ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នៅមិនទាន់មានអ្នក​​អាចសង្គ្រោះ​អាស្រម​អ្នក​តាក្រហមក​​​​ឡើយ..!

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ រហូត​មក​ដល់​ពេល​នេះ ​អាជ្ញាធរមិន​ទាន់​យក​មែកឈើ​ដែល​បាក់​សង្កត់​លើ​អាស្រម​អ្នកតា​ក្រហម.​ក​នៅឡើយ​ទេ ដែលអ្នក​ភូមិ​បាន​ប្រាប់​ថា គឺជា​ប្រផ្នូល​អាក្រក់​មួយ​ ប្រសិនបើ​មិន​ជួយ​យក​មែក​ឈើ​ដ៏​ធំ​នេះ ​ចេញ​ពីលើ​អាស្រម​អ្នកតា ។ ស្ត្រី​អ្នក​ភូមិ​ឈ្មោះ…

ខេត្ត​កែប ៖ រហូត​មក​ដល់​ពេល​នេះ ​អាជ្ញាធរមិន​ទាន់​យក​មែកឈើ​ដែល​បាក់​សង្កត់​លើ​អាស្រម​អ្នកតា​ក្រហម.​ក​នៅឡើយ​ទេ ដែលអ្នក​ភូមិ​បាន​ប្រាប់​ថា គឺជា​ប្រផ្នូល​អាក្រក់​មួយ​ ប្រសិនបើ​មិន​ជួយ​យក​មែក​ឈើ​ដ៏​ធំ​នេះ ​ចេញ​ពីលើ​អាស្រម​អ្នកតា ។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ មិ​ល មុំ អាយុ​៣០​ឆាំ្ន នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា ​ថា មែកឈើ​ដ៏​ធំ​មួយ​មែក​នេះ ​បាន​បាក់​សង្កត់​ទៅ​លើ​អាស្រម​អ្នកតា​ នៅ​ជាប់​ផ្លូវ​ចូល​ទៅ​ក្រុមហ៊ុន​បក​សាច់​ក្ដាម របស់​លោក ឡាយ ផេង គឺ​បាក់​តាំងពី​មុន​ចូល​ឆាំ្ន​ប្រពៃណី​ខ្មែរ រហូត​មក​ដល់​ដំណាច់​ខែមេសា​នេះ ក៏​នៅ​តែ​អាជ្ញាធរ​មិន​ទាន់​ស្ទូច​យក​មែកឈើ​នោះ​ចេញ​នៅឡើយ​ទេ ។

ស្ត្រី​អ្នក​ភូមិ​រូប​នេះ​ និយាយ​ទៀត​ថា ពេល​ដែល​មែកឈើបាក់​សង្កត់​អាស្រម​អ្នកតា​ក្រហម​ក ​ក៏​បាន​គ្រប​លើ​ផ្លូវ​បេតុង​ដែរ គាត់​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​ឱ្យ​ជួយ​យក​មែកឈើ​សង្កត់​លើ​អ្នកតា​នោះ​ចេញ​ដែរ តែ​មិន​មានការ​អើពើ​អ្វី​សោះ ។ ស្ត្រី​ដដែល​បាន​រៀបរាប់​ថា អាស្រម​អ្នកតា​ក្រហម​ក​នេះ គាត់​មើល​តាំងពី​ឪពុក​គាត់​នៅ​រស់ តែ​ឥឡូវ​ឪពុក​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ប៉ុន្តែ​សព្វ​ថ្ងៃនេះ​គាត់​ជា​កូន​បាន​បន្ត​ថែរក្សា​ដូច​ឪពុក​ខ្លួន​អី​ុ​ចឹ​ង ព្រោះ​បាន​សុខសាន្ត​រហូត​មក ។

គាត់​និយាយ​ថា​មែកឈើ​ដែល​បាក់​នេះ​វា​គឺ​បាក់​ដោយ​ឯកឯង មិនមែន​ដោយសារ​មាន​ភ្លៀង​ខ្យល់​អី​ទេ ហើយ​មនុស្ស​២​នាក់ បាន​រង​របួស​ពេល​ដែល​មែកឈើ​នោះ​បាក់​ព្រោះ​ជិះ​ម៉ូតូ​បុក​មែក​ដែល​បាក់ ។ ស្ត្រី​អ្នក​ភូមិ​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ សូម​មេត្តា​ជួយ​មក​យក​មែកឈើ​ដ៏​ធំ​នេះ​ចេញពី​អាស្រម​ផង ហើយ​បើ​តាម​ជំនឿ អ្នកតា​បានឱ្យ​ប្រផ្នូល​អាក្រក់​ដល់​អ្នក​ភូមិ​ផង​ដែរ​ប្រសិនបើ​មិន​មក​ជួយ​យក​ចេញ​ទេ​នោះ ៕ ​​

អត្ថបទសរសេរ ដោយ