ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ងូតទឹក​ ហាម​ធ្វើ​រឿង​៥​ចំណុចនេះ

4 ឆ្នាំ មុន

អ្នក​ពី​រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ​មុន​ពេល​ចូល​ងូតទឹក ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​អ្នក​មិន​គួរ​ប្រើ​សាប៊ូ​ដុស​ខ្លួន​ច្រើន​ពេក​ទេ ព្រោះ​ក្នុង​នោះ​មាន​សារធាតុ​គីមី​ច្រើន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​អ្នក ដោយ​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​លក្ខណៈ​ស្ងួត ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ស្បែក​ងាយ​ប្រតិកម្ម​យ៉ាង​ងាយ ។…

អ្នក​ពី​រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ​មុន​ពេល​ចូល​ងូតទឹក ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​អ្នក​មិន​គួរ​ប្រើ​សាប៊ូ​ដុស​ខ្លួន​ច្រើន​ពេក​ទេ ព្រោះ​ក្នុង​នោះ​មាន​សារធាតុ​គីមី​ច្រើន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​អ្នក ដោយ​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​លក្ខណៈ​ស្ងួត ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ស្បែក​ងាយ​ប្រតិកម្ម​យ៉ាង​ងាយ ។

2.​អ្នក​មិន​គួរ​ងូតទឹក​មុន​ចូល​គេង​ឡើយ មាន​ន័យ​ថា​មិន​គួរ​ងូតទឹក​ភ្លាម ហើយ​គេង​ភ្លាម​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង​លក់​ណាស់​។ ដូចនេះ​អ្នក​គួរតែ​ងូត​មុន​គេង​ចំនួន​ពី​ពីរ​ទៅ​៣​ម៉ោង ។

3.​ងូតទឹក​ក្នុង​ពេល​ព្រឹក អាច​ធ្វើ​ឲ្យ​ខួរក្បាល​អ្ន​ល​ល្អ និង​មាន​អារម្មណ៍ល្អ​ពេញ​មួយ​ថ្ងៃ ប៉ុន្តែ​បើ​អ្នក​មិន​ទាន់​ពិសារ​អាហារ​ពេល​ព្រឹក ហើយរ​ត់ទៅ​ងូតទឹក​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​វិលមុខ ថែម​ទាំង​ជាតិ​ស្ករ​អាច​ចុះ​ទាប​ផង​ដែរ ។ ជា​ពិសេស ឈាម​អ្នក​នឹង​មិន​អាច​ទៅ​ផ្គត់ផ្គង់​ខួរក្បាល​បាន​គ្រប់គ្រាន់ ។ ដូចនេះ​អ្នក​គួរតែ​ញ៉ាំ​អាហារ​ពេល​ព្រឹក​រួច​ចំនួន​កន្លះ​ម៉ោង ទើប​អាច​ងូតទឹក​បាន ។

4.​ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​ឆ្អែត​រួច អ្នក​មិន​គួរ​ទៅ​ងូតទឹក​ភ្លាម​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ សរសៃឈាម ស្បែក និង​សាច់ដុំ​អ្នកផង​ដែរ ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ​របស់​អ្នក ។

5.​អ្នក​មិន​គួរ​ប្រើ​កម្លាំង​ខ្លាំង​ពេក​ក្នុង​ការ​សម្អាតខ្លួន​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​អ្នកជា​ខ្លាំង ។ ដូចនេះ​រឿង​ទាំងនេះ អ្នក​គួរតែ​ប្រយ័ត្ន ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​សម្រស់​របស់​អ្នក ៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ