ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទុះកង់​ចេញភ្លើងឆាប​ឆេះ ពេល​កំពុង​បើក​សុខៗ…ញាក់សាច់ហើយ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ដឹក​ស៊ីម៉ង់ត៍​មួយ​គ្រឿង បាន​ផ្ទុះ​កង់​មុខ​បណ្ដាល​ឲ្យ​ឆេះ​ស្ទើរ​ទាំងស្រុង ខណៈ​កំពុង​បើកបរ​លើ​ផ្លូវជាតិ​លេខ​៥ មក​ដល់​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៣០ នាទី​រសៀល​ថ្ងៃ​ទី​៣០…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ដឹក​ស៊ីម៉ង់ត៍​មួយ​គ្រឿង បាន​ផ្ទុះ​កង់​មុខ​បណ្ដាល​ឲ្យ​ឆេះ​ស្ទើរ​ទាំងស្រុង ខណៈ​
កំពុង​បើកបរ​លើ​ផ្លូវជាតិ​លេខ​៥ មក​ដល់​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៣០ នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែមេសា ។

សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​ឲ្យដឹង​​​ថា រថ​យន្ត​ដឹក​ស៊ីម៉ង់ត៍​នេះ ​ធ្វើ​ដំណើរ​ពី​ខាងលិចទៅ​ខាងកើត លុះ​មក​ដល់​ចំណុច​ខាងលើ​ដោយសារ​អា​កាស​ធាតុ​ក្តៅ​ខ្លាំង​ពេក​ ស្រាប់តែផ្ទុះ​កង់​មុខ​ ក្លាយជា​អណ្ដាតភ្លើង ហើយ​ក៏​បាន​ឆាបឆេះ​កាប៊ី​ន​មុខតែ​ម្តង ។ ភ្លាម​ៗ​នោះ អ្នកបើកបរ​រថយន្ត​បាន​ហក់​គេច​ចេញ​រួច​ផុត​ពី​គ្រោះថ្នាក់ ។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ហេតុការណ៍​ខាងលើ​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាននគរបាល​ស្រុក​បរិបូណ៌​ចំនួន​២​គ្រឿង បាន​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី រថយន្ត​បាន​ឆេះ​ខ្ទេច​កាប៊ី​ន​មុខ​ស្ទើរទាំងស្រុង​ទៅ​ហើយ ។

សមត្ថកិច្ច​បញ្ជាក់​ថា មូលហេតុ​មក​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​ពេក ទើប​បណ្ដាល​ឲ្យ​ផ្ទុះ​កង់​បែបនេះ ទោះបីជា​បែប​ណា​មិន​មាន​នរណា​ម្នាក់​រងរបួស​ទេ ប៉ុន្តែ​បណ្ដាល​ឲ្យ​ស្ទះចរាចរណ៍​អស់​ជាង១​ម៉ោង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ