ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អញ្ជើញពិសា​អាហារ​សាមគ្គី​ជាមួយ​កម្មករ​-​កម្មការិនី​រោងចក្រ​យី​ដា​ជិត​៤​ពាន់​នាក់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្នុង​ឱកាស​«​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា​» ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៩​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញពិសា​អាហារ​សាមគ្គី…

ខេត្តកណ្តាល ៖ ក្នុង​ឱកាស​«​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា​» ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៩​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញពិសា​អាហារ​សាមគ្គី និង​រាំ​លេង​កម្សាន្ត​ជាមួយ​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី​នៅ​រោងចក្រ​យី​ដា ប្រមាណ​៣,៧០០​នាក់ ស្ថិត​នៅ​ភូមិ​ឫស្សីស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដើម្បី​អបអរសាទរ «​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​» លើក​ទី​១៣៣ ឆ្នាំ​២០១៩ ។

រោងចក្រ​យី​ដា​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០១៥ និង​មាន​កម្មករនិយោជិត​សរុប ៣,៧០០​នាក់ ក្នុង​នោះ​ស្រី​២,៨០៣​នាក់ ។ ផលិតផល​ដែល​ផលិត​នៅ​រោងចក្រ​យី​ដា​ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក ។ រោងចក្រ​នេះ​បាន​ផ្តល់​ប្រាក់​ឈ្នួល និង​ប្រាក់​បន្ទាប់បន្សំ​ជូន​កម្មករ និយោជិត​ប្រមាណ​៨៦៦,៥៧០​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ខែ ។ ប្រាក់​ឈ្នួល​ជា​មធ្យម​សម្រាប់​កម្មករនិយោជិត​ម្នាក់​ៗ​មាន​ចន្លោះ​ពី​២២០​ដុល្លារ​អា​មេ​រិ​ក​ដល់ ២៨០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ។

សូម​ជម្រាប​ថា សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា​នេះ គេ​សង្កេត​ឃើញ​ភាគី​តំណាង​កម្មករ​ក៏​បាន​ប្រារ​ព្វ​អបអរ​សារ​ទ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ