ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើនម្ល៉េះ…ប្រទះ​គ្រាប់មីនM៦៩និង​គ្រាប់​​កាំភ្លើងM១៦ មិនទាន់ផ្ទុះ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អ្នក​ភូមិ​ថ្ម​ដូន​ម្នាក់​បាន​ប្រទះ​ឃើញ​គ្រាប់​មីន​ប្រភេទ​M៦៩ និង​គ្រាប់កាំភ្លើង​ដៃ​ប្រភេទ​M១៦​មិន​ទាន់​ផ្ទុះ​ជា​ច្រើន ​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា​កន្លង​ទៅ នៅ​ក្បែរ​ផ្លូវលំ​មួយ ក្នុងភូមិ​ថ្ម​ដូន ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល​គឺជា​កំណប់​គ្មាន​តម្លៃ​សល់​ពី​សម័យ​សង្គ្រាម…

ខេត្តឧត្តរមានជ័យ ៖ អ្នក​ភូមិ​ថ្ម​ដូន​ម្នាក់​បាន​ប្រទះ​ឃើញ​គ្រាប់​មីន​ប្រភេទ​M៦៩ និង​គ្រាប់កាំភ្លើង​ដៃ​ប្រភេទ​M១៦​មិន​ទាន់​ផ្ទុះ​ជា​ច្រើន ​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា​កន្លង​ទៅ នៅ​ក្បែរ​ផ្លូវលំ​មួយ ក្នុងភូមិ​ថ្ម​ដូន ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល​គឺជា​កំណប់​គ្មាន​តម្លៃ​សល់​ពី​សម័យ​សង្គ្រាម ។

នគរបាល​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ​ខេត្ត បានឱ្យ​ដឹង​ថា អ្នក​ភូមិ​ម្នាក់​ឈ្មោះ ហុ​ិ​នចិ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ថ្ម​ដូន​-​ហ​នុមាន ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល បាន​រាយការណ៍​មក​ថា បាន​ប្រទះ​ឃើញ​គ្រាប់​មីន​ប្រភេទ​M៦៩ និង​គ្រាប់កាំភ្លើង​ដៃ​ប្រភេទ​M១៦ ដែល​គេកប់​នៅ​ក្នុង​ដី កាលពី​សម័យ​សង្គ្រាម​កន្លង​ទៅ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​ព័​ត៌មាន​រាយការណ៍​រួច​មក លោក​អនុសេនីយ៍ឯក ខ្លឹមចាន់ បាន​ដឹកនាំ​កងកម្លាំង​ទៅ​ពិនិត្យ​ដល់ទី​កន្លែង​ដែល​អ្នក​ភូមិ​បាន​ប្រទះ​ឃើញជាក់ស្តែង​ក៏​បានឃើញ​គ្រាប់​មីន​M៦៩​ចំនួន​៤៩​គ្រាប់ ដែល​ផលិតនៅ​ប្រទេស​ចិន និង​គ្រាប់កាំភ្លើង​M១៦ ចំនួន​២៩.០០០​គ្រាប់ ដែល​ផលិត​នៅ​សហរដ្ឋអា​មេ​រិ​ក ។ ក្រោយ​ពី​ពិនិត្យ​រួច នគរបាល​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុមការងារ​អង្គការ​ហា​ឡូ​ត្រា​ស្ត យក​ទៅកម្ទេច​ចោល​នៅ​កន្លែង​មាន​សុវត្ថិភាព​មួយ ៕

អត្ថបទសរសេរ ដោយ