ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ទស្សនៈកិច្ច​នៅ​កូរ៉េ​ដក​បទ​ពិសោធន៍​ការងារ​សុវត្ថិភាព​ចរាចរណ៍​ការ​ប្រឆាំង​ភេ​វរ​កម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​អ៊ី​ន​ឈ័ន​នៃ​សាធារណរដ្ឋ​កូរ៉េ ដោយ​សម្តេច​ស ខេ​ង ទៅ​កូរ៉េ​ចាប់ពី​ថ្ងៃ​ទី​៣០ មេ​សា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​អ៊ី​ន​ឈ័ន​នៃ​សាធារណរដ្ឋ​កូរ៉េ ដោយ​សម្តេច​ស ខេ​ង ទៅ​កូរ៉េ​ចាប់ពី​ថ្ងៃ​ទី​៣០ មេ​សា ដល់​ថ្ងៃ​ទី​៣ ខែឧសភា​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​សុវត្ថិភាព នៃ​សាធារណរដ្ឋ​កូរ៉េ​រហូត​ដល់​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៩ ។ អញ្ជើញ​ទទួល​ដំណើរ​សម្ដេច​ក្រឡាហោម ព្រមទាំង​គណប្រតិភូ​ជាន់ខ្ពស់​នៅ​អាកាសយានដ្ឋាន​នា​ឱកាស​នោះ​រួម​មាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ មន្ត្រីជាន់ខ្ពស់​តំណាង​ក្រសួងមហាផ្ទៃ និង​សុវត្ថិភាព​នៃ​សាធារណរដ្ឋ​កូរ៉េ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ។

យោង​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក​ជី​ន យុង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​សុវត្ថិភាព​នៃ​សាធារណរដ្ឋ​កូរ៉េ ហើយ​ជំនួប​នោះ​នឹង​ផ្ដោត​លើ​ការ​លើកកម្ពស់​សមត្ថភាព​មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ការ​ដក​បទ​ពិសោធន៍​ការងារ​សុវត្ថិភាព​ចរាចរណ៍ ការ​ប្រឆាំង​ភេ​វរ​កម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព មន្ត្រី​នគរបាល​ជាតិ ។

ដោយឡែក​ក្រៅពី​ជំនួប​ពិភាក្សា​ដ៏​មាន​សារៈសំខាន់​នេះ​សម្ដេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏​នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ធ្វើ​ទស្សនកិច្ច​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មួយ​ចំនួន និង​មជ្ឈមណ្ឌល E-Government នៃ​សាធារណរដ្ឋ​កូរ៉េ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ