ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្គា​ហ្សា ៖ អ៊ី​ស្រា​អែ​ល​បដិសេធ​ការ​ស៊ើបអង្កេត​អន្ដរជាតិ​មួយ

13 ឆ្នាំ មុន

ពេល​មានការ​ថ្កោលទោស​លើ​ពិភពលោក​ទាំងមូល​ប្រឆាំង​អ៊ី​ស្រា​អែ​ល​ក្រោយការ​ វាយលុក​លើ​កង​នាវា​អន្ដរជាតិ​ដឹក​ជំនួយ ទៅ​ហ្គា​ហ្សា នាយក​រដ្ឋមន្ដ្រី​អ៊ី​ស្រា​អែ​ល លោក​បេន​យ៉ា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​បញ្ជាឱ្យ​ដោះ​លែង​សកម្មជន​ស្និ​ទ្ធិ​ប៉ា​ឡេ​ស្ទី​ន​នៅ​លើ​កង​នាវា​ ទាំងនោះ​ប្រមាណ​ជា​៧០០​នាក់ រួចបញ្ជូន​ទៅ​ស្រុក​ពួក​គេ​វិញ និង​គ្មាន​ការ​កាត់ទោស​ដែល​ផ្ទុយ​ទៅ​នឹង​ការ​គ្រោងទុក​ពីដំបូង ។ សាកសព​អ្នកដំណើរ​៩​នាក់ ក្នុង​នោះ​មានជនជាតិ​អា​មេ​រិ​ក​ដើម​កំណើត​ទួ​រ​គី​ម្នាក់​ផង ព្រមទាំង​ពួក​អ្នក​ត្រូវ​របួស (​លើកលែង​អ្នករបួសធ្ងន់​៧​នាក់​ពុំ​អាច​បញ្ជូន​ទៅ​កើត​) ត្រូវបាន​ដឹក​ទៅ​ដល់​ទួ​រ​គី ។ រឿង​នេះ​អាច​កាត់បន្ថយ​បន្ដិច​នូវ​ភាព​តានតឹង​ជាមួយ​ទួ​រ​គី ដែលគំរាម​សងសឹក​ប្រសិនបើ​ពួក​អ្នក​ជាប់​ឃុំឃាំងទួ​រ​គី​ពុំ​ត្រូវ​បាន​ដោះ​ លែងឱ្យឆាប់រហ័ស​ទេនោះ ។

ពេល​មានការ​ថ្កោលទោស​លើ​ពិភពលោក​ទាំងមូល​ប្រឆាំង​អ៊ី​ស្រា​អែ​ល​ក្រោយការ​វាយលុក​លើ​កង​នាវា​អន្ដរជាតិ​ដឹក​ជំនួយ ទៅ​ហ្គា​ហ្សា នាយក​រដ្ឋមន្ដ្រី​អ៊ី​ស្រា​អែ​ល លោក​បេន​យ៉ា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​បញ្ជាឱ្យ​ដោះ​លែង​សកម្មជន​ស្និ​ទ្ធិ​ប៉ា​ឡេ​ស្ទី​ន​នៅ​លើ​កង​នាវា​ទាំងនោះ​ប្រមាណ​ជា​៧០០​នាក់ រួចបញ្ជូន​ទៅ​ស្រុក​ពួក​គេ​វិញ និង​គ្មាន​ការ​កាត់ទោស​ដែល​ផ្ទុយ​ទៅ​នឹង​ការ​គ្រោងទុក​ពីដំបូង ។ សាកសព​អ្នកដំណើរ​៩​នាក់ ក្នុង​នោះ​មានជនជាតិ​អា​មេ​រិ​ក​ដើម​កំណើត​ទួ​រ​គី​ម្នាក់​ផង ព្រមទាំង​ពួក​អ្នក​ត្រូវ​របួស (​លើកលែង​អ្នករបួសធ្ងន់​៧​នាក់​ពុំ​អាច​បញ្ជូន​ទៅ​កើត​) ត្រូវបាន​ដឹក​ទៅ​ដល់​ទួ​រ​គី ។ រឿង​នេះ​អាច​កាត់បន្ថយ​បន្ដិច​នូវ​ភាព​តានតឹង​ជាមួយ​ទួ​រ​គី ដែលគំរាម​សងសឹក​ប្រសិនបើ​ពួក​អ្នក​ជាប់​ឃុំឃាំងទួ​រ​គី​ពុំ​ត្រូវ​បាន​ដោះ​លែងឱ្យឆាប់រហ័ស​ទេនោះ ។

នៅ​លើ​រណសិរ្ស​ការទូត​វិញ​លោក​ណេ តាន់​យ៉ា​ហ៊ូ​ ប៉ុនប៉ង​ដោះស្រាយ​ភាព​តានតឹងមួយទៀត​ដោយ​ចរចា​ជា​សំងាត់​ជាមួយ​អា​មេរិ​ក​អំពី​ការ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេតមួយ​លើ​រឿង​នេះ ។ លោក​ចង់ឱ្យ​មាន​គណៈកម្ម​ការ​មួយ​ដែល​មាន​តែ​អ៊ី​ស្រា​អែ​ល​ទទួលបន្ទុក​ត្រួតពិនិត្យ​លើ​រឿង​នោះ ។ លោក​ម៉ូ​សេ យ៉ា​អា​ឡូ​ន ឧបនាយករដ្ឋមន្ដ្រី​អ៊ី​ស្រា​អែ​លថ្លែង​ថា យើង​អាច​ធ្វើការ​ស៊ើបអង្កេត​ផ្ទាល់របស់​យើង ព្រោះ​អ៊ី​ស្រា​អែ​ល​ជា​ប្រទេស ប្រជា​ធិ​ប​តេ​យ្យ​មួយ ហើយ​ពុំ​មែន​ជា​សា​ធារណ​រដ្ឋ​ដើម​ចេក​មួយ​ឡើយ ៕