ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​សរសើ​កម្ពុជា និង​ស្នើ​ឲ្យ​មានការ​ផ្លូវ​ប្តូរ​បទ​ពិសោធន៍​គ្នា​រវាង​ស្ថាប័ន​នីតិប្បញត្តិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា​លោក​អោ​ង សា​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណៈរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​បាន​កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា និង​ស្នើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​រវាង​គ្នា​លើ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ ។ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​វិបុល​សេនា ភក្តី​សាយ ឈុំ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា​លោក​អោ​ង សា​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណៈរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​បាន​កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា និង​ស្នើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​រវាង​គ្នា​លើ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ ។ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​វិបុល​សេនា ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា កាលពី​រសៀល​ថ្ងៃ​ទី​៣០​មេ​សា នៅ​វិមាន​ព្រឹទ្ធសភា លោក​ជំទាវ​អោ​ង សាន​ស៊ូ​ជី បាន​ចំណាប់អារម្មណ៍​ចំពោះ​វ​ឌ្ឍ​ភាព និង​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ។

ជាង​នេះ​លោក​ជំទាវ​បាន​ស្នើ​ឱ្យ​ប្រទេស​ទាំង​ពីរ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ព​ន្លឿ​ន​នូវ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​នា​ថ្ងៃ​អនាគត ។ ក្នុង​នោះ​តួនាទី​ស្ថាប័ន​នីតិប្បញ្ញត្តិ​ក៏​មានការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ស្ថិរភាព និង​សន្តិភាព​នៅ​ក្នុង​ប្រទេស ហើយ​អ្វី​ដែល សំខាន់ គឺ​សមាជិក​សភា​នៃ​ប្រទេស​ទាំង​ពីរ​ក៏​អាច​ធ្វើការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​នាំ​មក​នូវ​វឌ្ឍនភាព និង​ការ​រីក​ចម្រើន​នៃ​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ការ​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​សាមគ្គីភាព​មិត្តភាព​រវាង​សភា​នៃ​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ការ​ជំរុញ និង​ផ្លាស់​ប្តូរ​នូវ​វប្បធម៌​នៃ​ប្រទេស​ទាំង​ពីរ ។

សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ​ប្រធាន​ព្រឹទ្ធសភា បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​ពេញចិត្ត​ដោយ​បាន​មើលឃើញ​ពី​ការ​រីក​ចម្រើន​នៃ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​មានការ​រីក​ចម្រើន​ជា​លំដាប់ ។ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក និង​បាន​បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​លើ​វេទិកា​អន្តរជាតិ ដើម្បី​រួមចំណែក​ដល់​ការ​រក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ ។ ជាមួយ​គ្នា​នេះ ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​សហប្រតិបត្តិការ​គ្នា​ដ៏​ជិត​ស្និទ្ធ​លើ​វិស័យ​នយោបាយ សាសនា វប្បធម៌ អប់រំ កសិកម្ម និង​បាន​ជំរុញ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​វិនិយោគ និង​ទេសចរណ៍​មានការ​រីក​ច​ម្រើ ន​ជា​បន្តបន្ទាប់ ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​វឌ្ឍនភាព​ផ្នែក​សេដ្ឋកិច្ច​-​សង្គម​របស់​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា ។ ក្រោម​ការ​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា និង​ក្រោម​ការ​ដឹកនាំ​របស់​លោក​ជំទាវ​សម្តេច​ប្រធាន​ព្រឹទ្ធសភា​មាន​ជំនឿ​ជាក់​ថា ប្រទេស និង​ប្រជាជន​មី​យ៉ា​ន់​ម៉ា​នឹង​បន្ត​រីក​ចម្រើន​ប្រកបដោយ​វឌ្ឍនភាព និង​វិបុលភាព ។ តាម​រយៈ​លោក​ជំទាវ​សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​សេចក្តី​គោរព​រាប់អាន​អំពី​សម្តេច​ជូន​ចំពោះ​លោក​ប្រធាន​ព្រឹទ្ធសភា​មី​យ៉ា​ន់​ម៉ា ។ ឆ្នាំ​២០២០ ខាង​មុខ​នេះ គឺជា​ខួប​លើក​ទី​៦៥​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា​ស្នើ​ឱ្យ​សភា​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើការ​ផ្លាស់​ប្តូរ​គណៈប្រតិភូ​គ្នា​ទៅ​វិញ ទៅ​មក និង​ស្នើ​ឱ្យ​សភា​ទាំង​ពីរ​ជួយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ក្រប​ខណ្ឌ​អង្គការ​សភា​តំបន់ និង​ពិភពលោក​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ប្រជាធិបតេយ្យ និង​បញ្ហា​ផ្សេង​ទៀត ។

សូម​រំលឹក​ថា ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ការទូត​តាំងពី​ឆ្នាំ​១៩៥៥ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្នា​ព្រះ​ហស្ត​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហ​នុ «​ព្រះ​បរម​រតន​កោដ្ឋ​» និង​ថ្នាក់ដឹកនាំ​មី​យ៉ា​ន់​ម៉ា​ជំនាន់​មុន ។ ប្រទេស​ទាំង​ពីរ​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​ដូច​គ្នា និង​ប្រើប្រាស់​ទឹកទន្លេ​មេគង្គ​ដូច​គ្នា ហើយ​ប្រជាជន​យើង​ទាំង​ពីរ​មាន​ប្រវត្តិ​ស្រឡាញ់​រាប់​អា ន​គ្នា​ទៅ​វិញ​ទៅ​មក​ប្រកបដោយ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​ជា​យូរលង់​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ