ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​អតីត​អភិបាល​ខេត្តតាកែវ ឡាយ វណ្ណៈ ក៏​ត្រូវ​លើក​ពេល​វិញ​…​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា គិតត្រឹម​ម៉ោង០៩ និង១០នាទីថ្ងៃទី០២ ឧសភា នេះ សំណុំរឿង​នេះ​​ក៏​ត្រូវ​បានសម្រេច​លើក​ពេល​ទៅថ្ងៃទី២៤ ឧសភា ខាងមុខវិញ​…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា គិតត្រឹម​ម៉ោង០៩ និង១០នាទីថ្ងៃទី០២ ឧសភា នេះ សំណុំរឿង​នេះ​​ក៏​ត្រូវ​បានសម្រេច​លើក​ពេល​ទៅថ្ងៃទី២៤ ឧសភា ខាងមុខវិញ​ ដោយសារ​តែ​​ចៅ​ក្រមប្រឹក្សា​លោកស្វាយ តុញ មានជំងឺ​ ។ គួររំលឹកថា ​នៅព្រឹកថ្ងៃដដែលនេះ សាលាដំបូងរាជ​ធានី​ភ្នំពេញ បាន​​​បើក​សវ​នា​ការបន្ត​លើ​សំណុំរឿងឡាយ វណ្ណៈ អតីត​អភិបាលខេត្តតាកែវ ពាក់ព័ន្ធ​​នឹង​កា​រ​ស្លាប់​​ស្រី​ស្នេហ៍​របស់​ខ្លួន គឺ​​អ្នកស្រីចេវ សុវឌ្ឍនា ។


គួរបញ្ជាក់​ទៀតថា ជនជាប់ចោទ​មាន ១-​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខែ​ត្ត​តាកែវ ២-​លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​រង​នគរបាល​ខេត្តតាកែវ (​ពីរ​នាក់​បងប្អូន​) ជាប់ចោទ​ពី​បទ​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។ ៣-​ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នកបើកបរ​រថយន្ត​ឲ្យ​លោក ឡាយ វណ្ណៈ និង​៤-​ឈ្មោះ ជឹ​ម សា​វុ​ធ ជា​អ្នកបម្រើ​ផ្ទះ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ជាប់ចោទ​ពី​បទ លាក់បាំង​តម្រុយ​តាម​មាត្រា ៥៣២​នៃ​ក្រមព្រហ្ម​ទណ្ឌ​ ។

ហើយការលើកពេល​នេះ ខណៈដែល​ជនទាំង៤នាក់ ​កំពុង​​​វត្ត​មានបង្ហាញ​ខ្លួន​​នៅ​សាលាដំបូង​រាធានីភ្នំពេញ​នៅព្រឹក​នេះ ។

ព័ត៌មាន​បន្ថែមនឹងមានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ