ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​សិច​ស៊ី​វ៉ា​ន់ វ​ល័​ក្ខ រង​ការ​ចោទ​ជា​ស្រីលក់ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប៉ុន្មាន​ថ្ងៃ​មកនេះ​តារា​សិច​ស៊ី​វ៉ា​ន់ វល​ក្ខ័ ត្រូវ​ហ្វេ​សបុ​៊​កមួយ​ចោទ​នាង​ថា​ជានា​រី​លក់ខ្លួន ។ កើតទុក្ខ​មិន​សុខចិត្ត វល​ក្ខ័​ថា​មិនមែន​ជា​ការណ៍​ពិត​ទេ ហើយ​ទាមទារ​ឲ្យ​អ្នកចោទ​នោះ​ចេញ​មុខ​សុំ​ទោស​នាង​ជា​សាធារណៈ ។ កញ្ញា​វ៉ា​ន់…

រាជធានី​ភ្នំពេញ​៖ ប៉ុន្មាន​ថ្ងៃ​មកនេះ​តារា​សិច​ស៊ី​វ៉ា​ន់ វល​ក្ខ័ ត្រូវ​ហ្វេ​សបុ​៊​កមួយ​ចោទ​នាង​ថា​ជានា​រី​លក់ខ្លួន ។ កើតទុក្ខ​មិន​សុខចិត្ត វល​ក្ខ័​ថា​មិនមែន​ជា​ការណ៍​ពិត​ទេ ហើយ​ទាមទារ​ឲ្យ​អ្នកចោទ​នោះ​ចេញ​មុខ​សុំ​ទោស​នាង​ជា​សាធារណៈ ។

កញ្ញា​វ៉ា​ន់ វ​ល័​ក្ខ ជា​តារា​សម្ដែង​ចូល​ចិត្ត​បង្ហាញ​ភាព​ស៊ី​វី​ល័យ និង​ភាព​សិច​ស៊ី​បង្ហាញ​សម្រស់​ដើមទ្រូង​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍ ។ សព្វថ្ងៃ​កញ្ញា​វ៉ា​ន់ វ​ល័​ក្ខ បាន​ថត​ភាពយន្ត​ជា​ច្រើន មាន​ទាំង​ភាពយន្ដ​ដុំ និង​រឿង​ភាគ​។ ថ្មី​ៗ​នេះ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​និង​អ្នកគាំទ្រ ក្រោយ​ហ្វេ​សបុ​៊​ក​ឈ្មោះ Da Lin បាន​ទម្លាយ​រូបភាព​សិច​ស៊ី​ជា​ច្រើន​សន្លឹក​របស់​តារា​សម្ដែង​កញ្ញា​វ៉ា​ន់ វ​ល័​ក្ខ និង​ភ្ជាប់​ឃ្លា​ថា​៖ «​ក្រៅពី​ការងារ​ថតកុន ថត​សិច វា​នៅ​រកស៊ី​ផ្លូវភេទ​ទៀត ស្រី​គីមី​គ្រប់កន្លែង ឈ្មោះ​វា​ស្រី​អស់​ល័ក្ខណ៍ សំផឹង​អស់សាច់ ចង់​ដេក​ជាមួយ​វា​អាច​ខ​ល​សួរ​តម្លៃ​វា​បាន ព្រោះ​វា​ចង់បាន​លុយ​ក្រៅ​ម៉ោង ទុក​ចាក់​សាំង​ឡាន​និង​ប្រើ​របស់ ប្រេ​៊​ន​ៗ…!»​។

បន្ទាប់​ពី​ការ​ចោទ​បែប​នោះ​មក វ៉ា​ន់ វ​ល័​ក្ខ បាន​ទៅ​សមាគម​សិល្បករ​ខ្មែរ​ដើម្បី​បកស្រាយ​លុបលាង​ភាព​អាម៉ាស់​ពី​ការ​ចោទ​នោះ ។ នាង វ៉ា​ន់ វ​ល័​ក្ខ បាន​និយាយ​ទាំង​ទឹកភ្នែក​ថា «​នាង​ខ្ញុំ​ពិតជា​អាម៉ាស់​ខ្លាំង​ណាស់​ដែល​គេ​ចោទ​ខ្ញុំ​បែប​នេះ​។ នាង​ខ្ញុំ​មិន​ចង់​វែង​ឆ្ងាយ​អី​ទេ សុំ​ត្រឹមតែ​ម្ចាស់​គណនី​មួយ​នេះ​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ បើ​ពុំ​ដូច្នោះ​ទេ នាង​ខ្ញុំ​នឹង​ដាក់​ពាក្យបណ្តឹង​តាម​រយៈ​សមាគម​សិល្បករ​ខ្មែរ ដើម្បី​រក​ខុស​ត្រូវ និង​យុត្តិធម៌ ខណៈ​ប្រឡូក​សិល្បៈ​ជិត​១០​ឆ្នាំ​ហើយ នេះ​ជា​លើក​ទី​១​ដែល​មាន​មនុស្ស​អាក្រក់​ព្យាបាទ​នាង​ខ្ញុំ​»​។

បន្ទាប់​ពី​វ៉ា​ន់ វ​ល័​ក្ខ ទាមទារ​បែប​នេះ ម្ចាស់​ហ្វេ​ស​ប៊ុ​ក​នោះ​មិន​ទាន់​ប្រិកម្ម​បែប​ណា​ទេ ។ ចំណែក​តារា​សម្តែង​វ៉ា​ន់ វល​ក្ខ័ ក៏​មិន​ទាន់​ដឹង​នឹង​ធ្វើ​បែប​ណា​ទៀត​ដែរ ។ ចំពោះ​សមាគម​សិល្បៈ​ក៏​មិន​ទាន់​បញ្ជាក់​ជំហរ​បែប​ណា​ក្នុង​រឿង​របស់​វ៉ា​ន់ វ​ល័​ក្ខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ