ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ឱ្យ​កូន​ឌុ​ប​មក​បន្ទាយ លុះ​២​ថ្ងៃក្រោយ ប្រពន្ធ​ទទួល​ដំណឹង​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មន្ត្រី​យោធា​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​ក្នុង​បន្ទាយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​បន្ទាយ​ទាហាន​វរ​សេនា​តូច​លេខ​១ តា​ឡែក ក្នុងភូមិ​សាលា​វិស័យ ឃុំ​សាលា​វិស័យ…

ខេត្តកំពង់ធំ ៖ មន្ត្រី​យោធា​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​ក្នុង​បន្ទាយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​បន្ទាយ​ទាហាន​វរ​សេនា​តូច​លេខ​១ តា​ឡែក ក្នុងភូមិ​សាលា​វិស័យ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឆេ​ង ស៊ើ​យ ហៅ (​អ៊ុ​ន​) ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​មន្ត្រី​យោធា​បម្រើ​ការងារ​នៅ​សេនា​តូច​លេខ​១ តា​ឡែក ។

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ គឿ​ន អុី​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ប្ដី​របស់​គាត់​ជា​មនុស្ស​ញៀន​ស្រា ឲ្យ​តែ​ផឹក​ម្ដង​ៗ​គឺ​ពី​៤​ទៅ​៥​ថ្ងៃ​ជាប់​ៗ​គ្នា និង​មិន​ដែល​គិតគូរ​រឿងរ​កបាយ​រក​ទឹក​ហូប​នោះ​ទេ ហើយ​នៅ​ពេល​ស្រវឹង​តែងតែ​រវើរវាយ រត់​ទៅ​លិចរ​ត់ទៅ​កើត ។

ប្រភព​ដដែល​បាន​បន្ត​ថា ប្តី​របស់​គាត់​ធ្លាប់​បានរ​ត់ទៅ​ធ្វើ​អត្តឃាត​ដោយ​ចងក​ចំនួន​២​ដង​រួច​មក​ហើយ តែ​ត្រូវ​បាន​គាត់​ជា​ប្រពន្ធ និង​កូន​ឃើញ​ទាន់ ។ លុះ​នៅ​ថ្ងៃ​ទី​២៨ ខែមេសា ប្តី​របស់​គាត់​បាន​ឲ្យ​កូនប្រុស​ឌុ​ប
​ទៅ​​បន្ទាយ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​៣០ ខែមេសា ស្រាប់តែ​មាន​អ្នកធ្វើការ​ជាមួយ​ប្ដី​របស់​គាត់​បាន​ទូរស័ព្ទ​មក​ប្រាប់​ថា ប្ដី​របស់​គាត់​បាន​ចងក​ក្នុង​បន្ទាយ​ស្លាប់​បាត់​ទៅ​ហើយ និង​មិនដឹង​ថា​ស្លាប់​តាំងពី​ពេល​ណា​ទេ​។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ ថន​ស៊ី សក្ក​ដា មេបញ្ជាការ​វរ​សេនា​តូច​លេខ​១ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​គឺជា​មន្ត្រី​យោធា​បម្រើ​ការងារ​ក្នុង​អង្គភាព​វរ​សេនា​តូច​លេខ​១​របស់​លោក​ពិតប្រាកដ​មែន ជន​រង​គ្រោះជា​មនុស្ស​ញៀន​ស្រា ហើយ​លោក​ធ្លាប់​បាន​ធ្វើការ​អប់រំ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​ផង​ដែរ តែ​ជន​រង​គ្រោះ​មិន​ស្តាប់​ឡើយ ឲ្យ​តែ​ផឹក​ស្រវឹង​ម្តង​ៗ ដាច់​បាយ ដាច់​ទឹក ដើរ​រវើរវាយ ខ្លាច​នេះ ខ្លាច​នោះ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​សុំ​ច្បាប់​លោក​ទៅ​លេង​បុណ្យចូលឆ្នាំ​នៅផ្ទះ​របស់​គាត់ រហូត​ដល់​ថ្ងៃ​ទី​២៨ មេ​សា ឆ្នាំ​២០១៩ ទើប​ឃើញ​ជន​រង​គ្រោះ​ត្រឡប់​ចូល​មក​បន្ទាយ​វិញ និង​បាន​សម្ងំ​នៅ​ក្នុងផ្ទះ (​ផ្ទះ​ក្នុង​បន្ទាយ​) មិន​ចេញ​មក​ក្រៅ​សោះ លុះ​នៅ​ថ្ងៃ​កើតហេតុ លោក​ក៏​បាន​ប្រើ​កូនចៅ​ឲ្យ​ទៅ​ហៅ​ជន​រង​គ្រោះ​មក​ហូប​បាយ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​ដោយ​យក​ក្រមា​ទៅ​ចង​.​ក​នឹង​ឃ្នៀប​ផ្ទះ​ (ផ្ទះក្នុងបន្ទាយ) ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​នគរបាល​ស្រុក និង​ប៉ុស្ដិ៍​នគរបាល​សាលា​វិស័យ និង​លោក​មេបញ្ជាការ​វរ​សេ នា​តូច​លេខ​១ បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ពិនិត្យ​សព បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសា​ធ្វើ​អត្តឃាត​ដោយ​ចងក​ប្រាកដ​មែន មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អ្វី​ផ្សេង​ឡើយ​។ បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ