ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ឡើង​គ្រងរាជ្យ​របស់​ស្ដេច​ថៃ​ធ្វើ​នា​ចុង​ស​ប្ដា​ហ៍

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ពិធី​ដ៏​មហោឡារិក​បំផុត នៃ​ការ​ឡើង​គ្រងរាជ្យសម្បត្តិ​របស់​សេ្ដ​ច​ថៃ ត្រូវធ្វើ​នា​ចុង​ស​ប្ដា​ហ៍​នេះ ដោយ​ប៉ុនប៉ង​ឲ្យ​មាន​ឯកភាព​ក្នុង​ព្រះរាជាណាចក្រ​ដែល​មានការ​បែកបាក់​គ្នា ខណៈ​គេ​អស់សង្ឃឹម​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​សភា​កាលពី​ខែមីនា​កន្លង​ទៅ​។ ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះមហាក្សត្រ​ថៃ ត្រូវ​បាន​ផ្សាយ​តាម​ទំព័រ​មុខ​របស់​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​។…

ប្រទេស​ថៃ ៖ ពិធី​ដ៏​មហោឡារិក​បំផុត នៃ​ការ​ឡើង​គ្រងរាជ្យសម្បត្តិ​របស់​សេ្ដ​ច​ថៃ ត្រូវធ្វើ​នា​ចុង​ស​ប្ដា​ហ៍​នេះ ដោយ​ប៉ុនប៉ង​ឲ្យ​មាន​ឯកភាព​ក្នុង​ព្រះរាជាណាចក្រ​ដែល​មានការ​បែកបាក់​គ្នា ខណៈ​គេ​អស់សង្ឃឹម​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​សភា​កាលពី​ខែមីនា​កន្លង​ទៅ​។

ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះមហាក្សត្រ​ថៃ ត្រូវ​បាន​ផ្សាយ​តាម​ទំព័រ​មុខ​របស់​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​។ បណ្ដា​សារព័ត៌​មានបាន​ប្រើ​ពាក្យពេចន៍​សម្ដែង​ក្ដី​សាទរ​ជា​ឯកច្ឆ័ន្ទ ក្នុង​ប្រទេស​ដែល​ការ​ប្រមាថ​ព្រះមហាក្សត្រ ត្រូវ​មានទោស​ជាប់គុក​ជា​ច្រើន​ឆ្នាំ​។

ពិធី​ឡើង​គ្រងរាជ្យ​របស់​ស្ដេច​ថៃ ត្រូវ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៤​ឧសភា​។ ថ្ងៃ​ទី​៥​ឧសភា​នឹង​មាន​ក្បួនព្យុហៈ​យាត្រា​យោធា​ដ៏​ធំ​ជាមួយ​ទាហាន​ជាង​១០០០​នាក់​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ប្រពៃណី ចំណែក​ព្រះ​មហាក្សត្រ​និង​គង់​លើ​ស្នែង សែង​ដោយ​ពួ​ក​យោធា​។ នា​ថ្ងៃ​ទី​៦​ឧសភា​ព្រះ​អង្គ​នឹង​គង់​លើ​យ៉​នៃ​ព្រះ​បរមរាជវាំង ហើយនឹង​ជួប​សវនាការ​ជាមួយ​បណ្ដា​អង្គទូត​បរទេស​។

ពិធី​ឡើង​គ្រង​រាជ​រយៈពេល​៣​ថ្ងៃ​នោះ​នឹង​ជា​ព្រឹត្តិការណ៍​ពិសេស​បំផុត​សម្រាប់​ព្រះរាជាណាចក្រ​ថៃ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជិត​៧០​ឆ្នាំ​មក​ហើយ​។ ពិធី​ឡើង​គ្រងរាជ្យ​បែប​នេះ​លើក​មុន មាន​ក្នុង​ឆ្នាំ​១៩៥០ ពេល​ព្រះមហាក្សត្រ​ភូមី​បុល​អា​ឌុ​ល​យ៉ា​ដេ​ត​ឡើង​គ្រងរាជ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ