ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​គ្រឿងញៀ.ន និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជា​ចំណុចរ​ស៊ើប​ចំពោះ​បច្ចុប្បន្ន​នេះ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ នៅ​តាម​គ្រឹះស្ថាន​សាលារៀន និង​ការងារ​ប្រចាំការ​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ជំរុញ​ដល់​មន្ត្រី​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ក៏​ដូច​ជា មន្ត្រី​ការិយាល័យ នគរបាល​ចរាចរណ៍​ជើង​គោក​ត្រូវ​រៀបចំ​ផែនការ​ជាមួយ​បណ្តា​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង ធ្វើការ​ផ្សព្វផ្សាយ​ពី​បញ្ហា​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​និង​ច្បាប់​ចរាចរណ៍​ដល់​គ្រឹះស្ថាន និង​សកល​វិទ្យាល័យ…

បន្ទាយ​មាន​ជ័យ ៖ នៅ​តាម​គ្រឹះស្ថាន​សាលារៀន និង​ការងារ​ប្រចាំការ​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ជំរុញ​ដល់​មន្ត្រី​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ក៏​ដូច​ជា មន្ត្រី​ការិយាល័យ នគរបាល​ចរាចរណ៍​ជើង​គោក​ត្រូវ​រៀបចំ​ផែនការ​ជាមួយ​បណ្តា​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង ធ្វើការ​ផ្សព្វផ្សាយ​ពី​បញ្ហា​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​និង​ច្បាប់​ចរាចរណ៍​ដល់​គ្រឹះស្ថាន និង​សកល​វិទ្យាល័យ វិទ្យាល័យ អនុ​វិទ្យាល័យ សាលា​បឋម​សិក្សា​នានា ។

បច្ចុប្បន្ន​នេះ​បញ្ហា​គ្រឿងញៀន និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជា​ចំណុចរ​ស៊ើប ដែល​យើង​ត្រូវ​តែ​យកចិត្តទុកដាក់​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ ។ ការ​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​សភាពការណ៍ និង​លទ្ធផល​កិច្ច​ប្រតិបត្តិការ ប្រចាំ​ខែមេសា ឆ្នាំ​២០១៩ និង​លើក​ទិស​អនុវត្ត​បន្ត ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ក៏​បាន​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ ន្ល​ង​មក​បាន​ខិតខំ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ការពារ​សន្តិសុខ​ជូន​ថ្នាក់ដឹកនាំ​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ពិធី​បើក​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ស្ទឹង​បត់​ទទួល​បាន​ជោគជ័យ និង​ចុះ​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ខ្ស​ល់​កន្ត្រាក់​ដែល​ក្នុង​រយៈ​នេះ គឺ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្ត​បាន​រង​នូវ​ការ​ខូចខាត​ជាង​៥០០​ខ្នង ។

ដោយ​បច្ចុប្បន្ន​នេះ​អាកាសធាតុ​មានការ​ប្រែប្រួល​បង្កើន​កំ​ដៅ​ក្តៅ​ខ្លាំង ដើម្បី​ឲ្យ​ក្មួយ​ៗ​សិស្សានុសិស្ស បាន​សិក្សា​រៀនសូត្រ​ស្រួល​នោះ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​ណែនាំ​ដល់​អធិការ​នគរបាល ស្រុក ក្រុង យក​រថយន្ត​ដឹក​ទឹក បាញ់​ដំបូល ឬ​ទីធ្លា​សាលា​ក្នុង​ការ​បន្ថយ​កំ​ដៅ និង​សិស្ស​រៀន​បាន​ស្រួល ។ តាម​របាយការណ៍​ប្រចាំ​ខែមេសា ឆ្នាំ​២០១៩ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បង្ហាញ​ថា បទល្មើស​ព្រហ្មទណ្ឌ​កើត​មាន​ចំនួន​៥​លើក លើ​៥​លើក​រង​គ្រោះ​មនុស្ស​៥​នាក់ ស្រី​២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ