ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ចំណាយ​ជាង​១៣​ពាន់​លាន​អឺ​រ៉ូ​ជួយ​ទ្រទ្រង់​ការងារ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្រុមប្រឹក្សារដ្ឋ​ចិន​ប្រកាស​នា​ថ្ងៃ​ទី​៣០​មេ​សា​ថា ចិន​នឹង​ចំណាយ​ប្រាក់​១០០​ពាន់​លាន​យន់ ប្រមាណ​ជា​១៣,២៥​ពាន់​លាន​អឺ​រ៉ូ ក្នុង​មូលនិធិ​ធានា​រ៉ាប់រង​សម្រាប់​ការងារ ក្នុង​ក្រប​ខណ្ឌ​នៃ​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​នយោបាយ​ធ្វើ​ឲ្យ​មាន​ស្ថេ​រ​ភាព​នៃ​ការងារ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​ក្រោយ​កិច្ចប្រជុំ​មួយ ក្រុមប្រឹក្សារដ្ឋ​ចិន​ថ្លែង​ថា ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​សេដ្ឋកិច្ច​ឲ្យ​មាន​ស្ថានភាព​សម​ស្រប​ក្នុងឆ្នាំនេះ…

ប្រទេស​ចិន ៖ ក្រុមប្រឹក្សារដ្ឋ​ចិន​ប្រកាស​នា​ថ្ងៃ​ទី​៣០​មេ​សា​ថា ចិន​នឹង​ចំណាយ​ប្រាក់​១០០​ពាន់​លាន​យន់ ប្រមាណ​ជា​១៣,២៥​ពាន់​លាន​អឺ​រ៉ូ ក្នុង​មូលនិធិ​ធានា​រ៉ាប់រង​សម្រាប់​ការងារ ក្នុង​ក្រប​ខណ្ឌ​នៃ​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​នយោបាយ​ធ្វើ​ឲ្យ​មាន​ស្ថេ​រ​ភាព​នៃ​ការងារ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​ក្រោយ​កិច្ចប្រជុំ​មួយ ក្រុមប្រឹក្សារដ្ឋ​ចិន​ថ្លែង​ថា ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​សេដ្ឋកិច្ច​ឲ្យ​មាន​ស្ថានភាព​សម​ស្រប​ក្នុងឆ្នាំនេះ យើង​ត្រូវ​ជួយ​ទ្រទ្រង់​ដល់​ការងារ​។ រដ្ឋាភិបាល​ចិន​ក៏​អះអាង​ជា​ថ្មី​ផង​ដែរ​ពី​អាទិភាព​នយោបាយ​៦​គឺ​: ការងារ ពាណិជ្ជកម្ម​ក្រៅប្រទេស វិនិយោគ​ក្នុងស្រុក វិនិយោគ​ក្រៅ​ស្រុក​និង​ការ​ពង្រីក​ទីផ្សារ​។

ក្រុង​ប៉េ​កាំ​ង​សន្យា​អនុវត្ត​នយោបាយ​ការងារ ដោយ​សកម្ម​បំផុត​នា​ឆ្នាំ​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវការ​នៃ​ការ​បង្កើត​ការងារ​ថ្មី​ចំនួន​១៥​លាន​ក្នុង​ឆ្នាំ​២០១៩​។ ចិន​គ្រោង​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ពី​៦%​ទៅ​៦,៥%​នា​ឆ្នាំ​នេះ បន្ទាប់​ពី​៦,៦%​ក្នុង​ឆ្នាំ​២០១៨ ដែល​នោះ​ជា​កម្រិត​ទាប​បំផុត​មួយ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​២៨​ឆ្នាំ​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ