ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ប្តី​-ប្រពន្ធ​​បែប​នេះ ពិតជា​អពមង្គល​ណាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជីវិត​ប្តី​ប្រពន្ធ​បែប​នេះ ពិតជា​អពមង្គល​ណាស់ ។ បុរស​ម្នាក់​ជា​អ្នក​ហៅ​ម៉ូយ​នៅ​គល់​ស្ពាន​ជ្រោយចង្វា បាន​ដេញ​វាយ​ប្រពន្ធ​ពេញ​ផ្លូវ​ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​នាំ​គ្នា​ចោមរោម​មើល កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែមេសា នៅ​តាម​ផ្លូវ​R6​កែង​នឹង​ផ្លូវ​ទំនប់​៧០…

រាជធានី​ភ្នំពេញ ៖ ជីវិត​ប្តី​ប្រពន្ធ​បែប​នេះ ពិតជា​អពមង្គល​ណាស់ ។ បុរស​ម្នាក់​ជា​អ្នក​ហៅ​ម៉ូយ​នៅ​គល់​ស្ពាន​ជ្រោយចង្វា បាន​ដេញ​វាយ​ប្រពន្ធ​ពេញ​ផ្លូវ​ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​នាំ​គ្នា​ចោមរោម​មើល កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែមេសា នៅ​តាម​ផ្លូវ​R6​កែង​នឹង​ផ្លូវ​ទំនប់​៧០ ចំណុច​បឹង​កក់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ បុរស​ជា​ប្តី​ឈ្មោះ សួង រិ​ទ្ធ អាយុ​ប្រហែល៣៦​ឆ្នាំ ឯ​ប្រពន្ធ​ឈ្មោះ រិ​ន ឈៀន អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​តាម​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​ថា មុន​ពេល​កើតហេតុ នាង​បាន​ដើរ​ចេញ​មក​ពី​ផ្ទះ​បងធម៌​ នៅ​ម្តុំ​ផ្លូវ​រថភ្លើង ស្រាប់តែ​ប្តី​ដែល​លេងល្បែង​ចាញ់​អស់លុយ​ខឹង​ដេញ​វាយ​រូប​នាង បណ្តាល​ឲ្យ​ផ្អើល​ពេញ​ផ្លូវ ។ ភ្លាម​ៗ​នោះ នាង​បាន​រត់​ផង ​ស្រែកយំ​ផង​ឲ្យ​គេ​ជួយ ហើយ​ក៏​បាន​សន្តិសុខ​ជួយ​ ទើប​ផ្អើល​ដល់​គេឯង​ចោមរោម​មើល ។ ស្ត្រី​ជា​ប្រពន្ធ​និយាយ​ទៀត​ថា រូប​នាង​និង​ប្តី​នៅ​ជាមួយ​គ្នា​រយៈពេល​២​ឆ្នាំ​ហើយ បច្ចុប្បន្នមានកូន​ស្រី​តូច​ម្នាក់ ។

កន្លង​មក ប្តី​មិន​ដែល​ឲ្យលុយ​នាង​ទេ​គឺ​មាន​តែ​យក​លុយ​ពី​នាង​ថែម ព្រមទាំង​វាយ​ធ្វើបាប​នាង​ទៀត​ផង ។ ពេល​រូប​នាង ​ទើប​ឆ្លងទន្លេ​បាន​១​ខែ បាន​វាយ​នាង​រហូត​ទាស់​ដេកពេទ្យ ប៉ុន្តែ​នាង​មិន​ដែល​ហ៊ាន​ដាក់​ពាក្យ​បណ្តឹង​ទេ ព្រោះ​ខ្លាច​ប្តី​វាយ​ធ្វើបាប​ទៀត ។ ចំណែក​បុរស​ជា​ប្តី​វិញ​និយាយ​ថា មុន​ពេលកើតហេតុ ខ្លួន​បាន​ប្រើ​ប្រពន្ធ​ឲ្យ​ទៅ​ទិញ​បបរ ប៉ុន្តែបែរជា​ប្រពន្ធ​ទៅ​ដេក​ជា​ប្រុស​ទៅ​វិញ ទើប​ខ្លួន​ខឹងក៏​ស្រែក​ជេរ​និង​ដេញ ប៉ុន្តែ​មិន​បាន​វាយ​ឡើយ​។ បុរស​រូប​នេះ ក៏​បាន​បដិសេធ​សម្តី​របស់​ប្រពន្ធ​ថា​ចេះ​តែ​ចោទ​ទេ ។

ក្រោយមក ប្តី​ប្រពន្ធ​នេះ​ក៏​ចេញ​ទៅ​បាត់​រៀង​ៗខ្លួន​ទៅ ដោយ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរ​បាល​ឡើយ ។ ​ដើម្បី​រក្សា​ជីវិត​គ្រួសារ​ឲ្យ​ផូរផង់​យូរអង្វែង ពួក​គេ​គួរ​ស្វែងរក​អំពើ​ល្អ​រវាង​គ្នា​និង​គ្នា​មក​ជំនួស​ការ​មិន​ទុកចិត្ត​គ្នា ដែល​នាំ​ឲ្យ​កើត​មាន​ជម្លោះ​មិន​សម​ហេតុផល ៕

អត្ថបទសរសេរ ដោយ