ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ន់​សាន់ និង​ប៉ែន ស្រី​ពេជ្រ អាច​ដុះ​ពន្លក​ស្នេហ៍?

4 ឆ្នាំ មុន
  • ភ្នំពេញ

ឥឡូវនេះ មានការ​និយាយ​ខ្សឹបខ្សៀវ​ខ្លាំង​ថា ពិធីករ​លោក​នាង វ៉ា​ន់​សាន់ និង​ពិធី​ការិនី ប៉ែន ស្រី​ពេជ្រ កំពុង​តែ​ស្និទ្ធស្នាល​គ្នា​ខ្លាំង​ណាស់​មិន​ថា លើ​ឆាក ឬ​ក្រៅ​ឆាក​នោះ​ទេ​។…

ឥឡូវនេះ មានការ​និយាយ​ខ្សឹបខ្សៀវ​ខ្លាំង​ថា ពិធីករ​លោក​នាង វ៉ា​ន់​សាន់ និង​ពិធី​ការិនី ប៉ែន ស្រី​ពេជ្រ កំពុង​តែ​ស្និទ្ធស្នាល​គ្នា​ខ្លាំង​ណាស់​មិន​ថា លើ​ឆាក ឬ​ក្រៅ​ឆាក​នោះ​ទេ​។ តើ​ពួក​គេ​អាច​មាន​ទំនាក់ទំនង​ពិសេស​ទេ​ដែរ​ឬទេ? ឯ​នាង វ៉ា​ន់​សាន់ និង​ប៉ែន ស្រី​ពេជ្រ បាន​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍ បន្ទាប់​ពី​បាន​ចាប់​ដៃគូ​ក្លាយ ជា​ពិធីករ និង​ពិធី​ការិនី​លេចធ្លោ​មួយគូ​ទៀត​ប្រចាំ​ស្ថានីយទូរទស្សន៍​មួយ​។

នាង វ៉ា​ន់​សាន់ បាន​និយាយ​ថា ចាប់តាំងពី​លោក​បាន​ចាប់​ដៃគូ​គ្នា​ជាមួយ​ស្រី​ពេជ្រ គេ​បាន​និយាយ​អេច​អូច​ថា ស្រឡាញ់​គ្នា​ជាដើម ហើយ​គិត​ថា នោះ​ជា​រឿង​ធម្មតា​មក​ពី​គេ​មើល​សកម្មភាព​ការងារ​យើង ទើប​គេ​និយាយ​បែប​នេះ​។

យ៉ាងណាមិញ​លោក និង​ស្រី​ពេជ្រ​ល្អូក​ល្អឺ​ន​គ្នា​ច្រើន​មែន ដោយសារ​តែ​កាន់​ការងារ​ច្រើន​ជាមួយ​គ្នា​ស្ទើរ​រាល់ថ្ងៃ ទើប​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​។ ចំពោះ​ស្រី​ពេជ្រ​ដែល​មាន​អាជីព​បន្ថែម​ជា​តារា​សម្តែង​ដែរ​នោះ​គូសបញ្ជាក់​ដែរ​ថា ពេល​ទទួល​ដំណឹង​បែប​នេះ នាង​ក៏​ភ្ញាក់ផ្អើល ហើយ​ក៏​យល់​ថា ធម្មតា​សិល្បៈ​តែង​តែមាន​អ្វី​គេ​ចាប់អារម្មណ៍​។ មួយទៀត​មក​ពី​ពួក​យើង​ឧស្សាហ៍​ចេញ​មុខ​មិន​ថា តាម​ទូរទស្សន៍ និង​នៅ​ទី​សាធារណៈ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ