង​៣៥​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​មួយ​របស់​ទស្សនាវដ្តី Nikkei Asian Review របស់​ជប៉ុន ។ តាម​ល្បឿន​នៃ​កំណើន​នេះ​នាំ​គេ​គិត​ថា ប្រទេស​ទាំង​ពីរ​នឹង​សម្រេច​បាន​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ។

កាលពី​ឆ្នាំ​២០១៥ សម្តេច​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក​ប្រា​យុទ្ធ​សម​ភាគី​ថៃ បាន​ចុះហត្ថលេខា​ទៅ​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ពង្រីក សហ​ប្រតិបត្តិ ការ​ពាណិជ្ជកម្ម​អោយ​ឡើង​ដល់​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ។ ថ្មី​ៗ​នេះ​កម្ពុជា និង​ថៃ​បាន​ចាត់វិធានការ​ណ៍​បន្ថែម​ទៀត ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​ត​ភ្ជាប់​ផ្លូវដែក​រវាង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ