ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិចារណា​ឱ្យ​ឃើញ​នូវ​ទោស​នៃ​កិលេស​កាម

4 ឆ្នាំ មុន

ដើម្បី​កុំឱ្យ​ចិត្ត​ជាប់ជំពាក់​ក្នុង​កិលេស​ខ្លាំង​ពេក អ្នកបួស​គួរ​ពិចារណា​នូវ​ទោស​នៃ​កាម​ឱ្យ​ឃើញ​ប្រាកដ​ថា​ជា​ដុំ​ភ្លើង​ដែល​កំពុង​តែ​ឆេះ​រោល​សព្វ​ខ្លួនប្រាណ ឃើញ​នូវ​ជាតរូប​ហាក់ដូចជា​គ្រឿង​សស្ត្រាវុធ ឃើញ​ហេតុ​នាំ​មក​នូវ​ទុក្ខតាំង​តែ​អំពី​ការ​ចុះ​ចាប់បដិសន្ធិ​ក្នុង​គភ៌​មក ឃើញ​នូវ​ភ័យ​ធំ​ក្នុង​នរក​ទាំងឡាយ ។ ព្រោះតែ​ឃើញ​នូវ​ទុក្ខទោស​ទាំងនេះ​ហើយ​ក៏​បាន​ដល់​នូវ​សេចក្តី​សង្វេគ ហើយ​ស្វែងរក​សេចក្តីសុខ​ក្នុង​ធម៌​មិន​ងាក​ក្រោយ ។ កុលបុត្រ​បាន​ចេញ​ចាក​ផ្ទះ​ចូល​មក​កាន់​ផ្នួស…

ដើម្បី​កុំឱ្យ​ចិត្ត​ជាប់ជំពាក់​ក្នុង​កិលេស​ខ្លាំង​ពេក អ្នកបួស​គួរ​ពិចារណា​នូវ​ទោស​នៃ​កាម​ឱ្យ​ឃើញ​ប្រាកដ​ថា​ជា​ដុំ​ភ្លើង​ដែល​កំពុង​តែ​ឆេះ​រោល​សព្វ​ខ្លួនប្រាណ ឃើញ​នូវ​ជាតរូប​ហាក់ដូចជា​គ្រឿង​សស្ត្រាវុធ ឃើញ​ហេតុ​នាំ​មក​នូវ​ទុក្ខតាំង​តែ​អំពី​ការ​ចុះ​ចាប់បដិសន្ធិ​ក្នុង​គភ៌​មក ឃើញ​នូវ​ភ័យ​ធំ​ក្នុង​នរក​ទាំងឡាយ ។

ព្រោះតែ​ឃើញ​នូវ​ទុក្ខទោស​ទាំងនេះ​ហើយ​ក៏​បាន​ដល់​នូវ​សេចក្តី​សង្វេគ ហើយ​ស្វែងរក​សេចក្តីសុខ​ក្នុង​ធម៌​មិន​ងាក​ក្រោយ ។

កុលបុត្រ​បាន​ចេញ​ចាក​ផ្ទះ​ចូល​មក​កាន់​ផ្នួស ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ គឺ​ការ​អស់​ទៅ​នៃ​កិលេស​ជា​គ្រឿង​ចង​ឆ្វាក់​ចិត្ត​សត្វ អ្នកបួស​បាន​កម្ចាត់​ចោល​អស់ហើយ​ដែរ ។

កាលបើ​បព្វជិត​ពិចារណា​ឃើញ​នូវ​ទោស​នៃ​កាម​បែប​នេះ​ហើយ ក៏​ធ្វើ​ឱ្យ​ចិត្ត​ដល់​នូវ​ក្តី​សង្វេគ នឿយណាយ​ក្នុង​កាមតណ្ហា ក៏​កម្ចាត់​ចោល​នូវ​សំយោជនៈ​ឱ្យ​អស់ពី​ខន្ធ​សន្តាន លែង​ជាប់ជំពាក់​នឹង​តម្រេក​តទៅ​ទៀត​ហើយ ។