ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ល្អ​ទាំងអស់​រួម​នៅ​ត្រឹម​កុសលធម៌​១០

4 ឆ្នាំ មុន

កុសលកម្ម​១០​យ៉ាង​ចែក​ចេញ​ជា​៣​ចំណុច​ធំ​ៗ​គឺ កាយ​កម្ម អំពើ​ដែល​សម្រេច​ដោយ​កាយ​មាន​៣, វចីកម្ម អំពើ​ដែល​សម្រេច​ដោយ​វាចា​មាន​៤ និង​មនោ​កម្ម អំពើ​ដែល​សម្រេច​ដោយ​ចិត្ដ​មាន​៣ រួម​ត្រូវជា​១០​យ៉ាង ។ ១-​កាយ​កម្ម​មាន​៣​គឺ…

កុសលកម្ម​១០​យ៉ាង​ចែក​ចេញ​ជា​៣​ចំណុច​ធំ​ៗ​គឺ កាយ​កម្ម អំពើ​ដែល​សម្រេច​ដោយ​កាយ​មាន​៣, វចីកម្ម អំពើ​ដែល​សម្រេច​ដោយ​វាចា​មាន​៤ និង​មនោ​កម្ម អំពើ​ដែល​សម្រេច​ដោយ​ចិត្ដ​មាន​៣ រួម​ត្រូវជា​១០​យ៉ាង ។

១-​កាយ​កម្ម​មាន​៣​គឺ ១-​បា​ណា​តិ​បា​តា វេរមណី ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មានជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង​គឺ​សម្លាប់សត្វ ។ ២-​អទិន្នា​ទានា វេរមណី ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​វាចា ។ ៣-​កា​មេ​សុ មិច្ឆាចា​រា វេរមណី ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ ។

២-​វចីកម្ម​មាន​៤​គឺ ១-​មុសា​វា​ទា វេរមណី​ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក​។
២-​បិ​សុ​ណាយ វា​ចាយ វេរមណី ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​ញុះញង់​បំបែកបំបាក់​អ្នក​ដទៃ ។ ៣-​ផ​រុ​សាយ វា​ចាយ វេរមណី ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​អាក្រក់​មាន​ពាក្យ​ទ្រគោះបោះបោក​ជេរប្រទេច​អ្នក​ដទៃ​ជាដើម ។ ៤-​ស​ម្ផ​ប្ប​លា​បា វេរមណី ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​រោយរាយ​ឥតប្រយោជន៍ ។

៣-​មនោ​កម្ម​៣​គឺ ១-​អន​ភិ​ជ្ឈា មិន​មានចិត្ត​សម្លឹង​រំពៃ​ចំពោះ​ទ្រព្យ​របស់​អ្នក​ដទៃ ដោយ​គិត​បម្រុង​នឹង​ឲ្យ​បានជា​របស់​ខ្លួន​។ ២-​អ​ព្យាបា​ទោ មិន​មានចិត្ត​ចងគំនុំ​គុំកួន​ប៉ង​នឹង​ឲ្យ​អ្នក​ដទៃ​ដល់​នូវ​សេចក្តី​វិនាស ។ ៣-​សម្មាទិដ្ឋិ គំនិត​យល់​ឃើញ​ត្រូវ ដោយ​ប្រកាន់​ថា​ត្រូវ​មែន​ ។

បុគ្គល​ណា​បាន​ប្រព្រឹត្ដ​ត្រូវ​តាម​កុសល​កម្មបថ​ទាំង​១០​ប្រការ​ដូច​បាន​ពោល​មកនេះ បុគ្គល​នោះ​នឹង​បាន​សេចក្ដីសុខ សេចក្ដីចម្រើន ក្នុង​លោក​ទាំង​ពីរ​ជា​ប្រាកដ ។