ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​បងប្អូន​បង្កើត​នឹង​គ្នា​! យក​ទូក​អង្គភាព​កងរាជអាវុធហត្ថ​យក​ទៅ​ពន្លិច​ចោល

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជនជាតិ​វៀតណាម​កាន់​អត្តសញ្ញាណ​ប័ន​ខ្មែរ​២​នាក់ បាន​រង​ការ​ចាប់ខ្លួន ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាប់ ពាក់ព័ន្ធ​នឹង​ករណី​លួច​វត្ថុ​តាង និង​ទូក​ល្បាត​របស់​អង្គភាព​កងរាជអាវុធហត្ថ​យក​ទៅ​ពន្លិច​ចោល កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ឧសភា ២០១៩…

ខេត្តស្ទឹងត្រែង ៖ ជនជាតិ​វៀតណាម​កាន់​អត្តសញ្ញាណ​ប័ន​ខ្មែរ​២​នាក់ បាន​រង​ការ​ចាប់ខ្លួន ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាប់ ពាក់ព័ន្ធ​នឹង​ករណី​លួច​វត្ថុ​តាង និង​ទូក​ល្បាត​របស់​អង្គភាព​កងរាជអាវុធហត្ថ​យក​ទៅ​ពន្លិច​ចោល កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ឧសភា ២០១៩ នៅ​តំបន់ហាមឃាត់​ទំ​បន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ។

លោក ភុយ ខ្វៃ ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា ទី​១-​ឈ្មោះ​ចាំង យាំង​ហូ​ម ហៅ​យូ ភេទ​ប្រុស ជនជាតិ​វៀតណាម អាយុ​២៩​ឆ្នាំ ទី​២-​ឈ្មោះ ចាំង យាំង​ភី ជនជាតិ​វៀតណាម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនសង្ស័យ​ទាំង​២ រស់នៅ​ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ត្រូវ​បាន​កម្លាំង​កង​អាវុធហត្ថ​ឃាត់ខ្លួន​នៅ​តំបន់ហាមឃាត់​ក្រោម​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្ថិត​នៅ​ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ដោយសារ​ប្រព្រឹត្ត​បទល្មើស​ក្នុង​តំបន់ហាមឃាត់ ។

លោក​ដួង វិចិត្រ មេបញ្ជាការ​រង​កង​រាជ អាវុធហត្ថ​ខេត្ត​ទទួល​បន្ទុក​ព្រហ្មទណ្ឌ និង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច លោក​បញ្ជាក់​ពី​អង្គហេតុ​ថា ដំបូង​ឡើយ​ជនសង្ស័យ​ខាងលើ គ្រាន់តែ​ដាក់​ម៉​ង​ក្រឡា នៅ​ក្នុង​តំបន់ហាមឃាត់​ប៉ុណ្ណោះ ក្រោយ​កម្លាំង​អាវុធហត្ថ​ចុះ​ទៅ​ដល់​កន្លែង​ប្រព្រឹត្ត​ជនសង្ស័យ​ខាង​លើក​ក៏​បាន​គេចខ្លួន​បាត់ ចំណែក​កម្លាំង​អាវុធហត្ថ​ក៏​រឹបអូស​ម៉​ង​ពី​ទឹក​ដាក់​លើ​ទូក​ល្បាត​របស់​អង្គភាព​នាំ​មក​រក្សា​ទុក លុះ​រហូត​ម៉ោងជាង​៣​ទៀប​ភ្លឺ​ជនសង្ស័យ​ខាងលើ​ក៏​បាន​មក​លួច​ទូក​រួម​នឹង​វត្ថុ​តាង​យក​ទៅ​ពន្លិចទឹក​បាត់ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​តែ​ម្តង ។

លោក​ទុំ នី​រ៉ូ នាយ​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង​លោក​បាន​បញ្ជាក់​ថា ទាក់ទិន​ករណី​ខាងលើ គឺ​មានរឿង​ពីរ​ដាច់​ដោយឡែក ។ លោក​ថា បើ​គ្រាន់តែ​នេសាទ​ឧបករណ៍​របស់​គាត់ គឺ​មិន​ខុសច្បាប់​នោះ​ទេ ព្រោះ​ម៉​ង​ក្រឡា​របស់​គាត់ ស្ថិត​ក្នុង​បញ្ជី​អនុញ្ញាត​របស់​ជលផល តែ​ខុស​ត្រង់​ពួក​គាត់​ទៅ​ដាក់​នៅ​ក្នុង​តំបន់ហាមឃាត់​មួយទៀត​ខុស​ត្រង់​ពួក​គាត់​ទៅ​លួច​ទូក និង​វត្ថុ​តាង​របស់​សមត្ថកិច្ច​ដែល​បង្កើត​ទៅ​ជា​ករណី​ព្រហ្មទណ្ឌ​ពី​បទ​ចោរកម្ម ។

លោក​ភុយ ខ្វៃ ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​បាន​បញ្ជាក់​ថា វត្ថុ​តាង​ដកហូត​មាន​ម៉​ង​ក្រឡា​១២ ប្រវែង​៤០០​ម៉ែត្រ និង​ជម្រៅ​៧​ម៉ែត្រ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​យក​មក​រក្សា​ទុក​នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​ក​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ចំណែក​ទូក​កំពុង​បន្តរ​កមក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ