ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ឆ្កែ​ពាំ​អូស​គ្រោងឆ្អឹង​សាកសព ក្រោយ​បាត់​ខ្លួន​កន្លះខែ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ សត្វ​ឆ្កែ​បាន​ពាំ​អូស​គ្រោងឆ្អឹង​សាកសព​បុរស​ម្នាក់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៤​រសៀល​ថ្ងៃ​ទី​៣០ មេ​សា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​ប្រឡាយ​ជិត​ស្រែ​ក្បែរ​ស្រះ​ទឹក មាន​ចំងាយ​ប្រមាណ​ជា​២០០​ម៉ែត្រ ខាងត្បូង​ភូមិ​ស្រែ​ល្អ ឃុំ​គោក​រមៀត…

​ខេត្តបន្ទាយមានជ័យ ៖ សត្វ​ឆ្កែ​បាន​ពាំ​អូស​គ្រោងឆ្អឹង​សាកសព​បុរស​ម្នាក់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៤​រសៀល​ថ្ងៃ​ទី​៣០ មេ​សា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​ប្រឡាយ​ជិត​ស្រែ​ក្បែរ​ស្រះ​ទឹក មាន​ចំងាយ​ប្រមាណ​ជា​២០០​ម៉ែត្រ ខាងត្បូង​ភូមិ​ស្រែ​ល្អ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី​គុយ យ៉ា​ន អធិការរង​ទទួល​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​ចុះ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ ទើប​ដឹង​ថា គ្រោងឆ្អឹង​សាកសព​ខាងលើ​នេះ​គឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​ម៉ឺន លី ហៅ យ៉ុ​ត សា​រឿ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​អតីត​យុទ្ធ​ជន រសនៅ​ភូមិ​ស្រែ​ល្អ ឃុំ​គោក​រមៀត ។

លោក​អធិការរង​បាន​បញ្ជាក់​ថា តា​មកា​បញ្ជាក់​ពី​មេ​ភូមិ និង​ប្រជាពលរដ្ឋ ព្រមទាំង​បងប្អូន​សាច់ញាត្តិ​ជន​រង​គ្រោះ​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​កិច្ច​ថា ជន​រង​គ្រោះ​តែងតែ​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ បាន​ដើរ​វង្វេង​បាន​បាត់​ខ្លួន​តាំងពី​អំឡុង​ចូល​ឆ្នាំ​ខ្មែរ​មក​ម្ល៉េះ ទោះបី​ប្រពន្ធ កូន និង​បងប្អូន​នាំ​គ្នា​ដើរ​រក​យ៉ាងណា​ក៏​មិនឃើញ លុះដល់​រសៀល​ថ្ងៃ​ទី​៣០ ខែមេសា ស្រាប់តែ​ឮដំណឹង​ថា មាន​គេ​ប្រទះ​ឃើញ​គ្រោងឆ្អឹង​សាកសព​មនុស្ស​ដែល​ត្រូវ​សត្វ​ឆ្កែ​ពាំ​អូស លុះ​ពេល​មក​មើល​ទើប​ស្គាល់​។

លោក​អធិការរង​ក៏​បញ្ជាក់​បន្ថែម​ថា ឆ្លង​តាម​ការ​ត្រួតពិនិត្យ ដែល​មាន​មេ​ភូមិ​ចូលរួម​ផង​នោះ គឺ​សព​ជន​រង​គ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យកតសម្គាល់នោះ​ទេ គឺ​មាន​តែ​ស្នាម​សត្វ​ឆ្កែ​ពាំ​អូស​គ្រោងឆ្អឹង ។ ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​ក៏​បាន​ប្រគល់​គ្រោងឆ្អឹង​សព​ជន​រង​គ្រោះ​ឱ្យទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វ​បុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ