ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នផង ព្រោះរដូវប្រាំង​ហួតហែង​នេះ គឺ​ងាយ​​​ឆេះ​​​ណាស់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ពលរដ្ឋ​ជា​ជនជាតិ​ចិន​និង​វៀតណាម បាន​នាំ​គ្នា​មក​សែន​ផ្នូរ​តាម​ទំនៀមទម្លាប់​របស់​ខ្លួន​ដោយ​អុជ​ទៀន​ធូប​បូជា ។ ដោយសារ​តែ​អុជ​ទុក​ចោលក៏​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ព្រៃ​នៅ​ចង្កេះភ្នំ ក្រោម​អស់​មួយ​ចំនួន ប៉ុន្តែ​មិន​រាលដាល​ដល់​ផ្ទះ​អ្នក​ភូមិ​ដែល​នៅ​ជុំវិញ​ទីនោះ​ទេ ដោយសារ​សមត្ថកិច្ច​និង​ពលរដ្ឋ​ជួយ​ពន្លត់​ទាន់​ពេល…

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ពលរដ្ឋ​ជា​ជនជាតិ​ចិន​និង​វៀតណាម បាន​នាំ​គ្នា​មក​សែន​ផ្នូរ​តាម​ទំនៀមទម្លាប់​របស់​ខ្លួន​ដោយ​អុជ​ទៀន​ធូប​បូជា ។ ដោយសារ​តែ​អុជ​ទុក​ចោលក៏​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ព្រៃ​នៅ​ចង្កេះភ្នំ ក្រោម​អស់​មួយ​ចំនួន ប៉ុន្តែ​មិន​រាលដាល​ដល់​ផ្ទះ​អ្នក​ភូមិ​ដែល​នៅ​ជុំវិញ​ទីនោះ​ទេ ដោយសារ​សមត្ថកិច្ច​និង​ពលរដ្ឋ​ជួយ​ពន្លត់​ទាន់​ពេល ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែមេសាកន្លង​ទៅ នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ការិយាល័យ​បង្ការពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ខេត្ត បាន​ឲ្យ​ដឹង​ថា ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​ចង្កេះភ្នំ​ក្រោម អស់​ទំហំ​ប្រមាណ​ជាង​១០០​ម៉ែត្រ​៤​ជ្រុង ។

លោក​បន្ត​ថា ភ្លើង​ឆេះ​នោះ​មិន​ប៉ះពាល់ ដល់​លំនៅ​ឋាន​ពលរដ្ឋ​ទេ ។ ក្នុង​ពេល​កំពុង​កើតហេតុ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ជួយ​អន្តរា​គន៍​ដោយ​ប្រើប្រាស់​ទឹក​អស់​២​រថ​យន្ត​ក្នុង​ការ​បាញ់​ទឹក​ពន្លត់ ។

ក្នុង​រដូវប្រាំង​ហួតហែង​នេះ គឺ​ងាយ​ក្នុង​ការ​ឆេះ​ណាស់​កុំ​ថា​ភ្លើង​ធូប​ឬ​ទៀន សូ​ម្បី​តែ​កន្ទុយបារី​ក៏​អាច​ឆេះ​បាន​ដែរ ៕ ​

អត្ថបទសរសេរ ដោយ