ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ផ្សាយ​វី​ដេ​អូ​ពី​ប្រមុខ​របស់​គេ

4 ឆ្នាំ មុន

ប្រទេស​អុីរ៉ា​ក់ ៖ ជា​លើក​ដំបូង​ក្នុង​រយៈពេល​៥​ឆ្នាំ​ក្រុម​ជី​ហា​ដ​រដ្ឋ​អ៊ិ​ស្លា​ម កាលពី​ថ្ងៃ​ទី​២៩​មេ​សា បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ​បង្ហាញ​ប្រមុខ​ដឹកនាំ​របស់​គេ​ABOU BAKR AL BAGHDADI ក្រោយ​រយៈពេល​ជាង​មួយ​ខែ​នៃ​ការ​ដួល​រលំ​ទាំងស្រុង នៃ​កាលី​ហ្វា​តរបស់​ខ្លួន​។…

ប្រទេស​អុីរ៉ា​ក់ ៖ ជា​លើក​ដំបូង​ក្នុង​រយៈពេល​៥​ឆ្នាំ​ក្រុម​ជី​ហា​ដ​រដ្ឋ​អ៊ិ​ស្លា​ម កាលពី​ថ្ងៃ​ទី​២៩​មេ​សា បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ​បង្ហាញ​ប្រមុខ​ដឹកនាំ​របស់​គេ​ABOU BAKR AL BAGHDADI ក្រោយ​រយៈពេល​ជាង​មួយ​ខែ​នៃ​ការ​ដួល​រលំ​ទាំងស្រុង នៃ​កាលី​ហ្វា​តរបស់​ខ្លួន​។

វី​ដេ​អូ​នោះ​ពុំ​មាន​កាលបរិច្ឆេទ​និង​ទីកន្លែង​ចេញផ្សាយ​ឡើយ តែ​មនុស្ស​ដែល​បង្ហាញ​ពិតជា​រូប​របស់​ABOU BAKR AL BAGHDADI ដែល​អះអាង​ពី​ការ​វាយប្រហារ​ភេរវកម្ម​នានា ប្រឆាំង​បណ្ដា​ព្រះ​វិហារ​កាតូលិក និង​សណ្ឋាគារ​ទាំងឡាយ​នៅ​ស្រី​លង្កា​កាលពី​ថ្ងៃ​ទី​២១​មេ​សា​។

ជន​នោះ​ក្នុង​វី​ដេ​អូ​ក៏​ថ្លែង​ដែរ​ថា ការ​ប្រយុទ្ធ​ដើម្បី​ទីក្រុង​BAGHOUZ​ពេល​នេះ​ត្រូវ​បាន​បញ្ចប់​។ គេ​ចង់​និយាយ​ដល់​ក្រុង​មួយ​នៅ​ភាគ​ខាងកើត​សី​ុ​រី ដែល​ជាទី​តាំង​ធំ​ចុង​ក្រោយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ឬ​ដែនដី​ចុង​ក្រោយ​នៃ​កាលី​ហ្វា​ត​។

ក្រសួងការបរទេស​អា​មេ​រិ​កបាន​សន្យា​ថា​ក្រុមចម្រុះ​ប្រឆាំង​ជី​ហា​ដ នាំមុខ​ដោយ​សហរដ្ឋអាមេរិក នឹង​បន្ត​ការ​ប្រយុទ្ធ​ដើម្បី​តាម​រក​មេដឹកនាំ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​នៅ​សល់​យក​មក​កាត់ទោស​។

ប្រកាស​បង្កើត​កាលពី​ឆ្នាំ​២០១៤​ដោយ​ABOU BAKR AL BAGHDADI​លើ​ដែនដី​កាន់កាប់​ដ៏​ធំ​នៅ​សី​ុ​រី​និង​អី​ុ​រ៉ា​ក់ កាលី​ហ្វា​ត​ត្រូវ​បាន​ប្រកាស​ថា លុប​បំបាត់​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​២៣​មីនា ក្រោយ​បញ្ចប់​ការ​វាយលុក​ធំ​មួយ របស់​ពួក​យុទ្ធ​ជន​អា​រ៉ាប់​-​ឃើ​ត ជួយ​ទ្រទ្រង់​ដោយ​ក្រុមចម្រុះ​អន្តរជាតិ ដណ្ដើម​យក​ទីតាំង​ចុង​ក្រោយ​របស់​ពួក​ជី​ហា​ដ​នៅ​ភាគ​ខាងកើត​ស៊ីរី​។

ក្នុង​វី​ដេ​អូ​ABOU BAKR AL BAGHDADI​អះអាង​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នឹង​សងសឹក​ឲ្យ​បណ្ដា​សមាជិក​ដែល​ត្រូវ​សម្លាប់​និង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​ពួក​លោក​ខាងលិច​នឹង​ជា​ការ​ប្រយុទ្ធ​ប្រើ​ពេល​យ៉ាង​យូរអង្វែង​មួយ​។ ជន​នោះ​ក៏​លើក​ពី​ភាព​អង់អាច​ក្លាហាន​របស់​ពួក​យុទ្ធ​ជន​នៅ​BAGHOUZ​ហើយ​លើក​ពី​ឈ្មោះ​របស់​ជន​ជី​ហា​ដ​បារាំង​២​នាក់​គឺ FABIEN និង​JEAN MICHEL CLAIN៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ