ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​៤២​គ្រួសារ​លើកគ្នា​ប្តឹង​ឧកញ៉ា សុខ ប៊ុ​ន ចោទ​ថា ប៉ង​រំលោ.ភ​ដី​គាត់ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​លំហូរ​ចូល​ផ្នែក​វិនិយោគ​ជនជាតិ​បរទេស (​ចិន​) លើ​គ្រប់​វិស័យ​យ៉ាង​ផុសផុល​នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​ឲ្យ​ហាងឆេង (​តម្លៃ​) អចលន​:​ទ្រព្យ​នៅ​ខេត្ត​ព្រះ​សីហ​នុ ទាំង​ដី​នៅ​លើ​ដែន​កោះ​ងើបឡើង​យ៉ាង​គំហុក​ដែល​ស្ទើរតែ​មិន​គួរ​ឲ្យ​នឹក​ស្មាន​ដល់​។​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ វិវាទ​ជម្លោះ​ដណ្តើម​កាន់កាប់​ដីធ្លី​នៅ​លើ​ដី​កោះ​ក៏​មានការ​កើត​ឡើងជា​បន្តបន្ទាប់​។…

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​លំហូរ​ចូល​ផ្នែក​វិនិយោគ​ជនជាតិ​បរទេស (​ចិន​) លើ​គ្រប់​វិស័យ​យ៉ាង​ផុសផុល​នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​ឲ្យ​ហាងឆេង (​តម្លៃ​) អចលន​:​ទ្រព្យ​នៅ​ខេត្ត​ព្រះ​សីហ​នុ ទាំង​ដី​នៅ​លើ​ដែន​កោះ​ងើបឡើង​យ៉ាង​គំហុក​ដែល​ស្ទើរតែ​មិន​គួរ​ឲ្យ​នឹក​ស្មាន​ដល់​។​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ វិវាទ​ជម្លោះ​ដណ្តើម​កាន់កាប់​ដីធ្លី​នៅ​លើ​ដី​កោះ​ក៏​មានការ​កើត​ឡើងជា​បន្តបន្ទាប់​។

ជាក់ស្តែង​កាលពី​ថ្ងៃ​២៩ ខែមេសា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ចំនួន​៤២​គ្រួសារ​រស់នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ​រ៉ុ​ង ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​លំនៅ​ដ្ឋា​ន​លោក​មេ​ភូមិ​ព្រែក​ស្វាយ និង​ដាក់​ពាក្យបណ្តឹង​ចូល​សាលាសង្កាត់​កោះ​រ៉ុ​ង​ជា​លើក​ទី​២ និង​ចូល​ទៅ​សាលាខេត្ត​ព្រះ​សីហ​នុ ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​ទប់ស្កាត់​សកម្មភាព​លោក​ឧកញ៉ា សុខ ប៊ុ​ន នៅ​ភ្នំពេញ ដែល​បាន​យក​ឯកសារ​មក​បង្ខំ​ឱ្យ​មេ​ភូមិ​ព្រែក​ស្វាយ ចុះហត្ថលេខា​ទទួលស្គាល់​ទីតាំង​ដី​ដែល​ស្ថិត​នៅ​តំបន់​អាវ តា​ផេង ពយ​អា​ពត និង​ថ្ម​ជញ្ជាំង ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ​រ៉ុ​ង ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដែល​ពួក​គាត់​កំពុង​កាន់កាប់​អាស្រ័យ​ផលដំណាំ​មាន​ដូច​ជា​ដូង ខ្មុ​រ ស្វាយចន្ទី​នា​ពេល​ច​ប្ចុប្បន្ន និង​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ សង្កាត់ ក្រុង​. ខេត្ត ពិសេស​ក្រុមការងារ​ថ្នាក់​ជាតិ​មាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ចុះ​វាស់វែង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដោយ​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​ដែល​មាន​ប្លង់​សូ​រិ​យោ​ដី​បញ្ជី​ឈ្មោះ​អ្នកកាន់កាប់​ដី ដោយ​ស្របច្បាប់ ។

ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​ថ្នាក់​ជាតិ​បាន​ធ្វើការ​វាស់វែង​ប្រមូល​ទិន្នន័យ ស្រប​តាម​នីតិវិធី​ទុក​រយៈពេល​តវ៉ា ១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៤ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ ។

អ្នក​ភូមិប​ចោទ​ថា ស្រាប់តែ​ពេល​កន្លង​មក​ថ្មី​ៗ​នេះ ឈ្មោះ​សុខ ប៊ុ​ន បាន​យក​ឯកសារ​មិន​ប្រក្រតី​មក​បង្ខំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ចុះហត្ថលេខា​លើ​ទីតាំង​ដី​របស់​ពួក​គាត់​កំពុង​រស់នៅ​កាន់កាប់ អាស្រ័យ​ផល​ស្របច្បាប់ ដែល​ពួក​គាត់​ស្មាន​មិន​ដល់​។

សូម​រំលឹក​ថា កាលពី​ខែមីនា ឆ្នាំ​២០១៨​កន្លង​មក ប្រជាពលរដ្ឋ​ទាំង​៤២​គ្រួសារ បាន​ដាក់​ពាក្យបណ្ដឹង​ចូល​សាលាសង្កាត់​-​ក្រុង និង​ខេត្ត​ម្តង​រួច​មក​ហើយ ដើម្បី​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ការ​ទន្ទ្រាន​ចូល​កាន់​កាប់​ពី​លោក​ឧកញ៉ា សុខ ប៊ុ​ន ដែល​មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​នៅ​មិន​មាន​ដំណោះស្រាយ​នៅ​ឡើយ ទើប​ពួក​គាត់​នាំ​គ្នា​មក​ដាក់​ពាក្យ​បណ្តឹងសុំ​ការ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​ភូមិ​-​សង្កាត់ ក្រុង​ខេត្ត​សារ​ជា​ថ្មី​ឡើង​វិញ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ