ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជីកយកអាចម៍ដីលក់ លុបបឹង លុបពែក កំពុងកើតពេញបន្ទុកហើយ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បទល្មើស​ជីក​យក​អាចម៍ដីក្នុងភូមិ​សាស្ត្រ​តំបន់​២ ​និង​តំបន់​៣ ដែល​ជា​តំបន់ហាមឃាត់​ដោយ​ច្បាប់​ស្តី​ពី​ជលផល នៅ​ក្នុងភូមិ​សាស្ត្រក្រុង​កំពង់ឆ្នាំង និង​ស្រុក​រលាប្អៀរ ទឹកដី​ខេត្តកំពង់ឆ្នាំង បាន​និង​កំពុង​ប្រព្រឹត្ត​ឡើងយ៉ាង​ពេញបន្ទុក​ ដោយ​គ្មាន​ខ្លាច​ច្បាប់ទម្លាប់​អ្វី​បន្តិច​សោះឡើយ…

ខេត្តកំពង់ឆ្នាំង ៖ បទល្មើស​ជីក​យក​អាចម៍ដីក្នុងភូមិ​សាស្ត្រ​តំបន់​២ ​និង​តំបន់​៣ ដែល​ជា​តំបន់ហាមឃាត់​ដោយ​ច្បាប់​ស្តី​ពី​ជលផល នៅ​ក្នុងភូមិ​សាស្ត្រក្រុង​កំពង់ឆ្នាំង និង​ស្រុក​រលាប្អៀរ ទឹកដី​ខេត្តកំពង់ឆ្នាំង បាន​និង​កំពុង​ប្រព្រឹត្ត​ឡើងយ៉ាង​ពេញបន្ទុក​ ដោយ​គ្មាន​ខ្លាច​ច្បាប់ទម្លាប់​អ្វី​បន្តិច​សោះឡើយ ។ ហើយ​បទល្មើស​បែប​នេះ វា​បានក្លាយទៅជា​ទម្លាប់របស់​ក្រុម​ទន្ទ្រាន​ដៃ​ព្រៃ​លិច​ទឹក ដែល​ជា​ជម្រក​ត្រី​ពង​កូន ។ រហូត​មក​ដល់​ពេល​នេះ បទល្មើស​នៅ​តែ​បន្ត​ធ្វើ​អត់​ឈប់​ឈរ បើ​ទោះ​ក្រុម​អ្នក​សារព័ត៌​មានបាន​ផ្សាយ​យ៉ាងណា​ក្តី និយាយ​ជា​រួម គឺ​ពួក​គេ​អាងខ្នង​បង្អែក​យ៉ាង​ក្រាស់ ព្រោះ​មាន​ក្រុម​គ្រឿងចក្រ​ខ្លះ ត្រូវជា​ដន្លង​នឹង អ្នកធំ​ម្នាក់​ក្នុង​ខេត្ត ។ ​

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​០១ ឧសភា ក្រុម​អ្នក​សារព័ត៌មាន​មួយ​ក្រុម បាន​ទៅ​ព្យាយាម​ថត​យក​រូប​ភាព​សកម្មភាពជីក​យក​អាចម៍ដី ទៅ​ចាក់​លុប​បឹង​លុប​ព្រែក បង្កើត​ជា​ដី​ពុះ​ឡូ​លក់​យ៉ាង​គគ្រឹកគគ្រេង​សារ​ជា​ថ្មី​ម្តងទៀត យក​ផ្សព្វផ្សាយ​អោយ​បានដឹង​ដល់​ក្រសួង និង​រដ្ឋមន្ត្រី​ពាក់​ព​ន្ឋ័​នានា ដើម្បី​មាន​ជួយ​មាន​វិធានការ​ទុបស្កាត់​ព្រោះថា បើ​រំពឹង​នៅ​ថ្នាក់​ក្រោម មិន​អាច​ទៅ​រួច​នោះ​ទេ​ព្រោះ​មាន​សំអាង​ស្រាប់ ។

ជាមួយនឹង​ការថត​ផ្តិត​យក​រូបភាព អ្នក​សារព័ត៌មាន​បាន​ទូរ​សព្ទ័ទៅ​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​មា​ញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង ដើម្បី​មាន​វិធានការ​ផង​ដែរ ។ ប៉ុន្តែ​អ្វី​ដែល​ហួសចិត្ត​នោះ នៅ​ពេល​ដែល​ឮ​ថា​៖ មន្ត្រី​ជំនាញ​នឹង​ទៅ​ដល់ទី​តាំង​រណ្តៅ​ដី ដែល​ក្រុម​ជនល្មើស​កំពុង​ជីក​យក​ដីនៅ​ចំណុចបឹង​តម្រេក(​ដំ​រ៉េ​ក​) ស្ថិត​ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ស្រាប់តែ ក្រុម​គ្រឿងចក្រ ទាំងនោះ បាន​នាំ​គ្នា​បើក​រត់​អស់ (​ចំណុច​ត្រង់នេះ ចង់​និយាយ​ថា​៖ កន្លង​ទៅ ក្រុមហ៊ុន គ្រឿងចក្រ​របស់ លោក កែវ ពិសី អតីត​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ធ្លាប់​ប្រាប់​គេ​ថា​មានច្បាប់​អនុញ្ញាត្តិ ប៉ុន្តែ​បើ​មានច្បាប់ ម្តេច​ចាំបាច់​បើក​រត់ )​។

លុះ​បន្តិច​ក្រោយមក លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​មាញ់ និងនេសាទខេត្ត និង​លោក ដោក
ប៊ុ​ន​​ថុ​ន ប្រធាន​មន្ទីរធនធានទឹក និង​ឧតុនិយម បាន​ទៅ​ដល់ តែ​គ្រឿងចក្រ មួយ​ចំនួន​បាន​គេច​ចេញ​អស់ នៅ​សល់​តែអេ​ស្កា​វ៉ា​ទ័​រ២​គ្រឿង នៅ​ក្នុង​រណ្តៅ​ដី មិន​បាន​ចាកចេញ​នោះ​ឡើយ ហើយ​មន្ត្រី​គ្រាន់តែ​បាន​ទៅ​ឃើញ ក៏​ត្រឡប់​មក​វិញ ។

នៅ​រសៀល​ថ្ងៃ​ទី​០១ ខែមេសា ​ដដែល លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង នេសាទ ខេត្ត កំពង់ឆ្នាំង បាន​ប្រាប់​ភ្នាក់ងារយើង​ថា ក្រោយ​ពី​ពិនិត្យ​នៅ​ព្រឹក​ម៉ិ​ញ​ហើយ លោក​នឹង​អោយ​មន្ត្រី​ជំនាញ ចុះ​ស្រាវជ្រាវ​សារ​ជា​ថ្មី ឡើង​វិញ​ព្រោះ​កន្លង​មក​ឮ​ថា​៖​មានច្បាប់ តើ​ច្បាប់​នោះ​ត្រឹមត្រូវ​ដែរ​ឬទេ ហើយ​ច្បាប់​នោះ​នៅ​មាន​សុពលភាព​ឬ​អត់ហើយ​ថា​ តើ​ការ​កាយ​យក​ដី​នោះ​ត្រូវ​នឹង​ច្បាប់​ដែល​បាន​សុំ​នោះ​ឬ​អត់ តែ​សម្រាប់​លោក​មិន​ទាន់​ឃើញ​ច្បាប់​នោះ​ទេ ឮ​ថានៅ​សាលាខេត្ត ។

អត្ថបទសរសេរ ដោយ