ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណេះវិជ្ជា​ជា​ទ្រព្យ​គាប់ប្រសើរ

4 ឆ្នាំ មុន

ឪពុក​ម្តាយ​គប្បី​តាំងចិត្ត​ថា អាត្មាអញ​ត្រូវ​តែ​ផ្ដល់​ចំណេះវិជ្ជា​ដល់​កូន​ៗ មិន​ត្រូវ​ទុក​ឲ្យ​កូន​ល្ងង់ខ្លៅ​ឡើយ ព្រោះថា​វិជ្ជា​ហ្នឹងហើយ​ជា​ទ្រព្យ​គាប់ប្រសើរ​ចាយ​កាន់តែ​ច្រើន​ចម្រើន​កាន់តែ​ណាស់​គឺ យើង​ប្រឹង​ចាយ​យ៉ាងណា​ក៏​មិន​ចេះ​អស់ មាន​តែ​រឹងរឹត​ចម្រើន​ឡើង​។ ឪពុក​ម្ដាយ​ខ្លះ​គួរ​ឱ្យ​អាសូរ​ណាស់​គាត់​មិន​បាន​សិក្សា​រៀនសូត្រ​ឱ្យ​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​នៅ​ក្នុង​ខ្លួន​ទេ ដូច្នេះ​គាត់​ត្រូវ​ប្រកប​របរ​ចិញ្ចឹមជីវិត​ដ៏​លំបាកលំបិន និង​មិន​អាច​ចិញ្ចឹម​កូន​ឲ្យ​បាន​សុខ​ស្រួល​ឡើយ បញ្ហា​នេះ​គាត់​ក៏​គួរ​គិត​ថា…

ឪពុក​ម្តាយ​គប្បី​តាំងចិត្ត​ថា អាត្មាអញ​ត្រូវ​តែ​ផ្ដល់​ចំណេះវិជ្ជា​ដល់​កូន​ៗ មិន​ត្រូវ​ទុក​ឲ្យ​កូន​ល្ងង់ខ្លៅ​ឡើយ ព្រោះថា​វិជ្ជា​ហ្នឹងហើយ​ជា​ទ្រព្យ​គាប់ប្រសើរ​ចាយ​កាន់តែ​ច្រើន​ចម្រើន​កាន់តែ​ណាស់​គឺ យើង​ប្រឹង​ចាយ​យ៉ាងណា​ក៏​មិន​ចេះ​អស់ មាន​តែ​រឹងរឹត​ចម្រើន​ឡើង​។

ឪពុក​ម្ដាយ​ខ្លះ​គួរ​ឱ្យ​អាសូរ​ណាស់​គាត់​មិន​បាន​សិក្សា​រៀនសូត្រ​ឱ្យ​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​នៅ​ក្នុង​ខ្លួន​ទេ ដូច្នេះ​គាត់​ត្រូវ​ប្រកប​របរ​ចិញ្ចឹមជីវិត​ដ៏​លំបាកលំបិន និង​មិន​អាច​ចិញ្ចឹម​កូន​ឲ្យ​បាន​សុខ​ស្រួល​ឡើយ បញ្ហា​នេះ​គាត់​ក៏​គួរ​គិត​ថា នឹង​មិន​ឲ្យ​កូន​គាត់​លំបាក​ដូច​គាត់​ឡើយ ។

ការ​យល់​ឃើញ​ជា​វិជ្ជមាន​បែប​នេះ​ឪពុក​ម្តាយ​ក៏​ត្រូវ​ព្យាយាម​ផ្ដល់​ចំណេះវិជ្ជា​ដល់​កូន ដោយ​ចំណាយ​ទ្រព្យ​មួយ​ចំណែក​សម្រាប់​រៀនសូត្រ​តាំងពី​បឋម​សិក្សា​រហូត​ដល់​ថ្នាក់ខ្ពស់ គឺជា​ការ​ប្រសើរ​ក្រៃ​លែង លើក​វង្ស​ត្រកូល​ឱ្យ​ខ្ពង់ខ្ពស់​ឡើង ។

នេះ​ជា​ទឹកចិត្ត​ដ៏​ល្អ​របស់​ឪពុក​ម្ដាយ​ត្រូវ​មាន​ចំពោះ​កូន មិន​ត្រូវ​មើលងាយ​ចំណេះវិជ្ជា​ថា មិន​មាន​ប្រយោជន៍​នោះ​ឡើយ ព្រោះ​សព្វ​ថ្ងៃនេះ​បើ​មិន​មានចំណេះ​វិជ្ជា​គ្រប់គ្រាន់​ទេ នឹង​មិន​អាច​ស្វែងរក​ការងារ​ធ្វើ​បាន​ឡើយ​ ។

អ្នកមាន​ចំណេះវិជ្ជា​ខ្ពស់ ធ្វើ​ការងារ​ស្រួល បាន​ប្រាក់ខែ​ច្រើន ចំណែក​អ្នក​មិន​មានចំណេះ​វិជ្ជា​ត្រូវធ្វើ​ការងារ​ដ៏​លំបាក​រាល់ថ្ងៃ​ក៏​នៅ​តែ​មិន​គ្រប់ ។