ការ​ចំណាយ​ខាង​យោធា​អា​មេ​រិ​ក​បង្កើន​ជា​លើក​ដំបូង


សហរដ្ឋអាមេរិក ៖ ការ​ចំណាយ​ខាង​យោធា​អា​មេ​រិ​ក​ត្រូវ​បាន​បង្កើន​ជា​លើក​ដំបូង ពុំ​ធ្លាប់​មាន​ចាប់តាំងពី​៧​ឆ្នាំ​មក​ហើយ​។ ជាមួយ​ទឹកប្រាក់​៦៤៩​ពាន់​លាន​ដុល្លារ សហរដ្ឋអាមេរិក បាន​ចំណាយ​ច្រើន​ខាង​យោធា ច្រើន​ជាង​គម្រោង​ថវិកា​ធំ​៨​ផ្សេង​ទៀត​។

យោង​តាម​របាយការណ៍​មួយ របស់​វិទ្យាស្ថាន​អន្តរជាតិ​ស្រាវជ្រាវ​សន្តិភាព​ក្រុង​ស្តុក​ខូ​ល​SIPRI ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​ទី​២៩​មេ​សា​ថា ជាមួយ​ទឹកប្រាក់​៦៤៩​ពាន់​លាន​ដុល្លារ អា​មេ​រិ​ក​ពិតជា​បង្កើន​ការ​ចំណាយ ខាង​យោធា​ច្រើន​លើស​ការ​ចំណាយ​លើ​វិស័យ​ធំ​៨​ផ្សេង​ទៀត​។ ការ​បង្កើន​ការ​ចំណាយ​នោះ បង្ហាញ​ពី​ការ​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​២០១៧​មក នូវ​កម្មវិធី​ឲ្យ​ទទួល​បាន​គ្រឿង​សព្វាវុធ​ថ្មី​ៗ ក្រោម​រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​។ នោះ​ជា​ការ​ការ​លើក​ឡើង​របស់​លោក​AUDE FLEURANT អ្នក​ទទួលខុសត្រូវ ខាង​កម្មវិធី​គ្រឿង​សព្វាវុធ​របស់​SIPRI ក្នុង​សេចក្ដី​ប្រកាស​មួយ​។

តាម​កាសែត​វ៉ា​សិ​ុ​ន​តោន​ប៉ុស្តិ៍​ថា ការ​ចំណាយ​ខាង​យោធា របស់​អា​មេ​រិ​ក​ត្រូវ​បន្ត​បង្កើន​ថែម​ទៀត​។ រដ្ឋាភិបាល​អា​មេ​រិ​ក​គ្រោង​ចំណាយ​បន្ថែម​ទៀត សម្រាប់​កង​យោធា​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០២០ ដោយ​ធ្វើ​ឲ្យ​ការ​ចំណាយ​ខាង​យោធា ឡើង​ដល់​កម្រិត​មួយ​ពុំ​ធ្លាប់​មាន ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​មក​។
ក្នុង​ឆ្នាំ​២០១៨​ការ​ចំណាយ​ខាង​យោធា​លើ​ពិភពលោក​ទាំងមូល មាន​ប្រមាណ​ជា​១៨២២​ពាន់​លាន​ដុល្លារ ដែល​មានការ​កើនឡើង​២,៦%​។

ឆ្នាំ​២០១៩​ជា​ឆ្នាំ​ទី​២​បន្តបន្ទាប់​គ្នា ដែល​ការ​ចំណាយ​ខាង​យោធា លើ​ពិភពលោក​មាន​កម្រិត​ខ្ពស់​បំផុត ចាប់តាំងពី​ឆ្នាំ​១៩៨៨​មក​។ ប្រទេស​ចិន​ដែល​ការ​ចំណាយ​ខាង​យោធា​ត្រូវ​បាន​បង្កើន​៨៣% ចាប់តាំងពី​ឆ្នាំ​២០០៩​មក ស្តិ​ត​ក្នុង​លំដាប់​ទី​២ នាំមុខ​អា​រ៉ា​ប៊ី​សា​អូឌីត ឥណ្ឌា​និង​បារាំង​។ កងទ័ព​ឥណ្ឌា​បន្ត​ធ្វើ​ទំនើបភាវូបនីយកម្ម​យោធា ចំណែក​រុ​ស្សុ​ី​ចាក​ចេញពី​TOP5​ជា​លើក​ដំបូង ធ្លាក់​ដល់​លំដាប់​ទី​៦​មក​ពី​ការ​បញ្ចុះ​ថវិកា​យោធា​របស់​ខ្លួន​ចាប់តាំងពី​៣​ឆ្នាំ​មក​ហើយ​។

លោក​PIETER WEZEMAN អ្នក​ស្រាវជ្រាវ​ក្នុង​ផ្ទៃ​វិទ្យាស្ថាន​SIPRI​និយាយ​ថា ជា​ការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​ប្រទេស​មួយ​ដូច​ជា​អា​រ៉ា​ប៊ី​សា​អូឌីត ជា​ប្រទេស​មិនសូវ​ធំ​មួយ​លើ​ពិភពលោក បែរមក​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៣ ក្នុ្​ង​ចំណោម​ប្រទេស​ចំណាយ​ខាង​យោធា​ច្រើន​ជាងគេ​។ ឧស្សាហកម្ម​គ្រឿង​សព្វាវុធ ជះ​ឥទ្ធិពល​ខ្លាំង​លើ​ប្រទេស​នោះ ដោយ​ប៉ុនប៉ង​បញ្ចុះបញ្ចូល​ឲ្យ​ទិញ​អាវុធ​ថ្មី​ៗ និង​បង្កើន​ការ​ចំណាយ​យោធា​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ